ភាគទី30 : គេត្រឡប់មកដូចដើមវិញហើយ...

5.9K 335 0
                                    

@Next Day ~~~~~~

ច្រើនអាទិត្យកន្លងផុតទៅហើយ Jungkook មិនដែលធ្វើបាប Taehyung ដូចមុនទៀតទេតែសម្ដីនាយនៅតែកំរួសកំរើយដដែលហើយថ្ងៃនេះក៏មានប្រជុំជាមួយនឹងពពួកអ្នកជំនួញឬម៉ាហ្វៀ SeokHwa នឹង Jungkook ក៏ត្រូវចូលរួមដែរ!ក្រោយពេលប្រជុំរួចហើយពួកគេប្រឡប់ទៅវិញរៀងខ្លួន Jungkook ដើរចេញមកពីបន្ទប់ប្រជុំជា មួយនឹង Wine ក៏បានជួបនឹង SeokHwa

< សួស្តីសម្លាញ់តើសុខសប្បាយទេ? > SeokHwa ដើរមកឈរទល់មុខ Jungkook

< ចុះយើងមិនកើតស្អីឯណា ?? > Jungkook ញញឹមឌឺអោយគេវិញ

< មិនអីក៏ល្អហើយព្រោះលឺមកថាឯងបាត់ការចងចាំមិនចាំ? ថែមទាំងធ្វើបាបក្មេងនោះទៀតផងទើបនិយាយ > SeokHwa

< ព័ត៌មានលឿនគ្រាន់បើ! តែអ្នកណាជាអ្នកនិយាយថាយើងធ្វើបាបគេ ?? > Jungkook និយាយចង់សម្ដៅទៅ Taehyung

< ...... > SeokHwa ស្ងាត់មាត់ព្រោះគេដឹងរឿងក៏ដោយសារតែអោយកូនចៅរបស់គេទៅសើបគ្មានអ្នកណាបានដឹងរឿងថា Jungkook បាត់ការចងចាំនោះទេ

< ស្ងាត់? យើងពិតជាចង់អោយអាម្នាក់ដែលនិយាយនោះមកមើលនឹងភ្នែកដល់ហើយថាយើងពិតជាធ្វើបាបគេពិតមេនឬអត់ ?! > Jungkook និយាយដៀមដាមធ្វើអោយកូនចៅ SeokHwa
លឺហើយអោនមុខចុះ

< ប៉ុន្តែយើងក៏គួរតែអរគុណឯងទើបត្រូវព្រោះចាប់ តាំងពីថ្ងៃនោះមកយើងកាន់តែស្រលាញ់គេខ្លាំងជាងមុនទៅទៀត > Jungkook

< មានន័យថាមិច ? > SeokHwa

< មានន័យទោះបីជាឆ្កែដែលពូកែលួចខាំគេដូចជាឯងនិយាយចាក់រុកយ៉ាងណាក៏មិនអាចធ្វើអោយគេចាកចេញពីយើងបានមានតែធ្វើអោយយើងក៏កាន់ តែស្រលាញ់គេខ្លាំងជាងមុនពិតជាគួរអោយសោក ស្ដាយណាស់ដែលផែនការអន់ៗដូចជាឯងមិនបានផល > Jungkook

< ឯងនិយាយស្អី ?! > SeokHwa

< កុំគិតថាយើងមិនដឹងថាឯងបានអោយស្រីរបស់ឯងចូលមកក្បែរយើងហើយបន្លំយកឯកសារយើងអោយសោះ > Jungkook និយាយព្រោះនាយដឹងថាគេបានអោយ HyoRin ដែលជាមនុស្សស្រីរបស់គេអោយចូលមកជិតខ្លួនហើយយកឯកសាររបស់នាយទៅតែនាយក៏ដឹងខ្លួនទាន់!

មុនដំដូងនាយក៏មិនចង់សម្លាប់នាងដែរព្រោះតែនាងក៏ត្រូវគេជួលអោយមកតែដោយសារនាងធ្វើបាប Taehyung ទើបនាយមិនទុកនាងអោយរស់បន្តទៀត

꧁ចំណងស្នេហាម៉ាហ្វៀ꧂ [ចប់]Where stories live. Discover now