រឿង : ជម្រកស្នេហ៍ក្បែរភ្នួកភ្លើង 🕊️( ចប់ )

Start from the beginning
                                        

      ទ្វារបន្ទប់ក៏បានបើកឡើងយឺតៗដោយដៃរបស់រាងក្រាស់ ។ កុងជុន ដើរចូលទៅខាងក្នុងម្ដងមួយជំហានៗ នាយសម្លឹងមើលទៅក្នុងផ្ទះដែលស្ងប់ស្ងាត់មួយនេះទាំងក្នុងទ្រូងចាប់ផ្តើមឈឺពឺតៗ ។ ស៊ាវសឺ ដើរតាមនាយពីក្រោយទាំងមិននិយាយស្អី គេយល់គ្រប់យ៉ាងពីអារម្មណ៍របស់ កុងជុន ប៉ុន្តែគេមិនអាចជំទាស់នឹងបញ្ជារបស់ព្រះអង្គម្ចាស់កុងបានឡើយ ។

     ដំណក់ទឹកភ្នែកទប់លែងជាប់នៅពេលដែលឃើញខ្សែ-ករបស់នាយនៅលើពូក ។ ពេលនេះស្រាប់តែយល់ថាខ្លួនឯងស្រាលដូចសំឡី គ្មានអ្វីៗទាំងអស់ បាត់បង់គ្រប់យ៉ាង ។

     " កុំទៅអី ត្រឡប់មកវិញមក ! ត្រឡប់មកវិញមកបានទេ ? ហឹកហឹក !! " នាយយំក្ដោបខ្សែ-កនោះជាប់នឹងដើមទ្រូង ។

     " ខឹកៗ អឹក ~~ ! " ដោយសារតែមិនអាចទទួលយកការចាកចេញរបស់រាងតូចបាន កុងជុន ក៏ក្អួតឈាមហើយសន្លប់បាត់ស្មារតីទៅ ។

     " អ្នកអង្គម្ចាស់តូច ! " ស៊ាវសឺ ស្ទុះមកទ្រកាយដែលដួលនោះយ៉ាងលឿន  តើគេកំពុងតែធ្វើបាបនាយហើយមែនទេ ?

     // ចំណតរថភ្លើង //

     នាយតូចដើរដឹកដៃប្អូនស្រីទៅអង្គុយចាំជើងរថភ្លើងរបស់គេ ។ អាសៀង ងើយមើលមុខបងប្រុសរួចក៏និយាយ៖

     " ពួកយើងពិតជាត្រូវចាកចេញមែនឬ ? ចុះបងប្រុសអីុម៉ូវិញនោះមិនទៅជាមួយយើងទេ ? " អាសៀង

     " អាសៀង បងប្រុសអីុ មិនដូចជាពួកយើងទេ គេមានផ្លូវរបស់គេ ដូច្នេះឯងបំភ្លេចគេចោលទៅ ! " ជឿហាន

     " ហេតុអ្វីទៅ ? ក្រែងពួកបងស្រឡាញ់គ្នាមិនអ៊ីចឹងឬ ? " អាសៀង

     "......." ជឿហាន រកឆ្លើយនឹងប្អូនមិនចេញ ។

     " ជឿហាន !! " ភ្លាមនោះ ស្រាប់តែមានបុរសម្នាក់ស្រែកហៅគេពីចម្ងាយ ធ្វើឱ្យរាងតូចងាកទៅមើលប្រភពនៃសំឡេងនោះយ៉ាងលឿន ។ ដោយសារតែទ្រាំមើលរាងក្រាស់ឈឺចាប់មិនបាន ស៊ាវសឺ បានមកចំណតរថភ្លើងដែលរាងតូចត្រៀមចេញដំណើរនោះ ។ សង្ឃឹមថាគេនៅមិនទាន់ចាកចេញទៅចោះ ។

     " ឆាប់ទៅ ផ្អាកការធ្វើដំណើររថភ្លើងទាំងអស់ភ្លាម ! " ស៊ាវសឺ បញ្ជាទៅកូនចៅមួយក្រុមដែលមកជាមួយគេនោះ នាយមិនបានឃើញរាងតូចនោះឡើយ ។

💞 ប្រជុំរឿងខ្លី 🔞Where stories live. Discover now