ភាគទី20 : លោកប្រាកដជាបានឃើញខ្ញុំក្លាយទៅជាសាកសពនៅចំពោះមុខលោកនាពេលឆាប់ៗនេះជាមិនខាន

4.2K 258 7
                                    

នៅពេលបានលឺនរណាហៅឈ្មោះរបស់ខ្លួនដូច្នោះ រាងក្រាស់ងើបមុខឡើងសម្លឹងទៅមើលមាត់ទ្វាបាន ឃើញស្រីស្រស់ ដេឡា ឈរនៅទីនោះរីឯអ្នកម្ខាង ទៀតវិញឈរបើកភ្នែកភ្លឹះៗទាំងមិនហ៊ានមាត់.កអ្វីព្រោះមុននេះនាងគិតស្មានថា ជុងហ្គុក កំពុងតែនៅ ក្នុងបន្ទប់ធ្វើការរបស់នាយម្នាក់ឯងទើបខ្លួនមិនបានគោះទ្វារករៀបនឹងនិយាយបញ្ញៀកនាយប៉ុន្តែក៏បាន ឃើញថា ថេយ៉ុង កំពុងតែនៅក្នុងបន្ទប់ដូចគ្នាទើបធ្វើអោយនាងប្ដូរជាហៅឈ្មោះរាងក្រាស់ទាំងតតាក់ តតុបបែបនោះអញ្ចឹង

< ដេឡា អូនមានទីនេះមានការអ្វីមែនទេ? >
ជុងហ្គុក ហាស្ដីសួរទៅកាន់អ្នកម្ខាងទៀតដោយរឹកពារធម្មតាធ្វើដូចជាមុននេះគ្មានរឿងអ្វីនាំអោយអ្នកម្ខាងទៀតបានលឺហើយនោះប្រញាប់ភ្ញាក់ពីការភ្លឹកវិញ

< គឺអូនបានមកធ្វើធូរៈខ្លះៗនៅក្បែរនេះហ្នឹងណា
ទើបពេលត្រឡប់ទៅវិញអូនក៏ឈ្លៀតចូលមកលេងទីនេះតែអ្នកមីងបានប្រាប់ថាបងកំពុងនៅក្នុងបន្ទប់ធ្វើការទើបអូនឡើងមករកបងនឹងគិតថាបងកំពុង តែនៅម្នាក់ឯងទើបអូនមិនបានគោះទ្វារព្រោះតែចង់បញ្ញៀកបងលេងប៉ុន្តែមិនគិតថាមានអ្នកនៅក្នុងនេះដែលយ៉ាងណាក៏អោយអូនសូមទោសផង > ដេឡា
និយាយប្រាប់ទាំងញញឹមមិនសូវជាសមព្រោះវាមិន មែនជាទម្លាក់របស់នាងទេដែលធ្វើអ្វីមួយដោយគ្មាន
សិលធម៌បែបនេះ

ប៉ុន្តែដោយសារគិតថា ជុងហ្គុក ជាមនុស្សដែលខ្លួនស្និទ្ធស្នាលនឹងគិតថានាយកំពុងតែនៅម្នាក់ឯងទើបខ្លួនបើកទ្វាចូលមកទាំងមិនបានគោះទ្វាសុំអនុញ្ញាត ជាមុនបែបហ្នឹងបានជាខ្លាចក្រែងថាអ្នកម្ខាងទៀតនឹងខឹងខ្លួនហើយក៏ភ័យខ្លាច ថេយ៉ុង នឹងគិតថាខ្លួនជាមនុស្សដែលគ្មានសិលធម៌ដូចគ្នា

< មិនអីទេបងមិនបានខឹងអូនឡើយ > ជុងហ្គុក
ប្រាប់ទាំងញញឹមដាក់ស្រីស្រស់ដើម្បីកុំអោយនាងគិតថាខ្លូនបានខឹងនាង

< តែថាបបូរមាត់របស់បងកើតអ្វីឬម្ដេចទើប
ចេញឈាមបែបនេះអញ្ចឹង? > ដេឡា សួរនាំដោយ
ក្ដីបារម្ភសម្លឹងមើលទៅបបូរមាត់រាងក្រាស់បានចេញឈាមតិចៗនោះធ្វើអោយរាងតូចកំពុងតែអោនជូតសម្អាតការរ៉ូនៅក្បែរនោះលឺហើយប្ដូរជាឈរស្ងៀមបន្តិចរង់ចាំស្ដាប់នាយនិយាយដោះសារថាយ៉ាងមិចតែក៏លួចភ័យបុកពោះឡើងមកដូចគ្នាព្រោះតែភ័យ ខ្លាចថានាយហ្នឹងនិយាយប្រាប់ការពិត

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now