ភាគទី24 : បាយលាយទឹកភ្នែក

4.2K 272 0
                                    

@ពេលយប់ //

យប់ជ្រៅទៅហើយតែ Taehyung មិនព្រមចូល គេងឡើយគេសុខចិត្តនៅអង្គុយចាំ Jungkook មកវិញមិនដឹងថានាយទៅណានោះទេហេតុអីបានជាស្មាលនេះហើយនាយនៅមិនទាន់ត្រឡប់មកវិញទៀតចឹង ??

< អ្នកប្រុសចូលគេងមុនគាត់ទៅណា > SooYeon ដែលអង្គុយនៅកំដរ Taehyung ក៏និយាយប្រាប់ទៅគេ

< អត់ទេខ្ញុំនៅចាំគាត់ > Taehyung

< តែនេះយប់ជ្រៅហើយណាអ្នកប្រុសចៅហ្វាយគាត់អាចនឹងទៅមើលការងារនៅឯកាសុីណូហើយសម្រាកនៅទីនោះក៏ថាបាន > SooYeon

< មិនអីទេខ្ញុំអាចនៅចាំគាត់បាន > Taehyung តបហើយអង្គុយសម្លឹងមើលទៅមាត់ទ្វា SooYeon មិនឈប់ឃើញបែបនេះបានត្រឹមតែអាណិតគេល្ងាចមិញគេមិនសូវញាំបាយឡើយញាំបានបន្តិចក៏ប្រាប់ថាលេងឃ្លាន។

មួយសន្ទុះក្រោយមកក៏លឺសម្លេងឡានបើកចូលមក Taehyung ងើបឈរឡើងទាំងញញឹមពេលដឹងថា Jungkook ត្រឡប់មកវិញហើយតែស្នាមញញឹមក៏ត្រូវរលាយអត់នៅពេលឃើញនាយដើរចូលមកក្នុងវិមានដោយមានស្រីម្នាក់មកជាមួយដែរថែមទាំងអោបថើបគ្នាតាំងពីចេញមកពីក្នុងឡានម្លេះ

< Jungkook! > Taehyung ហៅ Jungkook ទាំងក្ដាប់ជាវអាវខ្លួនឯងទប់ទឹកភ្នែកមិនអោយស្រក់

< យ៉ាងមិច ?! > Jungkook ដកមាត់ចេញពីស្រីស្នេហ៍របស់ខ្លួនហើយងាកទៅមើល Taehyung

< បងទើបមកពីណា ?? > Taehyung

< រឿងយើងឯងមកចេះស្អី? > Jungkook

< អ្នកណានឹង Jungkook? > HyoRin ត្រូវជាស្រីស្នេហ៍របស់ Jungkook សួរទាំងសម្លឹងមើល Taehyung ទាំងពេបមាត់ពេប.ក

< ក្មេងបម្រើកុំទៅខ្វល់ពីជាមួយអី > Jungkook ប្រាប់ហើយកៀក.កនាងដើរឡើងទៅលើបន្ទប់បាត់

Taehyung តាមសម្លឹងមើលខ្នង Jungkook ទាំងទឹកភ្នែកស្រក់ចុះមកម៉ាត់ៗបេះដូងគេពេលនេះឈឺដូចមានអ្នកយកកាំបិតមកចាក់អញ្ចឹង! ពីមុននាយមិនដែលប្រើសម្ដីខ្លាំងដាក់ខ្លួនឡើយតែមកពេលនេះពាក្យអ្វីក៏គេលឺចេញពីមាត់របស់នាយដែរ

< អ្នកប្រុស > SooYeon

< ខ្ញុំមិនអីទេ > ទោះបីជាពេលនេះឈឺជិតស្លាប់ជិតរស់ក៏គេនៅតែនិយាយថាមិនអី

꧁ចំណងស្នេហាម៉ាហ្វៀ꧂ [ចប់]Where stories live. Discover now