ភាគទី3 : ឈឺទាំងកាយឈឺទាំងចិត្តក្នុងពេលតែមួយ..

5.1K 306 0
                                    

ថេយ៉ុង ត្រឡប់ទៅបន្ទប់សម្រាករបស់ខ្លួនវិញទាំងទឹកភ្នែកប៉ុន្តែនៅពេលដើរមកដល់ខាងមុខបន្ទប់
គេឈរសម្រួលអារម្មណ៍លើកដៃជូតទឹកភ្នែកទាល់
តែស្អាតសិនទើបបើកទ្វាចូលទៅព្រោះតែមិនចង់អោយកូនស្រីបានឃើញហើយព្រួយបារម្ភពីខ្លួន

« ក្រាក! »

< ប៉ាថេយ៍ៗ > គ្រាន់តែងាកទៅបានឃើញប៉ាថេយ៍
របស់ខ្លួនភ្លាមនោះនាងតូច យូប៊ី ប្រញាប់ងើបរត់ទៅរកគេតែម្ដង

< បាទ? តើនាងមានរករឿងឯងដែលទេ? > ថេយ៉ុង
អោបកូនស្រីហើយងាកបែរស្រដីសួរទៅកាន់ លីលី

< អត់ទេនាងគួរអោយស្រលាញ់ខ្លាំងថែមទាំងស្ដាប់ បង្គាប់ទៀតផង > លីលី ប្រាប់ទាំងញញឹមព្រោះតែ នាងតូច យូប៊ី មិនបានរករឿងច្រើនទេក្មេងម្នាក់នេះពិតជាឆ្លាតនឹងស្ដាប់បង្គាប់ហើយពូកែនិយាយខ្លាំងណាស់សម្ដីសម្ដៅរបស់នាងប្រៀបដូចជាមនុស្សធំ
យ៉ាងចឹង

< តើមុននេះប៉ាថេយ៍ទៅណាហេតុអីក៏នៅយូរយ៉ាង នេះ ?? > យូប៊ី ងើយសម្លឹងមើលមុខប៉ាថេយ៍របស់ខ្លួនហាស្ដីសួរទៅកាន់គេដោយទឹកមុខមិនដឹងខ្យល់អ្វី

< គឺចៅហ្វាយនៅទីនេះគេហៅប៉ាអោយទៅជួបនឹងណា៎ > ថេយ៉ុង

< ចៅហ្វាយគាត់បាននិយាយអ្វីថាអោយឯងដែលទេ? > លីលី

< អត់ទេ! គេគ្រាន់តែហៅអោយទៅជួបនិយាយរឿងការងារប៉ុណ្ណោះ > ថេយ៉ុង ជ្រើសរើសនិយាយកុហកមិនចង់ប្រាប់ការពិតទៅនរណា

< ប៉ុន្តែម្ដេចភ្នែករបស់ប៉ាថេយ៍ៗឡើងក្រហមអញ្ចឹង
តើប៉ាថេយ៍ៗកើតអ្វីឬត្រូវនឹងអ្វីមកមែនទេ? > យូប៊ី
សួរនាំប៉ាថេយ៍របស់ខ្លួនដោយការព្រួយបារម្ភខណៈពេលបានឃើញភ្នែក ថេយ៉ុង ឡើងក្រហមដូចជាបានត្រូវនឹងអ្វីមក

< គ្រាន់តែមុននេះប៉ាដើរមកធូលីបានហោះចូលភ្នែកទើបប៉ាញីបានធ្វើអោយភ្នែកឡើងក្រហមអញ្ចឹង > ថេយ៉ុង ព្យាយាមប្រឹងញញឹមដាក់កូនស្រី

< តើប៉ាថេយ៍ៗឈឺខ្លាំងដែលទេ? > យូប៊ី

< អត់ទេ > ថេយ៉ុង

< សឺតៗ កូនបានថើបលួងលោមវាហើយបន្តិចវាក៏បាត់ក្រហមហើយប៉ាថេយ៍ទ្រាំបន្តិចទៀតសិនណា៎ > យូប៊ី ក្រសោបមុខប៉ាថេយ៍របស់ខ្លួនអោនទៅថើបនៅលើស្របក់ភ្នែក ថេយ៉ុង ថ្នមៗហើយនិយាយ ប្រាប់នាំអោយរាងតូចបានលឺអ៊ីចឹងងក់ក្បាលទាំងញញឹមរលីងរលោងរកយំអោបកូនស្រីថើបសក់នាងថើរៗដោយក្ដីស្រលាញ់ចេញពីចិត្តចេញពីបេះដូង

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now