ភាគទី40 : ប៉ុណ្ណឹងអាចបេះផ្លែស្ត្របឺរីញាំបានឬនៅ?

4.1K 202 2
                                    

រយៈពេលពីរថ្ងៃបានកន្លងផុតទៅរបួសនៅលើខ្លួន
ថេយ៉ុង ក៏បានជាសះស្បើយវិញហើយប៉ុន្តែពីរថ្ងៃមក នេះរាងតូចមិនដែលចេញពីបន្ទប់ឡើយដោយសារ
តែមានស្នាមរបួសនៅលើខ្លួនទើបស្វាមីមិនអោយគេចេញទៅណាតែពេលបានជាសះស្បើយវិញបែបនេះកំពុងតែរំអុកសុំរាងក្រាស់ចេញទៅខាងក្រៅជាមួយនាយដែរ

< ជុងហ្គុក អោយខ្ញុំចេញទៅខាងដែលទៅណា
ខ្ញុំចង់ចេញទៅខាងក្រៅ !! > ថេយ៉ុង ឈរទន្រ្ទាំជើងស្រែកដាក់ស្វាមីដោយការខឹងសម្បើមព្រោះតែនាយមិនព្រមអោយខ្លួនចេញទៅខាងក្រៅ

< អត់ទេ > ជុងហ្គុក កំពុងឈរពាក់នាឡិកា
នៅនឹងដៃហាស្ដីតបវិញដោយទឹកមុខរាប់ស្មើរ

< ហេតុអី? លោកចង់ឃុំខ្ញុំទុកអោយនៅតែក្នុងបន្ទប់បែបនេះរហូតឬដឹងថារយៈពេលពីរថ្ងៃមកនេះខ្ញុំធុញ ទ្រាន់ខ្លាំងប៉ុណ្ណាទេ ?! > ជុងហ្គុក

< បងបានប្រាប់អូនហើយថាទីនេះមិនមែនជានៅឯ ផ្ទះនោះទេនៅខាងក្រៅសុទ្ធតែចម្ការសុទ្ធតែព្រៃទើប
បងខ្លាចក្រែងថាអូននឹងដើរទៅវង្វេងនៅឯណាបាត់ដូច្នោះហើយបើមិនចង់ឈឺខ្លួនទេនៅក្នុងបន្ទប់បែប នេះល្អបំផុតហើយ > ជុងហ្គុក

< បើចឹងលោកមកទីនេះធ្វើអី? > ថេយ៉ុង

< បងមកមើលកម្មករធ្វើការព្រោះបងខាងមកទីនេះយូរហើយថែមទាំងមានរឿងត្រូវចាប់ចែងដូចគ្នា > ជុងហ្គុក

< តើជាអ្វី ?? > ថេយ៉ុង

< និយាយទៅអូនមិនយល់ដដែលដូច្នេះហើយមិនបាច់ចង់ដឹងច្រើនទេ > ជុងហ្គុក

< ចឹងពេលណាទើបពួកយើងត្រឡប់ទៅផ្ទះវិញ? >
ថេយ៉ុង នៅតែតាមជម្រិតសួរអ្នកម្ខាងទៀតមិនឈប់ថ្នាក់រាងក្រាស់ត្រូវដកដង្ហើមធំដោយការហត់ចិត្តនឹងភរិយាខ្លួនម្នាក់នេះ

< មិនទាន់ដឹងដូចគ្នាកាលណាបងធ្វើការងាររួច
ទើបពួកយើងទៅវិញឬចង់សួរស្អីទៀត? > ជុងហ្គុក
ងាកបែរទៅសម្លឹងមុខភរិយាហាស្ដីកាត់គេព្រោះតែបានឃើញគេហារមាត់រកសួរខ្លួនមិនឈប់

< ខ្ញុំគ្រាន់តែចង់សួរថាប្រសិនបើបែបហ្នឹងខ្ញុំនឹងត្រូវនៅតែក្នុងបន្ទប់រហូតដល់ពេលត្រូវទៅផ្ទះវិញឬ ?? > ថេយ៉ុង

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now