ភាគទី៣០: ភ្លេចខ្លួនថាគេមិនបានស្រឡាញ់...

1K 77 0
                                    

ភាគទី៣០: ភ្លេចខ្លួនថាគេមិនបានស្រឡាញ់...

    <<ដាក់ទោសអូនឬ?>>
     <<បាទ!>>
     <<ល្អ...ត្រៀមខ្លួន ទទួលយកទោសរបស់បងឲ្យហើយទៅ>>
     និយាយហើយ ក៏រឹតរង្វង់ដៃអោបអ្នកទោសណែនដៃលើសដើម ថើបសក់ទន់រលោងដូចសរសៃសូត្រ ស្រូបក្លិនក្រអូបចូលសួត កែវភ្នែកកំណាចពោរពេញដោយល្បិច ចាំមើលគេធ្វើបាបដល់រាងចាលម្ដង គុំយូមកហើយ។
    
    ឡានសេរីទំនើបបត់ចូលភូមិគ្រិះ ព្រោះសូហ្កាមិនត្រូវការចំណាយពេលយូរត្រឡប់ទៅសណ្ឋាគារដែលជីមីនស្នាក់នៅ នាំតែរញ៉េរញ៉ៃច្រើន បើទោះជាជីមីនប្រកែកសុំទៅយកខោអាវ នឹងបង់លុយឲ្យថ្លៃបន្ទប់ខាងសណ្ឋាគារសិនក៏គេមិនព្រម ដោយអះអាងថាចាំឲ្យខេណៃទៅយកមកឲ្យជំនួស នៅពេលព្រឹកស្អែកនេះ។
     <<ម៉េចមិនបើកទ្វាចុះ>>
     ចិញ្ចើមស្អាតជ្រួញចូលគ្នាដោយស្វ័យប្រវត្តិ ក្រោយពេលអង្គុយរងចាំទ្វាបើកមួយសន្ទុះ ប៉ុន្តែនៅមិនឃើញទ្វាបើកនៅឡើយ ចំណែកម្ចាស់ឡាន អង្គុយផ្អែកខ្នងនឹងសាឡុងឡាន ជន្ធែងជើង ដៃអេះចង្កាធ្វើប្រងើយកន្តើយមិនខ្វាយខ្វល់អីសោះ។
     <<ក្នុងផ្ទះកើតអ្វីមែនទេ ទើបមិនចុះ?>>
     <<គ្មានទេ>>
     <<ហុឺ...ចុះម៉េចមិនចុះ?>>
     <<ថើប!>>
     គេតបតែមួយម៉ាត់ បន្ទាប់មកបន្ដភាពស្ងប់ស្ងាត់ ធ្វើឲ្យជីមីនឆ្ងល់លើសដើម កែវភ្នែកតូចឡេងឡង់ៗ។
    <<ថើប...ថើបអី?>>
    <<ថើបបង!>>
    <<ថើបបងធ្វើអី?>>
    <<បើចង់ចុះ ថើបបង>>
    <<ថើបបងដើម្បីបានចុះពីឡានអញ្ចឹងឬ?>>
    <<មែន!>>
    ជីមីនចំហរមាត់ធ្លុង ទឹកមុខហួសពីហួសចិត្ត មិនដឹងនិយាយយ៉ាងណា គេឆ្កួតនឹងវាតអំណាចបង្គាប់អ្នកដទៃពេកទេដឹង ទើបបានជាចរឹកទំនើងយ៉ាងនេះ។
    <<មិនថើប មិនឲ្យចុះ>>
    <<បងក៏មិនបានចុះដូចគ្នា!>>
    ជីមីនសកឲ្យវិញ បបូរមាត់សិចសុីមានស្នាមញញឹមតិចៗលំអរផ្ទៃមុខស្រស់ស្អាត។
   <<មែនហើយ បងក៏មិនបានចុះដូចគ្នា ហើយបងនឹងបានដាក់ទោសអូនក្នុងឡាននេះ លើសាឡុងមួយនេះ... ក៏ល្អម្យ៉ាងបានដូរសជាតិម្ដង បងក៏ចង់សាកដែល>>
    ផ្ទៃមុខតូចច្រមិចឡើងក្រហមងាំងមួយរំភេចដោយសារសម្ដីរបស់គេ។ ខ្លួនមិនមែនល្ងង់ ត្រឹមពាក្យដាក់ទោសរបស់គេ ក៏យល់ន័យច្បាស់ជាងពីថ្ងៃទៅទៀត ហើយវាជៀសមិនផុតពីការដាក់ទោសលើគ្រែ បែបក្ដៅគគុក រោលរាល ពុះកញ្ច្រោល នឹងចំណាយពេលសឹងតែមួយយប់ទល់ព្រឹក ដើម្បីដាក់ទោសគ្នាហ្នឹងហើយ។ គ្រាន់តែគិត រាងកាយក៏ក្ដៅគគុក រាងកាយដែលបែកគ្នាយូរាប់ខែ ពេលនេះដង្ហើយគ្នារកខ្លាំងបែបមិនធម្មតា។
