ភាគទី4 : លោកចង់គេងទាំងបែបហ្នឹងមែនទេ ??

7.5K 453 0
                                    

Taehyung រាំសប្បាយតាមចង្វាក់ភ្លេងនៅលើឆាកតែគេមិនដឹងទេថាមានអ្នកសម្លឹងមើលគេពីខាង ក្រោមឆាកដោយទឹកមុខចង់សុីសាច់ហុតឈាមគេទាំងរស់

< ឯងស្គាល់គេដែលឬ? > NamJoon សួរទៅ Jungkook នៅពេលឃើញនាយសម្លឹងមើលទៅរាងតូចមិនដាក់ភ្នែក

< ក៏ជាគេនឹងហើយដែលធ្វើអោយចៅហ្វាយគាត់ខឹងនោះ > Wine និយាយប្រាប់ជំនួស

< តើមនុស្សរបស់យើងទៅធ្វើស្អីឯងហ្គាស? > NamJoon

< មនុស្សរបស់បង? > Jungkook

< ត្រូវហើយគេនៅធ្វើការទីនេះយូរហើយ > NamJoon

< តាំងពីពេលណាមិចក៏បងមិនប្រាប់ខ្ញុំហេតុអីខ្ញុំមិនដែលឃើញគេពីមុនមក? > Jungkook សួរដោយការងើយឆ្ងល់នាយមិនដែលដឹងសោះចឹងបើដឹងថាគេនៅទីនេះនាយក៏មិនចាំបាច់តាមរកគេអោយនាំតែហត់ដែរ!

< ឯងមិនសួរយើងផងមួយទៀតពេលឯងមកឯងក៏ទៅបន្ទប់បាត់ៗចឹងមិចនឹងឃើញ? > NamJoon និយាយបកវិញធ្វើអោយ Jungkook ស្ងាត់មាត់ព្រោះតែវាដូចដែល NamJoon និយាយពិតមែន

< ប្រាប់បានឬនៅថា Taehyung ទៅធ្វើស្អីឯង? > Jin សួរព្រោះគេស្គាល់ឈ្មោះរាងតូចក៏ដោយសារតែគេមកទីនេះជាញឹកញាប់ហើយ NamJoon
ក៏ធ្លាប់ប្រាប់ខ្លួនដូចគ្នា

< គេលួចរត់ចេញពីវិមានមក > Jungkook

< រត់ចេញមក? ឬមួយឯងជា....> NamJoon និយាយទាំងចង្អុលមុខ Jungkook

< ត្រូវហើយ! គេប្រាប់បងមែនទេ? > Jungkook

< អឺ! > NamJoon

< ឈប់ៗពួកឯងកំពុងនិយាយពីស្អីនឹងពួកឯងនិយាយអោយវាច្បាស់ៗអោយយើងយល់បន្តិចបានទេ ?? > Jin

< ពិតមែនហើយគ្មានយល់អារម្មណ៍ឯងអ្នកចង់ដឹងរឿងគេអីបន្តិចសោះ > Jhope

< ចាំលើកក្រោយទៅចាំខ្ញុំប្រាប់ > Jungkook
ថាហើយងើបដើរចេញទៅបាត់ហើយ Jimin
ក៏លើកស្រាយកមកដាក់លើតុរួចហើយទើបចេញ ទៅវិញ

< NamJoon អ្នកណាអម្បាញ់មិញនេះ ?? > Yoongi សួរព្រោះតែគេមិនដែលធ្លាប់ឃើញមុខក្មេងមិញនេះពីមុនមកទើបឆ្ងល់ចង់ដឹងថាគេជាអ្នកណា

< ក្មេងថ្មីទើបតែចូលមកធ្វើការងាបានមួយរយៈដែលហើយយ៉ាងមិចសួរធ្វើអី? > NamJoon

꧁ចំណងស្នេហាម៉ាហ្វៀ꧂ [ចប់]Donde viven las historias. Descúbrelo ahora