រឿង : ជម្រកស្នេហ៍ក្បែរភ្នួកភ្លើង 🕊️( ចប់ )

Start from the beginning
                                        

      " នៅក្នុងសារផុសនោះបាននិយាយថា អ្នកអង្គម្ចាស់តូចបាត់ការចងចាំ ប៉ុន្តែកាលពីម្សិលមិញទ្រង់បានទូរស័ព្ទមករកទូលបង្គំដែរ អ្នកអង្គម្ចាស់តូចនៅចាំគ្រប់យ៉ាង ! " ស៊ាវសឺ

     " ឆាប់រៀបចំឡានឱ្យយើងភ្លាម យើងនឹងទៅផ្ទះតូចនោះដោយផ្ទាល់ ! "

     " ទទួលរាជបញ្ជា ! "

     // ពេលល្ងាច //

     រាងតូចចេញពីធ្វើការក៏ប្រញាប់ត្រឡប់មកផ្ទះ ខណៈដែលគេកំពុងតែបើកឡាន ស្រាប់តែមានអ្នកណាក៏មិនដឹងខលមកគេ ។   

     " អាឡូ ! ខ្ញុំ ជឿហាន និយាយ ! " គេមិនបានគិតច្រើននោះឡើយ ក៏ទទួលហើយនិយាយ ។

     " លោកថា លោកជាសាច់ញាតិរបស់ អីុម៉ូ មែនទេ ? " រាងតូចក៏កើតចិត្តបារម្ភ ដ្បិតអីពេលនេះគេមិនចង់ឱ្យរាងក្រាស់ចាកចេញនោះឡើយ ។

    " មិនអីទេ ខ្ញុំទៅដល់ផ្ទះឥឡូវហើយ ! " ជឿហាន ក៏ដាក់ទូរស័ព្ទចុះនឹងប្រញាប់បើកឡានទៅផ្ទះតូចរបស់គេវិញ ។

    "......" មកដល់ផ្ទះ ជឿហាន រត់ចូលទៅខាងក្នុងយ៉ាងលឿន ។ នាយបានឃើញមនុស្សមួយក្រុមកំពុងកំពុងតែឈរឡោមព័ទ្ធ កុងជុន នឹងអាសៀង ។

    " តើមានរឿងអីនឹង ? " ជឿហាន

    " ជឿហាន កុំចូលមក ឆាប់រត់ទៅ ! " កុងជុន ស្រែកទៅអ្នកម្ខាងទៀត ទាំងខ្លួនក៏មានរបួសផងដែរ ។   មនុស្សរបស់ថឹងលុន ក៏បានមកចាប់រាងតូចជាប់ ពេលនេះមនុស្សមកគ្រប់ហើយ ។

     " ពួកឯងជាអ្នកណា ហេតុអ្វីសម្រុកចូលមកផ្ទះរបស់ខ្ញុំបែបនេះ ? " ជឿហាន ត្រូវគេចាប់ស្រេះជាប់ គេមិនដែលបង្កររឿងឬទៅមានរឿងជាមួយអ្នកណានោះឡើយ ។

     " គួរបន្ទោសនោះគឺត្រូវបន្ទោសឯង ដែលជួយមនុស្សខុស ! ឯងដឹងទេ ថាម្នាក់នេះគឺជាអ្នកណា ? " ថឹងលុន ដើរមកជិតរាងតូចនឹងយកដៃភ្ងើយសង្ការរបស់រាងតូចឡើង ។

     " កុំប៉ះពាល់គេឱ្យសោះ !" កុងជុន ស្រែកឡើងបង្ហាញពីក្ដីបារម្ភ ធ្វើឱ្យ ថឹងលុន សង្កេតដឹងភ្លាម ។

     " ហាសហាសហាស ! អ្នកអង្គម្ចាស់តូច កំពុងតែបារម្ភពីក្មេងប្រុសម្នាក់នេះតើមែនទេ ? ខ្ញុំមានមើលច្រឡំដែរទេ ? " ថឹងលុន

💞 ប្រជុំរឿងខ្លី 🔞Where stories live. Discover now