ភាគទី24 : គេមានអ្នកនៅចាំមើលថែព្រួយបារម្ភហើយ

4.2K 264 9
                                    

បន្ទាប់ពីចេញមកពីក្រុមហ៊ុន ជុងហ្គុក វិញហើយនោះនាងតូច ដេឡា មិនបានទាន់ត្រឡប់ទៅផ្ទះវិញឡើយក៏ព្រោះតែពេលនេះនាងកំពុងស្មុគស្មាញហ្នឹងឈឺចាប់ខ្លាំងទើបបានទៅក្លឹបមួយកន្លែងដើម្បីផឹក ស្រាបំបាត់ស្ត្រេសនៅក្នុងចិត្ត

< ម្ដេចទើបខ្ញុំឈឺចាប់យ៉ាងនេះ? ស្នេហាវាធ្វើអោយយើងឈឺចាប់ខ្លាំងដល់ថ្នាក់នឹងផងហ្ហេស? > ដេឡា
ស្រដីឡើងហាក់បីជាអស់សំណើចខ្លាំងណាស់ព្រម
ទាំងលើកកែវស្រាយកមកផឹកបន្តទាំងដែលកំពុងស្រវឹងបើកភ្នែកមិនចង់នឹងរួចផងប៉ុន្តែនៅពេលនោះស្រាប់តែមានមនុស្សម្នាក់បានដើរមកឈរនៅក្បែរតុដែលនាងកំពុងអង្គុយ

< ហេតុអីក៏មកទីនេះតែម្នាក់ឯងទៅវិញ ?? > ដេឡា បានលឺសម្លេងដូចជាប្រហែលៗទើបងើយមុខឡើងព្យាយាមបើកភ្នែកសម្លឹងមើលទៅគេម្នាក់នោះ

< គឺជាលោកទេឬ? > ដេឡា ប្រែទឹកមុខជាក្រញូវភ្លាមៗនៅពេលដឹងបានថាអ្នកម្ខាងទៀតគឺជានរណាមនុស្សប្រុសដែលខ្លួនបានជួបលើកណាមានតែរឿង
ចង្រៃរហូត

< ខ្លួនជាស្រីចូលក្លឹបផឹកស្រវឹងប៉ែឡែចឹងមែនទេ ?? > ស៊ុនជុន និយាយស្ដីថាអោយនាងតូចដោយការហួសចិត្តចំណែកឯខ្លួនវិញមកទីនេះក៏ដោយសារតែកំពុងស្មុគស្មាញជាមួយនឹងរឿងការងារដូចគ្នាទើបចង់មកផឹកបំបាត់ភាពតានតឹងខ្លះ

< វាមិនមែនជារឿងរបស់លោកឯងទេក៏ព្រោះតែលោកឯងមិនមែនជាខ្ញុំទើបលោកមិនយល់មិនដឹងថាខ្ញុំកំពុងតែឈឺចាប់ប៉ុណ្ណា > ដេឡា

< នាងមានរឿងស្អី? ត្រូវការអោយខ្ញុំនៅអង្គុយកំដរជាមួយឬអត់ ?? > ស៊ុនជុន

< ចង់អង្គុយក៏អង្គុយទៅ > ដេឡា ហាស្ដីប្រាប់ទើបនាយកម្លោះដាក់ខ្លួនអង្គុយចុះលើកៅអីទល់មុខនាង

< ប្រាប់បានឬនៅថានាងកំពុងតែមានរឿងស្អី? > ស៊ុនជុន

< ខ្ញុំគ្រាន់តែអន់ចិត្តជាមួយនឹងមនុស្សម្នាក់បន្តិច  ប៉ុណ្ណោះព្រោះគេបានប្រែជាមិនខ្វល់ខ្វាយជាមួយខ្ញុំដូចមុនទៀត > ដេឡា

< ជុងហ្គុក មែនទេ? > ស៊ុនជុន

< លោកស្គាល់គេដែរ ?? > ដេឡា

ប្រពន្ធទាសករ 🖤🥀(ចប់)Donde viven las historias. Descúbrelo ahora