ភាគទី39 : ជុងហ្គុក ឆាប់ដឹងខ្លួនវិញភ្លាមមកលោកមិនអាចស្លាប់ចោលខ្ញុំនឹងកូនបានទេ

4.3K 228 1
                                    

// ព្រឹកថ្ងៃថ្មី //

ពេលនេះគឺជាម៉ោងប្រាំបួនព្រឹកទៅហើយប៉ុន្តែ
ថេយ៉ុង នៅមិនទាន់ភ្ញាក់ពីគេងនៅឡើយទេដោយ សារតែគេទើបតែបានគេកាលពីប៉ុន្មានម៉ោងមុននេះ ឯងតែពន្លឺព្រះអាទិត្យកំពុងរះជះចូលមកតាមបង្អួចដែលបានបើកទុកចោលបណ្ដាលអោយមកប៉ះនឹងភ្នែករបស់គេទើបធ្វើអោយរាងតូចត្រូវបើកភ្នែកភ្ញាក់ពីដំណេកទាំងបង្ខំ

< ហុឹម...អួយ !!! > ថេយ៉ុង ដេកខ្ញាំដៃនឹងកម្រាល ពូកខាំមាត់ទប់ភាពឈឺចាប់ពេញខ្លួនប្រាណសឹងតែមិនអាចកម្រើកខ្លួនទៅណាបាន

ប៉ុន្តែពេលនេះលើខ្លួនរបស់គេមិនមែនមានសភាពននលគោកដូចជាកាលពីយប់ទៀតឡើយគឺមានអាវ សឺមីពណ៌ទឹកសមុទ្រស្រាលជាមួយហ្នឹងភួយក្រាស់ពណ៌.សគ្រប់ដណ្ដប់បិទបាំងរាងកាយរបស់គេ

< នេះយើងកំពុងតែនៅឯណាទៀតហើយនិង? > ថេយ៉ុង ពោលឡើងដោយការងឿងឆ្ងល់នៅពេលដឹងថាខ្លួនឯងកំពុងតែនៅឯណាមិនដឹងជាកន្លែងផ្សេងដែលមិនមែនជាក្នុងបន្ទប់គួរអោយខ្លាចមួយនោះថែមទាំងដៃជើងរបស់គេក៏មិនបាននៅជាប់
ច្រវ៉ាក់ខ្នោះទាំងនោះដូចគ្នា

< ធ្វើបាបយើងអស់ចិត្តក៏ប្រាស់ទៅឯណា
បាត់ហើយចឹងឬ? > ថេយ៉ុង ប្រឹងងើបអង្គុយហាស្ដីដោយការអាក់អន់ចិត្តទឹកភ្នែកត្រូវរមៀលហូរម៉ាត់ៗខណៈពេលឃើញថាក្នុងបន្ទប់គឺមានតែខ្លួននៅម្នាក់ ឯងចំណែកឯអ្នកដែលធ្វើបាបគេនោះវិញមិនដឹងថា ទៅឯណាបាត់ទៀតហើយ

< ទៅហើយកុំត្រឡប់មកវិញទៀតអោយសោះ
អាមនុស្សឆ្គួតអាមនុស្សចង្រៃអាប្ដីហែងស៊យ !!! >
ថេយ៉ុង អង្គុយធាក់ជើងហ្នឹងពូកខ្លាំងៗព្រោះតែខឹងដែលខ្លួនមិនអាចធ្វើអ្វីអ្នកម្ខាងទៀតបានរាល់ពេលតែងតែត្រូវតែចាញ់មនុស្សដូចជានាយរហូត

< ស្អីនិង? > កំពុងតែអង្គុយខឹងមួម៉ៅម្នាក់ឯង
នោះរាងតូចដាក់ភ្នែកទៅស្រាប់តែបានឃើញថាសអាហារនៅលើតុក្បែរនោះទើបគេប្រឹងក្រោកងើប ឈរដើរទៅមើលហើយក៏បានឃើញកូនសំបុត្រមួយនៅក្បែរនោះដូចគ្នា

« បើសិនជាអូនភ្ញាក់ពីគេងវិញឃ្លានក៏ញាំអាហារ
នឹងទៅហើយមិនបាច់ខំប្រឹងព្យាយាមខ្លួនអស្ចារ្យចង់ចេញទៅខាងក្រៅទេព្រោះទ្វាបានជាប់សោរទោះបី ជាយ៉ាងណាអូននៅតែចេញទៅមិនកើតមានតែត្រូវហត់ខ្លួនឯងទទេៗដដែលទេ »

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now