     <<ឆ្កួត អ្នកណាគេទៅមុខក្រាស់ ឆ្កួតកាមដូចបងបាននោះ កូនចៅនៅពេញតែឡាន សុីតែម្នាក់ឯងទៅ>>
     <<បើមិនចង់ឲ្យពួកគេដឹងថាយើងសុីគ្នាក្នុងឡានទេ ក៏ឆាប់ថើបមកឲ្យលឿនៗមក សូយសាយច្រើន តិចបងចាប់ការអីឡូវ>>
     សូហ្កាឆរឲ្យភ័យលេង ដោយទឹកមុខងាប់ ស្មើរចេស សមសែនសម ទាំងដែលកូនចៅប៉ុណ្ណេះនាំគ្នាដើរចូលបន្ទប់ចូលដេកអស់ហើយដឹង ប៉ុន្តែជីមីនមិនដឹង ព្រោះឡានមានខ័ណ្ឌបែងចែករវាងអ្នកបើកនឹងអ្នកជិះ។
    <<ផ្ដាច់ការមែន>>
    <<បងដឹង!>>
    <<ដឹងខ្លួនក៏ល្អ>>
    ជីមីនពេបមាត់ដាក់ដោយការជិនឆ្អន់ កែវភ្នែកតូចៗសម្លក់សម្លឹងគេមិនព្រិចបែបសុីសាច់ហុចឈាមគ្នាទាំងរស់ តែបែរជាព្រមរំកិលខ្លួនទៅបៀតរាងកាយរឹងមាំ ប្រើដៃសងខាងក្រសោបមុខសង្ហា ផ្ដិតបបូរមាត់លើបបូរមាត់ក្ដៅភាយៗ ថើបថ្នមៗ អណ្ដាតតូចលិឌបបូរមាត់គេដូចកូនឆ្មា មិនប៉ុន្មានផង ក៏ប្រញាប់ដកចេញ ប៉ុន្តែត្រូវសូហ្កាប្រើដៃក្ដោបកញ្ចឹងក ទាញទៅថើបសាជាថ្មី ម្ដងនេះទាំងក្ដៅគគុក និង រោលរាល ទំនើង ខណៈអណ្តាតបុិនប្រសព្វប្រតិបត្តិការយ៉ាងមានជំនាញ ក្រេបយករសជាតិផ្អែមមុតដូចទឹកឃ្មុំយកងាប់យករស់ ធ្វើឲ្យជីមីនទន់ខ្លួនល្អូកតាមការល្បួង ភ្នែកបិទព្រឹមៗ ផ្ដួលខ្លួនទៅរកគេ ដៃស្រឡូនដែលដាក់លើស្មាធំទូលាយ ប្ដូរមកដាក់លើទ្រូងហាប់ណែន ខ្ញាំអាវគ្រ័ហ្សេរតិចៗព្រោះទ្រាំនឹងអារម្មណ៍ស្រៀបស្រើបវាយលុកលឿនដូចខ្យល់ព្យុះសង្ឃារមិនបាន។
     <<ហុឹម...>>
     សម្លេងគ្រហឹមពេញចិត្តបន្លឺឡើងនៅដើមបំពង់ក ស្របរាងកាយទាំងពីដែលអោបគ្នាស្អិតល្មួត ចាប់ផ្តើមរសាយចេញពីគ្នាបន្ដិចម្ដងៗ ក្រោយមកបបូរមាត់តូចក៏មានសេរីភាពពីការបឺតជញ្ជក់របស់អ្នកកំលោះ។
    <<ផ្អែមណាស់>>
    សូហ្កាខ្សឹបដាក់ដោយសម្លេងស្អកៗ ហើយខាំញេញទងត្រចៀកតិចៗ បន្ដរំកិលមកថើបថ្ពាល់រលោងក្រហមប៉េងប៉ោះខ្សឺតៗជាច្រើនដង ទើបព្រមនាំខ្លួនចេញពីរាងកាយក្រអូបទាក់ទាញ ងាកខ្លួនទៅបើកទ្វារឡានឲ្យចំហរ រួចចុះពីលើឡាន មុននឹងងាកមកលើកបីជីមីន អោបក្រសោបក្នុងរង្វង់ដៃណែន នាំចុះពីលើឡានជាមួយ។
    <<ដាក់អូនចុះ...ខ្មាសគេងាប់ហើយ>>
    មនុស្សពូកែអៀន ខ្សឹបដាក់ដើមទ្រូងគេខ្សាវៗ មិនហ៊ានងើបមុខឡើង ដៃស្រវ៉ាអោប-ក-គេជាប់។
    <<ចាំទៅដល់បន្ទប់សិន>>
    គេខ្សឹបខ្សៀវដាក់វិញ ស្របជំហានជើងបោះជំហានដើរវៀងខាងមុខឡាន តែនៅពេលនោះក៏ត្រូវគាំងទ្រឹងស្ងៀមនៅមួយកន្លែង កែវភ្នែកនឹលថ្គល់សម្លឹងមើលទៅនារីដែលឈរនៅមិនឆ្ងាយពីគ្នាប៉ុន្មានមិនព្រិច។
