ភាគទី17 : ប៉ាធំរបស់អូនឈ្មោះ..

4.4K 298 12
                                    

@Next Day ~~~~~

រាងតូចនឹងកូនស្រីបានរើមករស់នៅក្នុងផ្ទះរបស់
ជុងហ្គុក បានមួយសប្តាហ៍ទៅហើយថែមទាំងបន្ទប់របស់គេក៏នៅជាប់ក្បែរនឹងបន្ទប់របស់រាងក្រាស់ដូច គ្នាតែមួយរយៈពេលក្រោយមកនេះហាក់បីជាចម្លែក
ខ្លាំងណាស់ព្រោះ ជុងហ្គុក មិនដែលធ្វើបាបរាងតូច
ដូចជាកាលពីមុនទៀតឡើយគឺគ្រាន់តែហាស្ដីគំរួស គំរាយមិនពិរោះដាក់គេតែប៉ុណ្ណោះ

< ថេយ៉ុង នៅមិនទាន់ចុះមកខាងក្រោមទេឬ ?? > ជុងហ្គុក ដើរចុះមកខាងក្រោមក៏បានស្រដីសួរទៅ កាន់ស្ដ្រីវ័យចំណាស់ព្រោះតែមុននេះខ្លួនបាន
ដើរកាត់បន្ទប់របស់គេក៏មិនបានលឺសម្លេងអ្វីខណៈពេលក្រឡេកមើលទៅក្នុងផ្ទះបាយក៏មិនបានឃើញរាងតូចដូចគ្នាទើបធ្វើអោយនាយងឿងឆ្ងល់ចង់ដឹងថាគេភ្ញាក់ពីគេងចុះមកខាងក្រោមឬនៅ ??

< គេបានចុះមកខាងក្រោមហើយចៅហ្វាយក៏ប៉ុន្តែ
ខ្ញុំបានប្រើអោយគេឡើងទៅយកកែវកាហ្វេនៅក្នុង
បន្ទប់ធ្វើការរបស់ចៅហ្វាយដើម្បីយកមកសម្អាត >
ជុងហ្គុក បានលឺដូច្នោះមិនមាត់អ្វីទៀតដើរចូលទៅអង្គុយនៅកន្លែងតុអាហារដើម្បីស្រស់ស្រូបអាហារមុននឹងចេញទៅធ្វើការ

ប្រហែលជាមួយសន្ទះស្រាប់តែបានឃើញរាងតូចដើរចុះមកវិញប៉ុន្តែគេមិនបានដឹងឡើយថាអ្នកបម្រើ ទើបតែជូនសម្អាតការ៉ូហើយរួចទើបធ្វើអោយគេត្រូវរអិលដួលភ្លាមៗធ្លាក់កែវកាហ្វេបែកខ្ទេចអស់

«ប្រាវ!»

< ថេយ៉ុង !!! > លីលី បានឃើញមិត្តរបស់ខ្លួនដួល
បែបនោះក៏ប្រញាប់រត់ចេញពីក្នុងផ្ទះបាយទៅមើលគេយ៉ាងលឿន

< ខ្ញុំសូមទោសដែលបានធ្វើអោយកែវបែក >
ថេយ៉ុង និយាយប្រាប់ទៅកាន់ស្ដ្រីវ័យចំណាស់កំពុងឈរនៅក្បែរនោះយ៉ាងញាប់មាត់ព្រោះតែបានឃើញថារាងក្រាស់កំពុងអង្គុយឈ្ងោកមុខអោនញាំបាយនៅកន្លែងតុអាហារយ៉ាងស្ងៀមស្ងាត់ទើបគេប្រញាប់ប្រញាល់អោនរើសអំបែងកែវកាហ្វេញ័រដៃទទ្រើកក៏ ដោយសារតែភ័យខ្លាចថាត្រូវរាងក្រាស់ស្ដីថាអោយខ្លួនទៀត

< អួយ៎! >

< ថេយ៍តើឯងយ៉ាងមិចហើយ ?? > លីលី
បន្ទន់ជង្គង់អោនមើលជើងរាងតូចដោយសារតែមុននេះគេបានថយក្រោយទើបជាន់នឹងអំបែងកែវដែលបានបែកនោះ

ប្រពន្ធទាសករ 🖤🥀(ចប់)Hikayelerin yaşadığı yer. Şimdi keşfedin