[ " ដំបូងគឺហត់ណាស់ តែបានឮសំឡេងម៉ាក់ កូនបាត់ហត់នឿយតែម្ដង ! " ]កុងជីន
" ស្ដីផ្អែមណាស់ ! ត្រូវហើយ ស្អែកនេះម៉ាក់ទៅលេងលោកយាយនៅភ្នំពេញ ក៏ឆ្លៀតទៅមើលឯងដែរ ! " ចលណា
[ " ពិតមែនឬ ? ចង់ឱ្យថ្ងៃស្អែកមកដល់ឆាប់ៗណាស់ ! " ] កុងជីន
" ធ្វើដូចជាកូនក្មេងអ៊ីចឹង ! ប៉ុណ្ណឹងចោះ ស្អែកជួបគ្នាណា ! " ចប់ការសន្ទនា គាត់ក៏ដាក់ទូរស័ព្ទ ប៉ុន្តែវីឆាត របស់គាត់ក៏បានលូតឡើង ដោយបង្ហាញឈ្មោះថា " លីវហាវ " ។
"......" អ្នកស្រីចលណា មើលហើយក៏ភ្ញាក់ផ្អើលជាខ្លាំង ព្រោះពេលនេះ លីវហាវ បានមកដល់កម្ពុជាហើយ ។
ក្រឡេកមកមើលអ្នកប្រុសរូបស្រស់របស់យើងវិញ ដោយសារតែឃ្លានហើយខ្លួនក៏មិនចេះធ្វើម្ហូមផងនោះ យូនីង ក៏បានចេញមកទិញអីនៅខាងក្រៅ ។ សំណាងហើយ ដែលនៅទីនេះមានអ្នកចេះប្រើភាសាអង់គ្លេសច្រើន មិនដូច្នោះទេពិបាកហើយ ។
" អរគុណហើយ ! " យូនីង ទទួលបានពីអ្នកលក់រួចក៏ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែភ្លាមនោះគេក៏បានឃើញបុរស់ដែលលួចលុយរបស់គេកាលពីថ្ងៃមុននោះ ។
"គឺឯង ! " យូនីង ស្រែកឡើង ។ បុរសនោះគ្រាន់តែឃើញ យូនីងភ្លាមក៏ដាក់មេប្រូចតែម្ដង ។
" ឈប់សិន កុំរត់ ! " យូនីង ប្រញាប់ដេញតាមដោយមិនគិតអ្វីទាំងអស់ ។
" បើឈប់គឺល្ងង់ហើយវើយ ! " រត់មិនគិតរត់ទេ នៅឆ្លៀតតបគេទៀត ។
" យើងប្រាប់ថាឱ្យឈប់ ! " អ្នករត់ចេះតែរត់ អ្នកដេញចេះតែដេញ ។ អាចោរម្នាក់នេះ ពិតជារត់លឿនមែន មកដល់ផ្លូវបំបែកគេក៏ស្រាប់តែបាត់ខ្លួនឆឹងតែម្ដង ។
" ទៅខាងណាអញ្ចេះ ? " យូនីង ងាកមើលឆ្វេងស្តាំ មិនដឹងថាគួរតែតាមទៅផ្លូវមួយណា គិតបន្តិចគេក៏សម្រេចចិត្តបទឆ្វេងហើយក៏រត់ដេញបន្តទៀត ។
" ចង្រៃយ៍ ឱ្យគេរត់រួចទាល់តែបាន ! " យូនីង ក្ដៅចិត្តជាខ្លាំង ព្រោះតែតាមមិនទានបុរស់ម្នាក់នោះ ។ ពេលនេះបញ្ហាបានមកដល់ទៀតហើយ គេរត់មកឆ្ងាយហើយក៏មិនបានមើលផ្លូវឱ្យបានច្បាស់ទៀត ពេលនេះមិនដឹងថាគួរត្រឡប់ទៅវិញយ៉ាងម៉េចនោះទេ ។
រឿង : ម្ដាយចិត្តមា 💔( ចប់ )
Start from the beginning