    <<ឡាធិសា>>
    ការហៅរបស់គេ ទាញអារម្មណ៍ជីមីនឲ្យឆ្ងល់ភ្លាម ចិញ្ចើមជ្រួញចូលគ្នា ងើបមុខឡើង មើលមុខគេ ហើយងាកតាមខ្សែរភ្នែកគេ នឹងឃើញថា គេកំពុងសម្លឹងមើលទៅនារីម្នាក់...នាងប្រហែលមានឈ្មោះថាឡាធិសា ព្រោះមិញនេះ ឮគេហៅឈ្មោះនាងបែបហ្នឹង។
    <<អូនដឹង តែអូនមិនព្រមទទួលស្គាល់ ព្រោះមួយរយៈនេះដែលយើងបាននៅក្បែរគ្នា អូនជឿជាក់ថាបងក៏មានអារម្មណ៍ល្អមកលើអូនដូចគ្នា សូហ្កា...អូនមិនចង់បានអ្វីធំដុំ គ្រាន់តែចង់ឲ្យបងស្រឡាញ់អូន ដូចដែលអូនស្រឡាញ់បង ចង់ឲ្យបងខ្វល់ខ្វាយពីអូន ដូចដែលបងធ្លាប់ធ្វើដាក់អូនពីមុន ប៉ុណ្ណឹងក៏គ្រប់គ្រាន់សម្រាប់ក្ដីសុខយើងទាំងពីរហើយ ហេតុអ្វីបងនៅគិតវែងឆ្ងាយទៀតធ្វើអី>>
     <<កុំលង់ខ្លួនឯង ខ្ញុំមិនបានស្រឡាញ់ឯង>>
     <<បើបងមិនបានស្រឡាញ់អូន បងទៅស្រឡាញ់អ្នកណា?>>
    <<ឡាធិសា ខ្ញុំស្រលាញ់ឡាធិសា>>
    ភ្លាមនោះសម្ដីគេកាលពីមុន រត់ចូលមកក្នុងខួក្បាល ធ្វើឲ្យអ្នកដែលគិតច្រើន ទៅជាភាំងធ្វើអ្វីលែងចេញ។
    ជីមីនរំកិលចុះពីរង្វង់ដៃអ្នកកំលោះដោយស្វ័យប្រវត្តិ ហើយឈរក្បែរគេ សម្លឹងមើលនាងមិនព្រិច នាងក៏សម្លឹងមើលខ្លួនដូចគ្នា។
    <<នាងមែនទេ ជាមនុស្សដែលបងស្រឡាញ់?>>
    ជីមីនសួរអ្នកឈរក្បែរខ្លួនខ្សាវៗទាំងអួលដើមក ស្ដាប់សឹងតែមិនបាន ភ្នែកទាំងគូក្ដៅងាយៗ បេះដូងលោតញាប់ដូចទោងស្គរ ពេលបានប្រសព្វភ្នែកជាមួយនាង...នាងស្អាតណាស់ ស្អាតឡើងចាំងភ្នែក ទាំងរឹកពា កិរិយាមាយាទ មើលទៅថ្លៃថ្នូរ មិនឆ្គង សូម្បីតែពេលឈរស្ងៀមៗក៏ជះរស្មីមន្ដស្នេហ៍ឲ្យព្រោងព្រាត មិនប្លែកទេដែលសូហ្កាលង់ស្នេហ៍។
    <<ឡើងទៅខាងលើមុនទៅ>>
    <<បងដេញអូនឬ?>>
    <<ជីមីន...>>
    សូហ្កាគ្រហឹមដាក់តិចៗបែបមិនប្រាកដប្រជា ប៉ុន្តែអ្នកកំពុងខូចចិត្តស្រាប់ ទៅជាអន់ចិត្តស្ដូក ទឹកភ្នែករលីងរលោង នឹកគិតថាគេចង់នៅតែពីនាក់នាង ទើបដេញខ្លួនឲ្យចេញពីមុខពីមាត់ មិនឲ្យទើសភ្នែកទើសត្រចៀក រំខានពេលវេលាផ្អែមល្ហែម។
      រាងតូចល្អិតដើរក្រញែងខ្លួន បោះជំហានជើងញាប់ស្អេក ដើរចេញពីគេ ចូលទៅខាងក្នុងភូមិគ្រិះ មុននឹងឡើងជណ្ដើរ ក៏ងាកមើលក្រោយ ព្រោះមិនដាច់ចិត្ត តែពេលឃើញពីនាក់ឈរអោបគ្នានៅខាងក្រៅហើយ ទឹកភ្នែកដែលខំទប់ក៏ហូរសស្រាក់ដូចបាក់ទំនប់ ទប់លែងឈ្នះ ដៃជើងទៅជាញ័រទទ្រើក ប៉ុន្តែខំប្រឹងជម្នះ ឡើងទៅជាន់លើ ដោយសារមិនចង់មើលរូបភាពចាក់ភ្នែកឈឺបេះដូងបែបនេះទៀត។

    
    
    
   
   

ពិសស្នេហ៍(ចប់)Where stories live. Discover now