ភាគទី25 : យើងប្រាប់អោយឯងចេញ!!!

4.2K 255 0
                                    

នាពេលល្ងាច Taehyung នៅអង្គុយលេងក្រោយវិមានតែម្នាក់ឯងទាំងស្មុគស្មាញជាខ្លាំងពេលនេះគេពិតជាធុញថប់នឹងជីវិតខ្លាំងណាស់តែគេនៅទ្រាំគឺព្រោះអ្វី? ព្រោះគេស្រលាញ់ Jungkook ទើបគេនៅតែបន្តទ្រាំទោះបីជាមិនដឹងថានាយត្រឡប់មកដូចដើមវិញពេលណាក៏ដោយតែគេនឹងមិនទៅណាមិនព្រមចុះចាញ់ត្រឹមនេះឡើយ Taehyung
ងើបដើរចូលទៅវិមានវិញតែក៏ជួបនឹង Jungkook ដែលទើបមកពីធ្វើការវិញដូចគ្នានោះ

< Jungkook មុខលោកទៅត្រូវនឹងអ្វីមកហេតុអីក្លាយបែបនេះ ?? > Taehyung លើកដៃប៉ះថ្ពាល់ Jungkook សួរនាយទាំងបារម្ភដោយសារនាយទើបតែមកពីមានរឿងឈ្លោះជាមួយនឹងពពួកបងធំដែលមកលេងល្បែងនៅក្នុងកាសុីណូរបស់នាយ

ពួកនោះរករឿងនាយមុនដោយមិនដឹងថានាយជាអ្នកណា Jungkook ទ្រាំមិនបានក៏ចូលទៅវៃដឹងស្រាប់ហើយថាម៉ាហ្វៀកាប់សម្លាប់មិនញញីតដៃនេះសំណាងហើយដែលនៅជាប់ខ្លួននាយមិនមានកាំភ្លើងឬកាំបិតកុំអីពួកគេត្រូវស្លាប់អស់បាត់ហើយ

< មិនបាច់មកខ្វល់ទេ! > Jungkook គ្រវាសដៃ រាងតូចចេញមួយទំហឹង

< ខ្ញុំគ្រាន់តែបារម្ភ > Taehyung

< យើងមិនត្រូវការអោយឯងបារម្ភទេ > Jungkook រុញរាងតូចបុកនឹងជញ្ជាំងហើយដើរឡើងទៅបន្ទប់បាត់ Taehyung ពើតខ្នងខ្លួនព្រោះ តែឈឺនាយរុញគេអម្បាញ់មិញនេះកម្លាំងដៃនាយខ្លាំងណាស់

< អ្នកប្រុសយ៉ាងមិចហើយ > SooYeon រត់ចេញមកមើល Taehyung

< មិនអីទេ > Taehyung ញញឹមដាក់នាង

< ប្រាកដទេ ?? > SooYeon

< អឹម! នាងទៅធ្វើការបន្តចុះ > Taehyung ប្រាប់ហើយដើរឡើងទៅខាងលើទើប SooYeon ត្រឡប់ទៅធ្វើការរបស់នាងវិញ។

@ROOM //

< តុក តុក >

< អ្នកណា ?! > សម្លេងស្រែកសួររបស់ Jungkook លឺពីខាងក្នុងបន្ទប់មក

< គឺខ្ញុំ > Taehyung

< ឯងមកធ្វើស្អី? > Jungkook

< ខ្ញុំយកថ្នាំមកលាងរបួសអោយលោក > Taehyung

< ចូលមក! > កាលបានសម្លេងអនុញ្ញាតហើយទើប Taehyung ហ៊ានបើកទ្វា

< ក្រោក >

꧁ចំណងស្នេហាម៉ាហ្វៀ꧂ [ចប់]Where stories live. Discover now