រឿង : ជម្រកស្នេហ៍ក្បែរភ្នួកភ្លើង 🕊️( ចប់ )

Comenzar desde el principio
                                        

     " ដូច្នេះទើបទ្រង់ធ្វើពុតជាបាត់ការចងចាំ កុហកទូលបង្គំ ! ទ្រង់សំដែងបានល្អខ្លាំងណាស់ ! " ជឿហាន

     " ហានហាន ! " កុងជុន

     " អ្នកអង្គម្ចាស់តូច ! ព្រះអង្គរង់ចាំនៅខាងក្រៅ ទ្រង់ឱ្យទូលបង្គំយាងអ្នកអង្គម្ចាស់ត្រឡប់ទៅវិញ ! " ស៊ាវសឺ នៅខាងក្រៅក៏ហៅនាយឱ្យប្រញាប់ត្រឡប់ទៅវិញ ។

      "......" ជឿហាន ចិត្តចង់ឃាតបន្តិច អត់បន្តិច គេនៅជាមួយគ្នាមិនបានប៉ុន្មានផងនេះត្រូវបែកគ្នាហើយមែនទេ ។

      " រង់ចាំបង នៅពេលដែលបងដោះស្រាយជាមួយបិតារួច បងនឹងមករកអូនវិញ ! " និយាយចប់ នាយក៏ដោះខ្សែ-កពេជ្ររបស់នាយឱ្យទៅរាងតូច ។

      " ខ្សែ-កនេះ មាតាប្រគល់វាឱ្យបងមុនពេលដែលទ្រង់សោយទិវង្គតទៅ ទ្រង់មានបន្ទូលថាថ្ងៃក្រោយ ឱ្យបងប្រគល់ខ្សែ-កនេះឱ្យទៅបុត្រ សន្និសាររបស់ទ្រង់ ! ពេលនេះបងប្រគល់វាឱ្យអូន ! " កុងជុន ដាក់ខ្សែ-កនោះនៅក្នុងដៃរបស់រាងតូច ។

     " ទ្រង់ពិតជាត្រឡប់មកវិញពិតមែនឬ ! " ជឿហាន ពិតជាមិនអស់ចិត្តទាល់តែសោះ គេខ្លាចថារាងក្រាស់ ទៅហើយមិនត្រឡប់មករកគេវិញ ។

      " បេះដូងរបស់បងនៅទីនេះ បងប្រាកដជាត្រឡប់មករកបេះដូងរបស់បងវិញ ! " នាយឱនទៅថើបថ្ងាស់របស់រាងតូចមួយដង្ហើម រួចក៏ដើរចាកចេញទៅ ។

       បីថ្ងៃក្រោយមក នៃការរង់ចាំរបស់រាងតូច គេមិនបានទទួលដំណឹងអ្វីពីរាងក្រាស់ទាល់តែសោះ ។ ថ្ងៃនេះគេចេញពីមន្ទីរពេទ្យហើយ តើគេមិនមកមើលខ្ញុំទេឬ ?

      // ដំណាក់កុង //

      ដោយសារតែរាងក្រាស់ នៅតែចង់ត្រឡប់មករករាងតូចវិញ ទើបធ្វើឱ្យនាយមានការទាស់ពាក្យសម្ដីខ្លះជាមួយបិតារបស់នាយ ។  ព្រះអង្គម្ចាស់មិនអនុញ្ញាតឱ្យ កុងជុន ទៅរករាងតូចនៅមន្ទីរពេទ្យនោះឡើយ ។

     " បើឯងហ៊ានតែឈានជើងចាកចេញពីដំណាក់នេះ ឯងនិងមិនមែនជា អ្នកអង្គម្ចាស់តូចទៀតនោះទេ ! " ព្រះអង្គម្ចាស់ស្រែកទៅកាន់រាងក្រាស់ទាំងកំហឹង ហេតុអ្វីបុត្ររបស់ទ្រង់ម្នាក់នេះមិនស្ដាប់បង្គាប់សោះអ៊ីចឹង ។

💞 ប្រជុំរឿងខ្លី 🔞Donde viven las historias. Descúbrelo ahora