ភាគទី33 : អញ្ចឹងក៏គេងបែកបន្ទប់គ្នារហូតទៅ!

3.1K 206 0
                                    

ក្រោយពេលបានដឹងថា ថេយ៉ុង គឺជាប្រពន្ធរបស់ ជុងហ្គុក ភ្លាមពីរនាក់ម្ដាយកូននោះក៏បានព្យាយាមយកចិត្តយកថ្លើមរាងតូចកាន់តែខ្លាំងថែមទាំងបាន
និយាយថាទោះជាយ៉ាងណាក៏ពួកគេនៅទីនេះដើម្បីជួយធ្វើការដោះបំណុលដែលខ្លួនបានជំពាក់ក៏ប៉ុន្តែ
ថេយ៉ុង នៅមិនទាន់ហ៊ាននិយាយអ្វីដូចគ្នាគឺមានតែរង់ចាំស្វាមីត្រឡប់មកពីធ្វើការវិញប៉ុណ្ណោះ

< ប៉ាៗ > យូប៊ី កំពុងបត់ជើងអង្គុយស្ដាប់ លីលី
អានសៀវភៅនៅក្នុងសួនខាងមុខផ្ទះស្រាប់តែបានឃើញប៉ាធំរបស់ខ្លួនចេញពីក្នុងឡានដើរចូលមករកខ្លួនទើបនាងស្រដីឡើងព្រមទាំងងើបរត់ទៅអោបជើងឪពុកញញឹមមានក្ដីសុខ

< មុននេះកូនធ្វើអ្វីឬ ?? > ជុងហ្គុក លើកពរកូនស្រីឡើងអោនថើបថ្ពាល់នាងមួយខ្សឺងទើបហាស្ដីសួរទៅកាន់នាងវិញ

< កូនអង្គុយស្ដាប់បងស្រី លីលី អានសៀវភៅ >
យូប៊ី ស្រដីតបប្រាប់ទៅវិញព្រមទាំងងាកបែរទៅសម្លឹងមើល លីលី អង្គុយញញឹមដាក់ខ្លួននោះ

< អញ្ចឹងឬ? > ជុងហ្គុក

< ជុងមកពីធ្វើការវិញហើយហ្ហេស > ថេយ៉ុង
បានទៅមើលកូនផ្កាដែលខ្លួនបានដាំកាលពីមួយរយៈមុននោះខណៈពេលបានសម្លេងដូចជាស្វាមីកំពុងតែនិយាយជាមួយនឹងកូនស្រីគេក៏ដើរចេញ មកមើល

< អឹម...តើអូនទើបមកពីណា? > ជុងហ្គុក

< អូនបានទៅមើលផ្កាដែលអូនបានដាំកាលពី
មួយរយៈមុននោះចង់ដឹងថាវាយ៉ាងមិចទៅហើយប៉ុន្តែពេលនេះពួកវាកំពុងដុះលូតលាស់ល្អខ្លាំងណាស់ > ថេយ៉ុង

< លោកចន! លោកចនត្រឡប់មកពីធ្វើការវិញហើយមែនទេ > សម្លេងរបស់ស្រីស្រស់ អ៊ែលហ្សី
បានបន្លឺឡើងព្រមទាំងដើរចេញមកពីខាងក្នុងផ្ទះជាមួយនឹងម្ដាយរបស់ខ្លួនតម្រង់មករក ជុងហ្គុក ទាំងញញឹមញញែម

< នេះពួកអ្នកមកនៅក្នុងផ្ទះខ្ញុំបានយ៉ាងមិចនិង? >
ជុងហ្គុក ហាក់ប្រែទឹកមុខមួយរំពេចនៅពេលបាន ឃើញម្ដាយកូនពីរនាក់នេះហើយព្រមទាំងលួចគិតនៅក្នុងចិត្តនឹកឆ្ងល់តើពួកគេមកនៅក្នុងផ្ទះខ្លួន
បានយ៉ាងមិច ??

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now