រឿង : ម្ដាយចិត្តមា 💔( ចប់ )

Start from the beginning
                                        

" ចប់ហើយ ! ខ្ញុំត្រឡប់ទៅវិញយ៉ាងម៉េចទៅ ? " យូនីង

___ ពេលល្ងាច ___

" ខ្ញុំត្រឡប់មកវិញហើយ ! " កុងជីន បើកទ្វារចូលមក ព្រមទាំងមានអាហារខ្លះនៅក្នុងដៃទៀតផង ។

" យូនីង !? " ជីន សម្លឹងមើលក្នុងបន្ទប់ តែមិនឃើញមានមនុស្សទាល់តែសោះ គេក៏ទៅមើលនៅបន្ទប់ទឹក តែក៏មិនឃើញមានអ្វី ។

" គេទៅណាទៅ ? " កុងជីន ងឿងឆ្ងល់បន្តិច យូនីង មិនស្គាល់អ្នកណាផង តើអាចទៅណាបាន ។

ចាំបាត់ៗ ពេលនេះម៉ោង៨យប់ទៅហើយ នៅតែមិនឃើញ យូនីង ត្រឡប់មកវិញទៀត ក្នុងចិត្តកុងជីន ក៏កើតក្ដីបារម្ភជាខ្លាំង ។

" តើគេអាចមានរឿងដែរទេ ? " មិនកើតទេ ត្រូវតែចេញទៅរកហើយទើបបាន ។

" ហីុយ៉ា ! ខ្ញុំគួរតែយកលេខទូរស័ព្ទរបស់គាត់ ! " កុងជីន រអ៊ូរឱ្យខ្លួនឯង មិនគួរណាភ្លេចរឿងនេះសោះ ។

គ្រាំងៗ !!
សំឡេងផ្គរក្រហឹមពេញមេឃ ពពកខ្មៅបាំងជិតដួងតារា មើលទៅដូចជាជិតធ្លាក់ភ្លៀងហើយ ។ និយាយមិនទាន់ផុតពីមាត់ផង ដំណក់ទឹកក៏ស្រាប់តែធ្លាក់ចុះមក លើកនេះកាន់តែពិបាកហើយ ។

" មកធ្លាក់ភ្លៀងអីនៅពេលនេះ ! " កុងជីន មិនបានបញ្ឈប់ការតាមរករាងក្រាស់នោះឡើយ ព្រោះចង់រកគេឱ្យឃើញឆាប់ៗ ។

" យូនីង ! លីវ យូនីង មានឮខ្ញុំហៅដែរទេ ? " ភ្លៀងធ្លាក់កាន់តែខ្លាំង នៅតាមផ្លូវគ្មានមនុស្សឆ្លងកាត់ កុងជីន អស់ជម្រើសក៏ស្រែកហៅរាងក្រាស់ក្ដែងៗគ្រែងលោនាយនៅជិតៗនេះ នឹងបានស្ដាប់ឮ ។

អ្នកកំលោះ អង្គុយក្ដោបកាយនៅមាត់ផ្លូវ មាត់ញ័រទទ្រើតក្រោមដើមឈើមួយដើមដែលគេដាំនៅតាមដងផ្លូវ ។ យូនីង សម្លឹងមើលទៅខាងណាក៏ងងឹត ទៅមុខមិនដល់ ទៅក្រោយក៏មិនកើត ។

" យូនីង ! " សំឡេងហៅល្វើយៗ ធ្វើឱ្យរាងក្រាស់ប្រញាប់ផ្ទៀងស្ដាប់យ៉ាងលឿន ។

" កុងជីន ? ប្រាកដជាគេ ! កុងជីន ! " នាយស្ទុះក្រោកឡើងទាំងចិត្តត្រេកអរ ។

" កុងជីន ខ្ញុំនៅទីនេះ ! " យូនីង

" បងមិនអីទេឬ ? ខ្ញុំបារម្ភពីបងណាស់ដឹងទេ ! " កុងជីន សួរទាំងអន្ទះសា ។

💞 ប្រជុំរឿងខ្លី 🔞Where stories live. Discover now