ភាគទី2 : មនុស្សដូចជាលោកឯងឆ្គួតតែអំណាច

5.4K 316 0
                                    

ខណៈពេលនិយាយគ្នារួចហើយនោះរាងតូចនឹងម្ដាយចុងរបស់ខ្លួនបាននាំគ្នាដើរចូលមកទៅក្នុងផ្ទះ
វិញប៉ុន្តែទឹកមុខ ថេយ៉ុង មិនជាស្រស់ប៉ុន្មានទេព្រោះ
កំពុងខឹងមួម៉ៅអារម្មណ៍មិនល្អ

< នេះខ្ញុំអង្គុយរងចាំមួយសន្ទះធំទៅហើយតើយ៉ាងមិចហើយអាចផ្ដល់ចម្លើយបានហើយឬនៅ? >
នៅពេលបានឃើញម្ដាយកូនមួយគូរនោះដើរចូលមកក្នុងបន្ទប់ទទួលភ្ញៀវវិញនាយសង្ហាបានហាស្ដីសួរទៅកាន់ពួកគេដោយទឹកមុខមាំទាំយ៉ាងម៉ីងម៉ាត់ តាមទម្លាក់របស់ខ្លួន

< តើខ្ញុំអាចសុំពន្យារពេលសិនបានទេ? > ទោះបីជា
មុននេះចុងម្ដាយរបស់ខ្លួនបាននិយាយរួចទៅហើយថារឿងលុយនឹងមិនអាចពន្យារពេលបានព្រោះម្ចាស់ បំណុលគេមិនព្រមប៉ុន្តែយ៉ាងណារាងតូច ថេយ៉ុង
ក៏នៅតែចចេសនិយាយសុំបុរសម្នាក់នោះម្ដងទៀត
ដោយសារតែខ្លាចក្រែងថានាយអាចអាណិតអាសូរ
ប្ដូរចិត្តវិញអ៊ីចឹងនាំអោយអ្នកដែរមានឈ្មោះជាម្ចាស់ បំណុលបានលឺអញ្ចឹងងាកបែរទៅសម្លឹងមុខរាងតូច
សើចនៅក្នុងបំពង់.កដោយការហួសចិត្តបន្តិច

< ម្ដាយរបស់ឯងទៅខ្ចីលុយយើងភ្លាមយើងក៏អោយលុយមកភ្លាមប៉ុន្តែម្ដេចពេលសងវិញក៏ពិបាកម្ល៉េះ?
សួរម្ដាយរបស់ឯងទៅមើលតើប៉ុន្មានខែហើយដែល
យើងបានពន្យារអោយបើដូច្នេះគិតចង់អោយយើង
ពន្យារអោយដល់ណាទៀតដឹងទេលុយការចង់ស្មើរដើមទៅហើយ > បុរសម្នាក់នោះងើបឈរស៊កដៃចូលក្នុងហោប៉ៅខោនិយាយសួរទៅកាន់ពួកគេនឹងស្ដីថាអោយពួកគេដូចគ្នា

ស៊ូយ៉ុង វិញលឺពេលអញ្ចឹងឈរអោនមុខចុះមិនហ៊ានមាត់កអ្វីក្នុងចិត្តតែលួចខឹងនឹងកូនចុងរបស់ខ្លួនម្នាក់នេះដូចគ្នាព្រោះនាងបានប្រាប់ហើយថាកុំអោយគេនិយាយស្អីប៉ុន្តែក្មេងម្នាក់នេះនៅតែចចេសធ្វើជាខ្លាំងទៀតឃើញទេចុងក្រោយក៏ត្រូវបាក់មុខបែបនេះ!

< ក្នុងខ្លួនរបស់លោកមានចិត្តធម៌មេត្តាខ្លះដែលទេ? រឿងលុយនោះខ្ញុំប្រាកដជារកមកសងលោកហើយគ្រាន់តែសុំពន្យារពេលបន្តិចមិនបានដែរ? > ថេយ៉ុង
ងើយសម្លឹងមុខបុរសម្នាក់នោះទាំងដែលរង្វង់ភ្នែករបស់គេបានឡើងក្រហមងាំងព្រោះតែរលីងរលោងចង់រកយំ

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now