ភាគទី10 : មនុស្សសំខាន់?

8K 427 0
                                    

ថ្ងៃត្រង់ Taehyung នៅដេកលើភ្លៅ Jungkook ដែលអង្គុយធ្វើការងារបស់នាយទាំងមាត់រាងតូចទំពារនំមិនឈប់ភ្នែកសម្លឹងមើលទៅទូរទស្សន៍

< ឈប់ញាំបានហើយ! នេះមួយថ្ងៃហើយយើងឃើញឯងញាំមិនឈប់សោះ > Jungkook
អោនទៅនិយាយស្ដីអោយរាងតូច

< បើឃ្លាន > Taehyung ងើយទៅសម្លឹងមុខនាយ

< កើតជ្រូកមិនខានទេតែយ៉ាងហ្នឹងៗ > Jungkook គ្រវីក្បាលហួសចិត្តនឹងគេ

< ចៅហ្វាយមានអ្នកមកសុំជួបចា៎ស > SooYeon ដើរចូលមកប្រាប់

< អ្នកណា? > Jungkook

< បងប្រុសចៅហ្វ.... > SooYeon និយាយមិនទាន់នឹងចប់ផងគេម្នាក់នោះក៏ដើរចូលមក

< គឺយើង! > NamJoon ដើរចូលមកខាងក្នុង

< NamJoon Hyung > គ្រាន់តែឃើញគេភ្លាមរាងតូចញញឹមហើយងើបចេញពីលើភ្លៅនាយសង្ហាររករត់ទៅអោប NamJoon ប៉ុន្តែ Jungkook រហ័សជាងចាប់គេអោយមកអង្គុយលើភ្លៅខ្លួនវិញហើយអោបរិតខ្លួនគេជាប់មិនអោយគេរើរួចបាន

< ប្រលែងគេបានហើយ > NamJoon អង្គុយចុះទប់មុខ Jungkook នឹងប្រាប់ទៅនាយអោយ
ប្រលែង Taehyung ព្រោះគេពេបមាត់រកយំហើយ

< បងមកមានការអី > Jungkook មិនខ្វល់ហើយសួរទៅ NamJoon វិញទាំងដៃនៅតែអោបរាងតូចដដែល

< អរ! អីឡូវទាល់តែមានការទើបមកបាន? > NamJoon សម្លក់មុខគេ

< ខ្ញុំមិនទាន់បាននិយាយទេបងគិតតែខ្លួនឯង > Jungkook

< យើងមកសួរឯងរឿងការងារនៅឯឃ្លាំងទំនិញ > NamJoon

< ទៅលេងជាមួយនឹង SooYeon សិនទៅ > Jungkook អោនប្រាប់ទៅរាងតូចព្រមទាំងថើប មាត់ថ្ពាល់គេបន្តិច Taehyung ងក់ក្បាលហើយងើបចេញទៅ SooYeon ក៏នាំរាងតូចទៅលេងនៅក្នុងសួនមុខវិមាន

< ន៎ែ! អោយចេះក្រែងចិត្តយើងខ្លះផង > NamJoon និយាយព្រោះតែមុននេះប្អូនគេធ្វើដូចគ្មានឃើញខ្លួននៅអង្គុយទល់មុខអីបន្តិចសោះធ្វើមើលតែគេនឹងរូបចម្លាក់ទៅហើយ

< បិទភ្នែកទៅអ្នកណាអោយបងមើល > Jungkook

< អាប្អូនចង្រៃ! តែមុននេះយើងឃើញមុខគេមាន ស្នាមឯងធ្វើអីទេហ្ហាសអាហ្គុក ?! > NamJoon រៀងច្រឡោតបន្តិចព្រោះមុននេះគេបានឃើញស្នាមជាំក្រហមតិចៗនៅលើមុខ Taehyung ទើបគេគិតថា Jungkook ជាអ្នកធ្វើ

꧁ចំណងស្នេហាម៉ាហ្វៀ꧂ [ចប់]Место, где живут истории. Откройте их для себя