រឿង : ម្ដាយចិត្តមា 💔( ចប់ )

Start from the beginning
                                        

" ខ្ញុំមិនអីទេ ! គឺខ្ញុំវង្វេងផ្លូវត្រឡប់ទៅវិញមិនបាន ! " យូនីង

" ត្រឡប់ទៅវិញសិនទៅ ចាំនិយាយគ្នា ! " យប់ប្រយោគ ពួកគេក៏ត្រឡប់ទៅវិញ ។

______ បន្ទប់កុងជីន _____

មកដល់បន្ទប់ កុងជីន ក៏បានយកកន្សែងពោះគោមកជូតសក់ឱ្យ យូនីង ។ មនុស្សមិនដែលធ្លាប់ស្គាល់គ្នា ប៉ុន្តែគេបែរជាមានអារម្មណ៍ថាស្និទ្ធស្នាលណាស់ ថែមទាំងយកចិត្តទុកដាក់ទៀតផង ។ យូនីង ងើយទៅមើលមុខ សរលោងរបស់ កុងជីន អារម្មណ៍ដែលគេមិនធ្លាប់ឆ្លងកាត់ពីមុន បេះដូងចាប់ផ្ដើមលោតញាប់ខុសពីធម្មតា ។

" រួចហើយ ! ឱ្យទូរស័ព្ទបងមកខ្ញុំមក ! " កុងជីន និយាយឡើងផ្ដាច់ការពិតរបស់ យូនីង ទាំងស្រុង ។

" ហាស៎ ? "

" ឱ្យទូរស័ព្ទបងមកខ្ញុំមក ! " យូនីង ក៏ហុចទូរស័ព្ទរបស់គេឱ្យទៅ កុងជីន ។ គ្រាន់តែបើកឡើង កុងជីន ក៏បានឃើញរូបមនុស្សស្រីម្នាក់កំពុងតែបីកូនតូចម្នាក់នៅលើកញ្ជក់ទូរស័ព្ទរបស់ យូនីង ធ្វើឱ្យគេភ្ញាក់ផ្អើលជាខ្លាំង ។

" នេះគឺជា ម៉ាក់របស់បងឬ ? " កុងជីន ហាក់មិនចង់ជឿនៅពេលដែលគេបានឃើញរូបនោះ ក្នុងចិត្តចាប់ផ្ដើមច្របូកច្របល់ ។
តើនេះមានន័យយ៉ាងម៉េចវិញ ?

" ហឹុម ! ខ្ញុំខានជួបគាត់ជាង២០ឆ្នាំហើយ មិនដឹងថា ពេលនេះគាត់មានរូបរាងបែបណានោះទេ ! " នីង និយាយទាំងញញឹមខ្សោះ ។ ចំណែកឯ កុងជីន អួលណែនពេញឱរា ព្រោះតែនេះគឺជារូបម្ដាយរបស់គេកាល់ពីនៅក្មេង ។

" ឯងយ៉ាងម៉េចហើយ ? " យូនីង

" មិនអីនោះទេ ! ចាំ ចាំខ្ញុំជួយរកគាត់ឱ្យ ! " កុងជីន

" ពិតមែនឬ ? អរគុណឯងហើយ ! " យូនីង ញញឹមយ៉ាងស្រស់ នេះជាលើកទីមួយដែលដែលនាយញញឹមបានយ៉ាងសប្បាយចិត្តដូច្នេះ ។

°°°°
ព្រះច័ន្ទមួយចំណិតខំប្រឹងបញ្ចេញពន្លឺបំភ្លឺពិភពលោក ។ កុងជីន ឈរនៅមាត់បង្អួចសម្លឹងមើលទៅផ្ទៃមេឃ ដែលពោរពេញទៅដោយដួងតារារាប់ពាន់ ។

" តើជានិស្ស័យឬក៏វាសនាទៅ ទើបទេវតាឱ្យខ្ញុំជួបនឹងគេ ? គេគឺជាបងប្រុសរបស់ខ្ញុំ មានន័យថាខ្ញុំគឺជាកូនចុងហើយ ! " អារម្មណ៍មួយនេះតើមានអ្នកណាយល់ទៅ នៅសុខៗស្រាប់តែមានមនុស្សម្នាក់មក មកប្រាប់ថាជាបងប្រុសឪពុកផ្សេងគ្នាជាមួយខ្លួន ហើយម្នាក់នោះជាកូនដើមទៀត តើឱ្យខ្ញុំប្រឈមមុខនឹងគេបែបណាទៅ ។

💞 ប្រជុំរឿងខ្លី 🔞Where stories live. Discover now