ភាគទី9 : មុនស្លាប់នាងត្រូវតែសូមទោសគេ...

7.2K 441 2
                                    

Jungkook បន្ទន់ជង្គង់ចុះដោយស្មើរនឹងកម្ពស់រាងតូចដែលកំពុងអង្គុយនៅលើសាឡុងសម្លឹងមើលមុខតូចបែកមានស្នាមជាំក្រហមនោះ

< មុននេះមើលរឿងស្អី ?? > Jungkook សួរទៅ SooYeon ដែលឈរនៅជ្រុងម្ខាង

< គឺ....> SooYeon

< គឺស្អី! > Jungkook

< មានស្រីម្នាក់មកទីនេះថែមទាំងនិយាយមើល ងាយអ្នកប្រុសគាត់ទៀតហើយក៏បានប្រតបប្រតែងទះតបគ្នា > SooYeon រៀបរាប់ប្រាប់នាយទៅតាមហ្នឹង

< មនុស្សស្រីហ្ហេស? > Jungkook

< ពិតមែនហើយចៅហ្វាយ > SooYeon

< ឈឺខ្លាំងទេ? > Jungkook បែរទៅសួររាងតូចដែលអង្គុយមិនមាត់.កស្ដីអ្វីនោះវិញ

< អឹម! > Taehyung ងក់ក្បាលទើប Jungkook ងើបឈរហើយក៏លើកគេបីឡើង

< យកប្រអប់ថ្នាំទៅបន្ទប់យើងផង > Jungkook ប្រាប់ទៅ SooYeon មុននឹងបីរាងកាយតូចឡើងទៅបន្ទប់របស់ខ្លួន។

// ROOM //

Jungkook បីរាងតូចមកដល់បន្ទប់ដាក់អោយគេអង្គុយលើពូក SooYeon ដើរចូលមកតាមក្រោយទាំងកាន់ប្រអប់ថ្នាំមកជាមួយ

< នាងចេញទៅវិញបានហើយ > Jungkook

< ចា៎ស > SooYeon តបហើយក៏ដើរចេញទៅវិញ Jungkook ដាក់ខ្លួនអង្គុយចុះក្បែររាងតូច

< អួយយ៎!!! ឈឺណា! > Taehyung ស្រែកពេល Jungkook យកទឹកអាល់កុលមកផ្ដិតនៅកែមមាត់របស់ខ្លួនកន្លែងដែលត្រូវ lchi បានទះមុននោះ

< ឈឺហើយលើកក្រោយទៅមានរឿងទៀតទៅ!
ជាអ្នកលេងឬយ៉ាងមិចឃើញទេមុខមាត់បែកខ្ទេចអស់ហើយ > Jungkook ស្ដីអោយគេហើយយកថ្នាំទៅលាបលើកែមមាត់រាងតូចថ្នមៗ

< លោកចង់ថាខ្ញុំអ្នកខុសឬ? ទាំងដែលរឿងទាំង អស់ស្រីរបស់លោកជាអ្នកមករករឿងខ្ញុំមុន > Taehyung ប្រាប់ទាំងរកយំដោយអន់ចិត្ត!

ស្រីម្នាក់នោះជាអ្នកមករករឿងខ្លួនទេហើយនិយាយមើលងាយគេមុនសោះតែ Jungkook បែរជាមកស្ដីថាអោយគេធ្វើមើលតែខ្លួននឹងទៅរករឿងស្រីនោះមុនចឹង

< ជាក្មេងឬបានស្អីតិចក៏រកយំនិង? > Jungkook

< ហើយគួរអោយអោយយំឬអត់? លោកនិយាយចេញមកស្ដីបន្ទាស់អោយខ្ញុំតែម្ខាងលោកដឹងទេថានាងនិយាយនិយាយយ៉ាងមិចខ្លះនាងថាខ្ញុំជាប្រុសធ្វើការក្នុងក្លឹបជាប្រុសលក់ខ្លួនដែលតោងអ្នកមានចង់បានលុយ! > Taehyung និយាយប្រាប់ Jungkook ទាំងហូរទឹកភ្នែកស្រក់ចុះមកដោយឯងៗ

꧁ចំណងស្នេហាម៉ាហ្វៀ꧂ [ចប់]Where stories live. Discover now