រឿង : ជម្រកស្នេហ៍ក្បែរភ្នួកភ្លើង 🕊️( ចប់ )

Comincia dall'inizio
                                        

     "....." កុងជុន មិននិយាយអ្វីក៏ដើរចេញទៅទាំងមិនក្រឡេកក្រោយសូម្បីតែបន្តិច ។  ព្រះអង្គម្ចាស់ដឹងថា កុងជុន ទៅរក ជឿហាន ក៏បញ្ជាឱ្យ ស៊ាវសឺ ទៅរកគេឱ្យបានមុន យ៉ាងណាកុងជុន ត្រូវតែឡើងកាន់តំណែងស្នងពីទ្រង់ ។

      // មន្ទីរពេទ្យ //

      ជឿហាន ដែកាន់ខ្សែ-កដែលរាងក្រាស់បន្សល់ទុកឱ្យនោះដោយចិត្តអំណត់ គេជឿថារាងក្រាស់ប្រាកដជាមក ។

      ក្រាក !!!

       សំឡេងបើកទ្វារក៏បានបន្លឺឡើង ជឿហាន ងាកទៅមើលប្រភពនៃសំឡេងនោះ ទឹកមុខក៏ស្រាប់តែផ្លាស់ប្តូរនៅពេលដែលឃើញ ស៊ាវសឺ ដើរចូលមក ។

     " ស៊ាវសឺ !! គឺអ្នកអង្គម្ចាស់តូចមកហើយមែនទេ ? " ជឿហាន សួរទៅនាយទាំងចិត្តត្រេកអរ ស៊ាវសឺ គឺជាអង្គរក្សរបស់រាងក្រាស់ គេមកនាយប្រាកដជាមកដែរហើយ ។

     " អ្នកអង្គម្ចាស់មិនបានយាងមកនោះទេ ! " ស្នាមញញឹមក៏រលាយបាត់បន្តិចម្ដងៗ នៅពេលដែលឮបែបនេះ ។

     " ហេតុអ្វីឯងស្រឡាញ់អ្នកអង្គម្ចាស់តូច? " ស៊ាវសឺ

     " ទោះបីជាពួកយើងទើបតែស្គាល់គ្នាមិនបានយូរប៉ុន្មាន ប៉ុន្តែខ្ញុំគឺស្រឡាញ់គេណាស់ ។ កន្លងមកខ្ញុំរស់នៅដូចជាខ្វះចន្លោះរបស់ម្យ៉ាង គឺគេជាអ្នកបំពេញឱ្យខ្ញុំ ស្នាមញញឹម នឹងការយកចិត្តទុកដាក់ពីអ្នកផ្ទះ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាកក់ក្តៅ ! " រាងតូចនិយាយបណ្ដើរ នឹកដល់រូបភាពរបស់រាងក្រាស់បណ្ដើរ ។

      " ប៉ុន្តែទ្រង់គឺជាអ្នកអង្គម្ចាស់ ម៉េចនឹងអាចមានស្នេហាជាមួយនឹងរាស្ដ្រសាមញ្ញទៅ  ពិធីរៀបអភិសេកចាំបាច់គឺព្រះអង្គម្ចាស់ជាអ្នកសម្រេចទើបបាន ! " ស៊ាវសឺ

      " ស្នេហាគឺជារឿងរបស់មនុស្សពីរនាក់ ហេតុអ្វីក៏ត្រូវឱ្យអ្នកទីបីគឺជាអ្នកសម្រេចនោះ ? " ជឿហាន

      " ស្នេហា ? នៅក្នុងរាជវាំងគេមិនយក មនោសញ្ចេតនាមកនិយាយនោះទេ ! " ស៊ាវសឺ រាងតម្លើងសំឡេងបន្តិចដាក់រាងតូច ដែលប្រហើនតវានោះ ។

       " អ្នកអង្គម្ចាស់គឺជាផ្កាយនៅលើមេឃ ទោះបីជាឯងចង់ចាប់យ៉ាងណាក៏ចាប់មិនបានដែរ ! ចាងជឿហាន បើឯងមិនគិតដល់ខ្លួនឯងក៏គួរតែគិតដល់អ្នកអង្គម្ចាស់ផងទៅ ! " ស៊ាវសឺ បោះពាក្យសម្ដីបែបនេះហាក់មិនអាសូរដល់ចិត្តរបស់រាងតូចទាល់តែសោះ ។

💞 ប្រជុំរឿងខ្លី 🔞Dove le storie prendono vita. Scoprilo ora