" អីយួយ ! " កំពុងតែស្លុងអារម្មណ៍ សំឡេងរបស់ យូនីង ក៏ស្រែកចេញពីផ្ទះបាយមក មើលទៅដូចជាមានរឿងអ្វីកើតឡើង ។
" តើមានរឿងអ្វីទៅ ? " កុងជីន ប្រញាប់មកមើល ក៏ឃើញថា យូនីង ធ្វើឱ្យទឹកក្ដៅកំពប់នឹងរលាកដៃទៀតផង ។
" ខ្ញុំមិនប្រយ័ត្នទើបទឹកក្ដៅកំពប់លើ ! " យូនីង
" ក្រហមហើយ ! មកណេះមក ! " កុងជីន ក៏បានឱ្យគេទៅអង្គុយលើកៅអីហើយក៏បានយកទឹកកកមកស្អំឱ្យគេ ។
" អ្នកប្រុសដូចជាបងប្រហែលជាមិនធ្លាប់រស់នៅលំបាកបែបនេះនោះទេ ! " កុងជីន
" តែខ្ញុំយល់ថា រស់នៅបែបនេះគឺល្អណាស់ ! " យូនីង
" សាកធ្វើជាអ្នកក្រលោមើលម្ដងទៅ បងនឹងដឹងថាវាលំបាកបែបណាហើយ ! " កុងជីន និយាយលេងសើចជាមួយ យូនីង ។
" ឯងដឹងទេ ! នៅក្នុងផ្ទះ ខ្ញុំគឺជាអ្នកប្រុសតូចគ្រួសារលីវ រាល់ថ្ងៃមានអ្នកបម្រើឆ្វេងស្ដាំ ចេញទៅខាងក្រៅមានអ្នកបើកឡានជូនទៅមក ប្រើប្រាស់របស់ថ្លៃ ញាំុអាហារឆ្ងាញ់ៗ អ្នកណាក៏ស្ញប់ស្ញែងនឹងខ្ញុំដែរ ។ ប៉ុន្តែតាំងពីតូចដល់ធំ ខ្ញុំមិនដែលទទួលបានអារម្មណ៍កក់ក្ដៅពីម្ដាយនោះទេ មិនដែលស្គាល់រស់ជាតិអាហារដែលអ្នកម៉ាក់ធ្វើឱ្យ មិនមានម៉ាក់ជូនទៅសាលាដូចជាក្មេងដទៃ ។ តាមពិតក្តីសុខរបស់ខ្ញុំ ខ្ញុំគ្រាន់តែចង់បានគ្រួសារដែលពេញលេញមួយប៉ុណ្ណោះ គឺមាន ប៉ា ម៉ាក់ ហើយនិងកូន ! " យូនីង
" បំណងប្រាថ្នារបស់បង ប្រាកដជាបានសម្រេច ! " កុងជីន តបទាំងរលីងរលោងតិចៗ ។
°°°°
ពន្លឺព្រះសូរ៍ជាំងជះមកលើផែនដី ក្ដៅសឹងតែឆេះ ។ កុងជីន អង្គុយនៅក្នុងហាង ទាំងចិត្តអណ្តែតអណ្តូង គេនៅតែនឹកគិតដល់រូបថតមួយសន្លឹកនោះ ។
" គ្រាន់តែមានមុខដូចគ្នាទេដឹង ! " កុងជីន និយាយបែបនេះគឺគ្រាន់តែចង់លួងចិត្តខ្លួនឯងប៉ុណ្ណោះ តែអារម្មណ៍តានតឹងធ្វើឱ្យនាយទ្រាំឆ្ងល់បែបនេះមិនបានពិតមែន ។
" ថ្ងៃនេះខ្ញុំសុំសម្រាកមួយថ្ងៃណា ! " កុងជីន និយាយទៅកាន់ថៅកែស្រីរួចក៏ចាកចេញទៅតែម្ដង ។
រឿង : ម្ដាយចិត្តមា 💔( ចប់ )
Começar do início
