ភាគទី10 : កុំរំអួយមាយាពេកវាមិនស្លាប់ទេ

4.4K 287 8
                                    

@ពេលល្ងាច //

ដោយសារតែថ្ងៃនេះ ថេយ៉ុង មិនបានធ្វើការទើបគេគេងសម្រាកយកកម្លាំងដើម្បីអោយបានឆាប់ជា
សះស្បើយខណៈពេលល្ងាចរាងតូចបានភ្ញាក់ពីគេងវិញនាំកូនស្រីចេញមកលេងនៅខាងមុខបន្ទប់ដែលខ្លួនសម្រាករស់នៅរាល់ថ្ងៃព្រោះតែមិនហា៊នទៅណាឆ្ងាយដោយសារខ្លាចក្រែងគ្រប់គ្នាគេឯងគិតថាគេធ្វើ ខ្លួនដូចជាម្ចាស់ផ្ទះប៉ុន្តែនៅពេលនោះស្រាប់តែបានលឺសម្លេងឡានបើកចូលមកក្នុងភូមិគ្រឹះនាំអោយ
ថេយ៉ុង បានឃើញឡានភ្លាមក៏ដឹងថាជានរណាទើប
ប្រញាប់ងាកហៅកូនស្រីនាំនាងចូលទៅក្នុងបន្ទប់សម្រាកវិញ

< យូប៊ី ចូលទៅក្នុងបន្ទប់វិញទៅណា៎ព្រោះតែនេះ
ក៏ល្ងាចទៅហើយប៉ាខ្លាចក្រែងថាគ្រប់គ្នាត្រឡប់មកបន្ទប់សម្រាកវិញកូននៅលេងទីនេះធ្វើអោយទើស ទែងផ្លូវដើរគេ > ថេយ៉ុង និយាយប្រាប់ទៅកាន់កូន ស្រីដោយការនិយាយកុហកនាងព្រោះដោយសារតែគេបានឃើញ ជុងហ្គុក ត្រឡប់មកពីធ្វើការវិញហើយទើបមិនចង់ជួបមុខនាយហើយក៏មិនចង់លឺពាក្យសម្ដីដែលនាយនិយាយដៀលត្មិះមើលងើយខ្លួនដូចគ្នា

< ចាស៎ ប៉ាថេយ៍ៗកូនយល់ហើយ > នាងតូច យូប៊ី
ប្រញាប់ប្រមូលរបស់របរលេងរបស់ខ្លួនដាក់ទុកនៅ ក្នុងកន្រ្តក់វិញមុននឹងងើបឈរដើរកាន់កន្រ្តក់នោះមករកប៉ាថេយ៍របស់ខ្លួន

ថេយ៉ុង កាន់ដៃកូនស្រីរកនឹងនាំនាងដើរចូលទៅក្នុងបន្ទប់ទៅហើយនោះស្រាប់តែបានលឺសម្លេងនរណាម្នាក់និយាយបន្លឺឡើងនៅក្រោយខ្នងខ្លួននាំអោយគេឈប់ដើរត្រូវឈរនៅស្ងៀមត្រឹងប្រៀបដូចជារូប ចម្លាក់

< ដឹងខ្លួនវិញហើយ? ហុឹស! ស្មានតែស្លាប់បានទៅហើយតើ > ជុងហ្គុក និយាយឌឺដងព្រមទាំងសើចនៅក្នុងបំពង់.កចម្អករាងតូចនាំអោយអ្នកម្ខាងទៀត
លឺហើយត្រូវឈឺចុកទ្រូងឡើងមកភ្លាមៗព្យាយាមគេចហើយក៏នៅតែជួបប៉ុន្តែគេជ្រើសរើសខាំមាត់សង្កត់ចិត្តមិនចង់ឈឺចាប់ជាមួយនឹងពាក្យសម្ដីរបស់នាយទើបសម្រួលអារម្មណ៍ឡើងវិញមុននឹងងាកបែរទៅស្រដីតបតជាមួយនាយវិញ

< បើសិនជាបែបនោះម្ដេចលោកមិនព្រមទុកអោយខ្ញុំស្លាប់ទៅលោកមកជួយខ្ញុំធ្វើស្អី ?? > ថេយ៉ុង

ប្រពន្ធទាសករ 🖤🥀(ចប់)Where stories live. Discover now