" បើឯងហ៊ានប៉ះគេសូម្បីតែប៉ុនសរសៃសក់ យើងនឹងសម្លាប់ឯងចោល ! " កុងជុន
" អ្នកអង្គម្ចាស់តូច ?? " ជឿហាន ងឿងឆ្ងល់ជាខ្លាំង ម៉េចបានជាបុរសម្នាក់នេះហៅ អីុម៉ របស់គេថាអ្នកអង្គម្ចាស់អ៊ីចឹង ឬមួយក៏..?
" ចង់សម្លាប់ខ្ញុំ ទ្រង់រក្សាជីវិតឱ្យគង់សិនទៅ ? ដឹប ~~ ! " ចប់ប្រយោគ ថឹងលុន ក៏វាយរាងតូចមួយដៃចំពោះ ។
" អាចង្រៃ !! មានរឿងអី ឯងមករកយើងមក កុំធ្វើបាបគេ ! " កុងជុន
" អង្វរខ្ញុំមែនទេ ? ពួកឯងស្ដាប់ឮដែរទេ ? អ្នកអង្គម្ចាស់តូច កំពុងតែអង្វរខ្ញុំ ! " នាយសើចយ៉ាងសប្បាយ នៅពេលដែលបានឃើញឬកពារមិនសុខចិត្តរបស់រាងក្រាស់ ។
" សំពះយើងទៅ មិនអ៊ីចឹង ខ្ញុំនឹង ! " ថឹងលុន ក៏ចាប់បោចសក់របស់រាងតូចឡើង នឹងយកកាំភ្លើងព្ជុង-កគេទៀតផង ។
" កុំ ! " កុងជុន សម្លឹងមើលទៅរាងតូចទាំងឈឺចាប់ ស្នាមឈាមដែលជ្រាបចេញពីបរិវេណបបូរមាត់តូចៗរបស់គេ ធ្វើឱ្យនាយឈឺជំនួសរាប់ពាន់ដង ។
" អត់ទេ ! " ជឿហាន ពោលឡើងខ្សាវៗ នឹងក្រវីក្បាលតិចៗ គេមិនចង់ឃើញរាងក្រាស់ឱនក្បាលឱ្យសត្រូវនោះឡើយ ។
" .... " កុងជុន ក៏ធ្វើតាម ថឹងលុន ឱនសំពះគេដល់ដី ។ មិនទាន់បានសំពះផង ស្រាប់តែមនុស្សរបស់ ព្រះអង្គម្ចាស់កុងមកដល់ ។
ផុងៗៗ~~~
គ្រាប់កាំភ្លើងបាញ់ទៅលើកូនចៅរបស់ ថឹងលុន ធ្វើឱ្យពួកគេស្លាប់ភ្លាមៗ ។ ដោយឃើញសភាពការណ៍ មិនសូវស្រួល ថឹងលុង ក៏ប្រញាប់ដកខ្លួនចេញពីទីនោះ ប៉ុន្តែមុននឹងចាកចេញទៅ ថឹងលុន ក៏បានតម្រង់កាំភ្លើងបាញ់ទៅលើរាងក្រាស់មួយគ្រាប់ ។
ផុង !!!
" អីុម៉ !! " ជឿហាន ឃើញដូច្នេះក៏ស្ទុះយកខ្លួនទៅរាំងគ្រាប់ជំនួសរាងក្រាស់ ។ គ្រាប់កាំភ្លើងបាញ់ទម្លុះស្មារបស់រាងតូចពីក្រោយចំៗ ធ្វើឱ្យគេដួលទៅលើ កុងជុន ។
" ជឿហាន ! " កុងជុន ភ័យស្លន់ស្លោនឹងក្រកងរាងកាយរបស់ ជឿហាន ឡើង ។ នាយតូច ហាមាត់ចង់និយាយតែនិយាយមិនចេញ ដៃញ័រៗលើកមកប៉ះផ្ទៃមុខរបស់រាងក្រាស់បន្តិចមុននឹងសន្លប់បាត់ស្មារតីទៅ ។
រឿង : ជម្រកស្នេហ៍ក្បែរភ្នួកភ្លើង 🕊️( ចប់ )
Comenzar desde el principio
