ភាគទី30 : អូនជាប្រពន្ធបងដូច្នេះហើយបងត្រូវចេះដឹង

4.5K 245 7
                                    

ខណៈពេលល្ងាចដល់ម៉ោងចេញពីធ្វើការភ្លាមនោះ ជុងហ្គុក ក៏ប្រញាប់ប្រញាល់ត្រឡប់មកផ្ទះវិញដើម្បីមករកប្រពន្ធកូនរបស់ខ្លួនដែលបានរងចាំខ្លួននៅ
ឯផ្ទះដោយការនឹកនាពួកគេទាំងពីរមិនឈប់ហាក់
បីដូចជាចង់នៅក្បែរពួកគេគ្រប់ពេលវេលាមិនដូចជាកាលពីមុនទៀតទាល់សោះ

< ហេតុអីទើបមិនឃើញចឹងតើពួកគេបានទៅ
ណាអស់ហើយ? > ជុងហ្គុក ដើរចូលមកខាងក្នុងផ្ទះភ្លាមក៏បានហាស្ដីឡើងតិចៗលួចងឿងឆ្ងល់ថាប្រពន្ធកូនរបស់ខ្លួនទៅណាអស់ហើយម្ដេចទើបមិនឃើញពួកគេនៅក្នុងផ្ទះអញ្ចឹង ??

< ឬមួយក៏នៅខាងលើ? > គិតហើយនោះ ជុងហ្គុកក៏រកនឹងឡើងទៅខាងលើប៉ុន្តែនៅពេលនោះស្រ្តីវ័យចំណាស់បានដើរចេញមកធ្វើអោយនាយត្រូវបង្អាក់ ដំណើរ

< ចៅហ្វាយត្រឡប់មកពីធ្វើការហើយវិញ
ហើយឬតើចៅហ្វាយឃ្លានដែលទេ? បើសិនជាឃ្លាន
ចាំខ្ញុំប្រាប់អោយអ្នកបម្រើរៀបចំអាហារជូនអោយឥឡូវនេះ > ស្រ្ដីវ័យចំណាស់បាននិយាយរៀបរាប់ប្រាប់ព្រមទាំងញញឹមដាក់អ្នកជាចៅហ្វាយតាមទម្លាក់

< ខ្ញុំមិនទាន់ឃ្លានទេខ្ញុំគ្រាន់តែចង់ដឹងថាពេលនេះ ថេយ៉ុង កំពុងនៅឯណាហេតុអីទើបមិនឃើញគេ? > ជុងហ្គុក

< ថេយ៉ុង មែនទេ? ពេលនេះគេ
កំពុងតែនៅក្នុងផ្ទះបាយដើម្បីលាងសម្អាតចានឆ្នាំ
ដែលទើបតែបានធ្វើអាហាររួចប៉ុន្តែខ្ញុំមានអារម្មណ៍
ថាគេត្រឡប់មកទីនេះវិញលើកនេះគេហាក់ដូចបីជា
ឆ្មើសឆ្មើមខ្លាំងណាស់ចៅហ្វាយព្រោះគ្រាន់តែខ្ញុំបានប្រើអោយគេធ្វើការងារបន្តិចបន្តួចគេដូចជាមិនចង់ធ្វើទាល់តែសោះថែមទាំងគេក៏បាននិយាយថា..> ស្រ្ដីចំណាស់មិនទាន់នឹងបាននិយាយស្ដីទូលពិតប្រាប់អ្នកជាចៅហ្វាយចប់ផងនោះស្រាប់តែ ជុងហ្គុកបានស្រែកកាត់គាត់មុន

< ថាយ៉ាងមិច? ហេតុអីទើបហ៊ានប្រើអោយគេ
ធ្វើការងារទាំងនោះហ្ហាស ?!! > គ្រាន់តែបានលឺអ្នក
ម្ខាងទៀតនិយាយប្រាប់ថាប្រើអោយប្រពន្ធខ្លួនលាង
សម្អាតចានឆ្នាំអ៊ីចឹងនោះធ្វើអោយរាងក្រាស់មានការ
ខឹងយ៉ាងសម្បើមអញ្ចឹងតើទើបខ្លួនមិនបានឃើញគេនឹងកូន ??

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now