ភាគទី11 : ព្រោះយើងចង់អោយរាងកាយរបស់ឯងកាន់ តែថោកទាបគ្មានតម្លៃថែមទៀតនោះអី!

4.3K 298 5
                                    

@Next Day ~~~~~

រយៈពេលមួយខែជាងទៅហើយដែលរាងតូចនឹងកូន ស្រីត្រូវរស់នៅជាមួយនឹងមនុស្សចិត្តខ្មៅចិត្តព្រៃផ្សៃគ្មានធម៌មេត្តាដូចជា ចន ជុងហ្គុក គ្មានថ្ងៃណាដែលនាយមិនធ្វើបាបគេឬនិយាយមើលដៀលត្មិះគេទេ!
គឺអត់សោះថ្នាក់ ថេយ៉ុង ត្រូវទឹកភ្នែកជោកថ្ពាល់ឈឺ ចាប់សឹងតែរាល់ថ្ងៃ

< តើអ្នកណាមករកអ្វីនិង ?? > នៅពេលរសៀលអ្នកបម្រើគ្រប់គ្នាកំពុងតែធ្វើម្ហូបអាហាររៀបចំទុក ដាក់អោយអ្នកជាចៅហ្វាយស្រាប់តែបានលឺសម្លេងឡានបើកចូលមកបង្ករអោយអោយគ្រប់គ្នាមានការងើយឆ្ងល់ឡើងមកចង់ដឹងថានរណាមករកអ្វីប៉ុន្តែខណៈនោះក៏ស្រាប់តែបានឃើញស្រីស្រស់រាងតូចច្រឡឹងគួរអោយស្រលាញ់ម្នាក់ដើរចូលមកខាងក្នុងភូមិគ្រឹះ

< អ្នកនាង ហ្វាង ដេឡា !! > គ្រាន់តែបានឃើញស្រីស្រស់ដឹងថានាងជានរណាភ្លាមនោះអ្នកបម្រើគ្រប់ គ្នាក៏ប្រញាប់ប្រញាល់ចេញទៅរាក់ទាក់ទទួលនាង
យ៉ាងលឿន

< សួស្ដីគ្រប់គ្នាខានជួបគ្នាមួយរយៈហើយពិតជានឹកគ្រប់គ្នាខ្លាំងណាស់ជាពិសេសខ្ញុំនឹកអ្នកមីងសំណព្វ ចិត្តរបស់ខ្ញុំ > ស្រីស្រស់ ដេឡា បាននិយាយប្រាប់ទៅកាន់គ្រប់គ្នាទាំងញញឹមយ៉ាងស្រស់មុននឹងដើរ
ចូលទៅអោបស្រ្ដីវ័យចំណាស់ដែលជាអ្នកគ្រប់គ្រងអ្នកបម្រើនៅទីនេះ

< ខ្ញុំក៏នឹកអ្នកនាងដូចគ្នា > ស្ដ្រីវ័យចំណាស់បាន
ហាស្ដីប្រាប់តបព្រមទាំងលើកដៃអោបនាងវិញដូច គ្នា

< ពិតមែនហើយមុននេះពេលដើរចូលមកខ្ញុំក៏បាន
ក្មេងតូចម្នាក់កំពុងអង្គុយលេងនៅក្នុងសួនខាងមុខ
ផ្ទះតែម្នាក់ឯងតើនាងជាកូនរបស់នរណាឬ ?? >
ដេឡា ប្រលែងចេញពីការអោបហើយហាស្ដីសួរគ្រប់គ្នាព្រមទាំងបញ្ចេញទឹកមុខងើយឆ្ងល់ឡើងមកព្រោះតែខ្លួនមកទីនេះជាច្រើនដងទៅហើយប៉ុន្តែមិន ដែលឃើញក្មេងតូចម្នាក់នោះឡើយតែមកលើកនេះ
បែរជាបានឃើញទើបធ្វើអោយនាងចង់ដឹងថាក្មេង
តូចម្នាក់នឹងគឺជាកូនរបស់នរណា

< អ៎ូ! ក្មេងស្រីម្នាក់នោះនាងគឺជាកូនអ្នកបម្រើ
ដែលទើបនឹងចូលថ្មីមកធ្វើការនៅទីនេះនឹងណា៎ >
ស្រ្ដីវ័យចំណាស់និយាយប្រាប់ទៅកាន់ស្រីស្រស់វិញ

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now