ភាគទី6 : ទោះបីខ្ញុំត្រូវស្លាប់ក៏ខ្ញុំមិនខ្ចីអង្វរអោយបីសាចដូចជាលោកអោយជួយខ្ញុំដែរ

4.5K 273 0
                                    

បន្ទាប់ពីបានទៅដើរលេងជាមួយគ្នាម៉ាល្ងាចយ៉ាងមានក្ដីសុខសប្បាយរីករាយហើយនោះក៏ដល់ពេលវេលាដែលត្រូវបំបែកគ្នាត្រឡប់ទៅផ្ទះវិញរៀងខ្លួន

< អរគុណសម្រាប់ថ្ងៃនេះដែលបានជូនខ្ញុំនឹងកូនស្រីទៅលេងប៉ារបស់ខ្ញុំថែមទាំងនៅកំដរមកដើរលេងជា មួយខ្ញុំនឹងកូនស្រីបែបនេះទៀត > ថេយ៉ុង កាន់ដៃកូនស្រីដើរចេញមកពីក្នុងសួនកំសាន្តហើយស្រដីប្រាប់ទៅកាន់ ស៊ុនជុន ទាំងញញឹមដាក់គេ

< មិនអីទេខ្ញុំពេញចិត្តចុះ យូប៊ី វិញតើសប្បាយដែរទេ? > ស៊ុនជុន បន្ទន់ជង្គង់អង្គុយចុះអោយស្មើរនឹងកម្ពស់នាងតូចហើយហាស្ដីសួរទៅនាង

< ចាស៎ សប្បាយលោកពូ > យូប៊ី

< បើអ៊ីចឹងថ្ងៃណាពូទំនេរពីការងារពូនឹងបបួលប៉ា ថេយ៍ៗរបស់ក្មួយអោយនាំក្មួយមកលេងនៅទីនេះទៀត > ស៊ុនជុន

< លោកពូនិយាយហើយណា៎ > យូប៊ី កាលបើបានលឺអញ្ចឹងហាក់បីជាសប្បាយចិត្តខ្លាំងណាស់

< បាទ ពូសន្យា > ស៊ុនជុន លើកដៃថ្ពក់ជាមួយនឹងដៃនាងតូចទុកជាការសន្យា ថេយ៉ុង បានឃើញចឹងក៏ញញឹមស្រាលៗព្រមទាំងលើកដៃអង្អែលក្បាលកូនស្រីថ្នមៗ

< អញ្ចឹងខ្ញុំត្រឡប់ទៅវិញហើយបើសិនជាមាន ឱកាសឬពេលទំនេរចាំជួបគ្នាលើកក្រោយទៀត > ថេយ៉ុង បានហាស្ដីប្រាប់ទៅកាន់ ស៊ុនជុន

< អឹម! តែថេយ៍អោយខ្ញុំជូនត្រឡប់ទៅវិញឬអត់? >
ស៊ុនជុន ងើបឈរហើយសួរបកទៅរាងតូចវិញហាក់
មានទឹកមុខសោកសៅបន្តិចព្រោះគេចង់មានពេលវេ លាជាមួយនឹង ថេយ៉ុង បែបនេះអោយបានយូរៗ
តែនេះត្រឹមមួយពព្រិចភ្នែកពួកគេក៏ត្រូវបំបែកគ្នាវិញហើយថែមទាំងមិនដឹងថាពេលណាទើបអាចនឹងមានពេលវេលាបែបនេះទៀតឬអត់ផង ??

< មិនអីឡើយ ចាំខ្ញុំរកតាក់សុីជិះត្រឡប់ទៅវិញក៏បាន > ថេយ៉ុង

< អូនទៅសិនហើយណា៎លោកពូ ស៊ុនជុន! > យូប៊ី
និយាយប្រាប់ទៅ ស៊ុនជុន ព្រមទាំងលើកដៃគ្រវី
លាគេនាំអោយនាយកម្លោះបានឃើញហើយសើចបន្តិចទើបលើកដៃគ្រវីលាពួកគេវិញមុននឹង ថេយ៉ុង
ហៅតាក់ស៊ីជិះត្រឡប់ទៅភូមិគ្រឹះចនវិញគឺជាកន្លងនរកសម្រាប់គេជាកន្លែងដែលធ្វើអោយខ្លួនទឹកភ្នែកឈឺចាប់វេទនាសឹងតែរាល់ថ្ងៃ។

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now