រឿង : ជម្រកស្នេហ៍ក្បែរភ្នួកភ្លើង 🕊️( ចប់ )

Start from the beginning
                                        

      // មន្ទីរពេទ្យ //

     ក្រោយពីនាំរាងតូចមកដល់មន្ទីរពេទ្យរួច កុងជុន ក៏រៀបរាប់អំពីរឿងដែលបានកើតឡើងប្រាប់ទៅបិតារបស់គេទាំងអស់ ។ ទ្រង់ពិតជាខឹងខ្លាំងណាស់នៅពេលដែលរាងក្រាស់និយាយថា គេនឹងរាងតូចមានទំនាក់ទំនងស្នេហាជាមួយគ្នា ។

     " បុត្រគឺជាអ្នកអង្គម្ចាស់ រឿងអីទៅស្រឡាញ់អាក្មេងក្រីក្រម្នាក់នោះ ជាមនុស្សស្រីមិនថាទេ គេគឺជាមនុស្សប្រុសទៀត តើបុត្រឱ្យបិតាយកមុខទៅទុកនៅឯណាទៅ ? " ព្រះអង្គម្ចាស់

     " ព្រះបិតា ! បុត្រពិតជាមិនអាចរស់ខ្វះជឿហានបាននោះទេ សូមបិតាបំពេញបំណងបុត្រផងទៅ ! " កុងជុន ក៏ទតួញអង្វរបិតារបស់គេឱ្យត្រាប្រណី ប៉ុន្តែនេះជារឿងដែលប៉ះពាល់ដល់ព្រះកិត្តិយសរបស់ទ្រង់ ទ្រង់ម៉ិចនឹងអាចយល់ព្រមទៅ ។

      " មិនបានជាដាច់ខាត ! បើកុំតែគេបានជួយបុត្រ ម៉្លេះពេលនេះបិតាបញ្ជាមនុស្សឱ្យទៅសម្លាប់គេបាត់ទៅហើយ ! "

      " តែបុត្រនឹងគេបាននៅជាមួយគ្នាទៅហើយព្រះបុតា ! "

     " កុងជុន ! កុំថាបិតាមិនបានតឿន បើចង់រក្សាជីវិតរបស់គេ កុំទៅពាក់ព័ន្ធជាមួយនឹងក្មេងពីរនាក់នោះទៀត ! " ចប់ប្រយោគ ទ្រង់ក៏យាងចាកចេញទៅ ។     កុងជុន មិនដឹងធ្វើយ៉ាងម៉េចនោះឡើយ មានតែចាំឱ្យទ្រង់បាត់ខឹង ចាំនិយាយទៅចុះ ។

     
     អ្នកកំលោះបើកទ្វារចូលមកចាងក្នុង ក៏ឃើញរាងតូចអង្គុយផ្អែកខ្នងនឹងខ្នើយនៅលើគ្រែពេទ្យ កុងជុន ពិតជាបារម្ភខ្លាំងណាស់ ខ្លាចថារាងតូចអាចនឹងខឹងគេក៏ថាបាន ។

     " អូនដឹងខ្លួនហើយឬ ?  យ៉ាងម៉េចដែរបានធូរខ្លះទេ ? " កុងជុន ចូលមកសួរនាំទាំងមិនសូវសម ។

     " ទូលបង្គំមិនកើតអ្វីធ្ងន់ធ្ងរនោះទេ ! ទ្រង់កុំបារម្ភអី ! " នាយតូច ឆ្លើយទាំងមុខស្រពោន គេមិននឹកស្មានថា រាងក្រាស់គឺជាអ្នកអង្គម្ចាស់នោះទេ ហើយថែមទាំងមិនបានបាត់ការចងចាំទៀតផង ។

     " ជឿហាន បងគ្មានចេតនាកុហកអូននោះទេ ! ដោយសារតែពេលនោះ បងគិតអ្វីមិនឃើញ ហើយក៏មិនអាចបង្ហាញពីសមាសភាពពិតរបស់ខ្លួនឯងដែរ ! " កុងជុន

💞 ប្រជុំរឿងខ្លី 🔞Where stories live. Discover now