" ......." រាងតូចគេងនៅលើគ្រែពេទ្យយ៉ាងស្ងៀមស្ងាត់ ។ ត្រូវហើយគេគឺជាអ្នកអង្គម្ចាស់ ខ្ញុំគ្រាន់តែជារាស្ត្រសាមញ្ញម្នាក់ប៉ុណ្ណោះ ខ្លួនរបស់ខ្ញុំម៉េចនឹងសាកសមនឹងគេទៅ ។
" ក្នុងនេះមានលុយ១០លានដុល្លា យកលុយនេះហើយចាកចេញពី សីុឈាន នេះទៅ ! " នាយដាក់កាត់នៅលើតុរួចក៏ដើរចេញទៅ ។ តាមពិតព្រះរាជបញ្ជារបស់ព្រះអង្គគឺសម្លាប់រាងតូច ប៉ុន្តែគដជាមនុស្សដែល អ្នកអង្គម្ចាស់ស្រឡាញ់ នាយមិនអាចលើកដៃទៅរួចនោះទេ ។
"......." ជឿហាន សម្លឹងមើលទៅកាតនោះទាំងអត់ទ្រាំជាខ្លាំង ។
មួយសន្ទុះក្រោយមករាងក្រាស់ក៏បានមកដល់ នាយកាន់ផ្កាមួយបាច់ដើម្បីសួរសុខទុករាងតូចទៀតផង ។
" ជឿហាន ! " នាយបើកទ្វារចូលមកពុំឃើញមានអ្នកណានៅក្នុងបន្ទប់នោះឡើយ ។ កុងជុន ធ្លាក់ទឹកមុខបន្តិចក្នុងចិត្តដឹងយ៉ាងច្បាស់ថានាយតូចបានចាកចេញទៅហើយ ។ ភ្លាមនោះនាយក៏ប្រទះឃើញកូនក្រដាសមួយនៅលើតុ ក៏ប្រញាប់យកវាមកអាន ទាំងអារម្មណ៍ចាប់ផ្តើមភ័យខ្លាចជាខ្លាំង ។
" សុំទោស ដែលខ្ញុំចាកចេញទៅទាំងមិនបានលា ។ កុងជុន ពួកយើងមាននិស្ស័យទើបបានជួបគ្នា ប៉ុន្តែព្រមលិខិតកំណត់រួចទៅហើយ ពួកយើងដើរទៅមុខមិនរួចនោះ ទ្រង់គឺជាអ្នកអង្គម្ចាស់ ឋានៈរបស់ពួកយើងឆ្ងាយគ្នាដូចមេឃនិងដី ។ កុងជុន បងអាណិតដល់ជីវិតតូចរបស់ខ្ញុំនេះ សូមកុំព្យាយាមតាមរកខ្ញុំអីតើបានទេ ? សូមបងរស់នៅឱ្យបានសុខ ពីខ្ញុំ ចាងជឿហាន ! " ន័យសំបុត្រ
"......" គ្រាន់តែអានសំបុត្រនេះចប់ កុងជុន ក៏ទន់ជង្គង់ដួលទៅលើដី នាយអោបក្រដាសនោះហើយក៏យំអស់មួយទំហឹង ។ ហេតុអ្វីក៏អ្នកដាច់ចិត្តយ៉ាងនេះ ? អ្នកធ្វើបែបនេះហេតុអ្វីមិនសម្លាប់ខ្ញុំតែម្ដងទៅវាប្រសើរជាង ។
// ផ្ទះតូចមាត់សមុទ្រ //
រាងតូចឈរនៅក្នុងបន្ទប់ ដៃកាន់ខ្សែ-កបញ្ចាំចិត្តដែលរាងក្រាស់ទុកឱ្យនោះ គេមិនស្រស់ទឹកភ្នែកសូម្បីតែមួយដំណក់ មិនមែនគេមិនឈឺនោះទេ តែគេឈឺរហូតដល់ថ្នាក់ស្ពឹកស្រពន់អស់ទៅហើយ ។ កំលោះតូចដាក់ខ្សែ-កនោះនៅលើពូកមុននឹងអូសវាលីដើរចេញទៅ ។
រឿង : ជម្រកស្នេហ៍ក្បែរភ្នួកភ្លើង 🕊️( ចប់ )
Start from the beginning
