ភាគទី28 : បងសូមទោសពិតមែន

4.7K 281 12
                                    

ពេញមួយថ្ងៃដែលរាងក្រាស់បាននាំកូនស្រីនឹង
ថេយ៉ុង ទៅដើរលេងជាច្រើនកន្លែងដោយអាចនិយាយបានថានៅថ្ងៃនេះពួកគេពិតជាសប្បាយ រីករាយហើយមានក្ដីសុខរៀងខ្លួនដែលបាននៅក្បែរ គ្នាបែបនោះបើទោះបីជាកូនស្រីមិនបានដឹងរឿងអ្វីក៏ ដោយប៉ុន្តែអ្នកជាឪពុកទាំងពីរដឹងថាពេលវេលាបែបនោះវាមិនអាចនឹងងាយមានឬអាចមិនមានទៀតក៏ថាបាន..

< ប៉ាៗមិនគេងនៅទីនេះជាមួយពួកយើងទេឬ ?? >
ខណៈពេលត្រឡប់មកដល់ផ្ទះវិញកំពុងនៅខាងមុខផ្ទះនោះនាងតូច យូប៊ី បានស្រដីសួរទៅកាន់ប៉ាធំរបស់ខ្លួនទាំងពេបមាត់រកយំក៏ព្រោះតែអ្នកជាឪពុកបានប្រាប់ថាគាត់ត្រូវត្រឡប់ទៅផ្ទះវិញដោយសារតែព្រឹកស្អែកគាត់មានការងារត្រូវធ្វើទាំងព្រលឹមទើបខ្លាចថាទៅធ្វើការមិនទាន់

< ប៉ាសូមទោសណាព្រោះព្រឹកស្អែកប៉ាត្រូវប្រញាប់ ទៅធ្វើការពិតមែន > ដោយសារតែព្រឹកស្អែកខ្លួនត្រូវប្រញាប់ទៅក្រុមហ៊ុនដើម្បីប្រជុំនិយាយរឿងការងារហើយបន្ទាប់មកក៏ត្រូវនាំអតិថិជនទៅមើលទំនិញនៅក្នុងឃ្លាំងដល់ផ្ទាល់បន្តទៀតទើបធ្វើអោយនាយខ្លាចក្រែងថាខ្លួនឯងទៅធ្វើការមិនទាន់បែបនោះ

< ប៉ុន្តែ...>

< យូប៊ី ហា៎កូនយល់ពីប៉ាធំផងណាព្រោះប៉ាធំមាន ការងារជាច្រើនដែលត្រូវធ្វើហើយក្រែងថ្ងៃនេះប៉ាធំក៏បាននៅជាមួយកូនពេញមួយថ្ងៃហ្នឹងបាននាំកូនទៅដើរលេងជាច្រើនកន្លែងហើយតើមិនអ៊ីចឹង ?? >
ថេយ៉ុង និយាយលួងលោមពន្យល់កូនស្រីប៉ុន្តែខ្លួនក៏ យល់ពីនាងដឹងថាកូនស្រីនឹកនាប៉ាធំរបស់នាងពិត មែនទើបនាងចង់នៅជាមួយនាយចង់នៅក្បែរនាយ ខ្លាំងបែបនេះអញ្ចឹង

< ក៏បានដែរប៉ាៗ > យូប៊ី យល់ពីអ្វីដែលប៉ាថេយ៍របស់ខ្លួនបាននិយាយទើបឈប់ធ្វើជាក្មេងរករឿងច្រើនព្រមទាំងចូលទៅអោបប៉ាធំរបស់ខ្លួនយ៉ាងណែន

< កុំយំអីណាថ្ងៃស្អែកព្រោះពេលល្ងាចចេញពីធ្វើការ វិញប៉ានឹងមករកកូនមកលេងជាមួយកូនទៀតមិន ខាន > ជុងហ្គុក អង្អែលខ្នងកូនស្រីថ្នមៗព្រមទាំងស្រដីប្រាប់នៅក្បែរត្រចៀករបស់នាងខណៈពេលបានលឺសម្លេងយំខ្សឹបខ្សួលរបស់កូនស្រី

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now