ភាគទី8 : ឯងស្រលាញ់អាម្នាក់និង?

7.4K 448 0
                                    

Taehyung សម្លឹងមើលមុខ Jungkook ទាំងមិនយល់ព្រោះតែនៅសុខៗហេតុអីនាយស្រាប់តែសួរពីរឿងខ្សែ.កមួយនេះទៅវិញ?

< លោកចង់ដឹងធ្វើអី? > Taehyung

< យើងសួរឯងត្រូវតែឆ្លើយ > Jungkook

< មិនប្រាប់! > Taehyung

< ឬមួយឯងចង់ឈឺខ្លួនទៀត? > Jungkook

< លោកចូលចិត្តតែគំរាម > Taehyung តបទាំងពេបមាត់

< ចឹងក៏ឆាប់និយាយមកខ្សែ.កនឹងជារបស់ឯងឬមានអ្នកណាធ្លាប់អោយវាមកឯង? > Jungkook

< ពិតមែនហើយវាមិនមែនជារបស់ខ្ញុំឡើយតែមានអ្នកអោយវាមកខ្ញុំ > Taehyung

< អ្នកណា? > Jungkook

< កាលខ្ញុំមានអាយុ7ឆ្នាំខ្ញុំបានស្គាល់នឹងបងប្រុសម្នាក់ដែលរស់នៅជិតផ្ទះរបស់ខ្ញុំគាត់ចិត្តល្អណាស់ថែមទាំងគួរអោយស្រលាញ់ទៀតផងលោកដឹងទេ?ពួកយើងស្និទ្ធស្នាលនឹងគ្នាណាស់ខ្ញុំតែងតែហៅគាត់ថា Jk ហើយគាត់ក៏បានអោយខ្សែ.កមួយនេះមកខ្ញុំតែថ្ងៃមួយម៉ាក់របស់គាត់ក៏ទៅចោលគាត់ហើយទុកអោយគាត់នៅទីនោះតែម្នាក់ឯងប៉ុន្តែក្រោយមកខ្ញុំបានលឺម៉ាក់ខ្ញុំនិយាយថាមានគេយកគាត់ទៅនៅជាមួយតែក៏មិនដឹងថាជាអ្នកណាដូចគ្នា > Taehyung និយាយប្រាប់ Jungkook ទៅតាមអ្វីដែលខ្លួនបានដឹងមក

< លោក!!! > Taehyung ចាប់អង្រួនដើមដៃ Jungkook ពេលឃើញនាយអង្គុយភ្លឹក

< ហ្ហាស! > Jungkook ងាកមើលមុខរាងតូចវិញ

< លោកកើតអីហេតុអីភ្លឹកៗបែបនេះ ?? > Taehyung

< គ្មានអីទេ! តើឯងនៅចាំជួបគេទេ? > Jungkook

< ប្រាកដហើយ > Taehyung តបទាំងញញឹម

< បើសិនជាឯងជួបគេហើយតែគេលេងជាមនុស្សដែលគួរអោយស្រលាញ់ដូចមុនទៀតតែគេប្រែទៅ ជាមនុស្សដែលគួរអោយខ្លាចកាចសាហាវតើឯងនៅចូលចិត្តគេទៀតទេ ?? > Jungkook សម្លឹងមើល ទៅមុខរាងតូចមិនព្រិចក្នុងចិត្តពេលនេះមានសំនួរជាច្រើនដែលចង់សួរទៅគេខ្លាំងណាស់

< ខ្ញុំមិនជឿទេថាគាត់ប្រែទៅជាមនុស្សបែបហ្នឹងគាត់ជាមនុស្សដែលល្អហើយគួរអោយស្រលាញ់មិនដូចជាលោកទេ > ចុងប្រយោគ Taehyung និយាយហើយថែមទាំងសម្លក់មុខនាយទៀត

꧁ចំណងស្នេហាម៉ាហ្វៀ꧂ [ចប់]Where stories live. Discover now