ភាគទី27 : តើគេនឹងនៅជាមួយនរណា?

4.6K 301 0
                                    

ព្រឹកថ្ងៃថ្មីពន្លឺព្រះអាទិត្យជះចូលមកក្នុងបន្ទប់បង្ហាញអោយឃើញក្មេងប្រុសម្នាក់ដេកបង្ហូរទឹកភ្នែកតែម្នាក់ឯងទាំងនៅលើខ្លួនគេមានត្រឹមតែភួយគ្របបណ្ដប់បិទបាំងរាងកាយដែលសុទ្ធតែស្នាមជាំក្រហមនៅលើដងខ្លួនប៉ុណ្ណោះ! ប៉ុន្តែដោយសារភ្ញាក់ពីគេងមកឈឺពេញដងខ្លួនសូម្បីតែកម្រើកខ្លួនមិន កើតទើបបានត្រឹមតែដេកស្ងៀមមួយកន្លែងដូចមនុស្សពិការ

< តុក តុក >

< អ្នកប្រុសនៅខាងក្នុងទេ? > SooYeon គោះទ្វាហើយស្រែកសួរពីខាងក្រៅទៅព្រោះតែមិនឃើញ Taehyung ចុះទៅក្រោមទើបនាងឡើងមកមើល

< នៅ! > Taehyung ស្រែកតប

< តើខ្ញុំចូលទៅបានឬអត់? > SooYeon

< ចូលមក > Taehyung តបហើយប្រញាប់ជូតទឹកភ្នែកចេញ SooYeon លឺសម្លេងអនុញ្ញាតហើយទើបបើកទ្វាចូលទៅ

< ក្រាក >

< អ្នកប្រុស!! > SooYeon ភ្ញាក់ផ្អើលមិនស្ទើរទេនៅពេលបើកទ្វាចូលមកស្រាប់តែឃើញ Taehyung ដេកស្ងៀមទាំងកញ្ចឹង.កសុទ្ធតែស្នាមជាំជាដុំតូចៗជុំវិញពាសពេញ.ករបស់គេ

< SooYeon~ > Taehyung

< ចាំបន្តិច > SooYeon ប្រញាប់រត់ទៅយកអាវក្នុងទូរទៅពាក់អោយគេហើយជួយលើកគេអោយអង្គុយផ្អែកខ្នងនឹងក្បាលគ្រែ

< តើមានរឿងអ្វីមែនទេទើបអ្នកប្រុសសភាពក្លាយទៅជាបែបនេះមានអ្នកណាធ្វើបាបអ្នកប្រុសឬ? > SooYeon ចាប់ដៃគេសួរទាំងបារម្ភហើយក៏អាណិតគេដូចគ្នា

< ខ្ញុំលេងចង់នៅទីនេះទៀតហើយ SooYeon
ខ្ញុំចង់ចេញពីទីនេះខ្ញុំមិនចង់នៅក្នុងនរកមួយនេះទៀតទេខ្ញុំហត់ > Taehyung និយាយប្រាប់ទាំងយំ

< អ្នកប្រុស! > SooYeon រកយំតាមនៅពេលឃើញអ្នកប្រុសរបស់នាងដែលធ្លាប់តែស្រស់ស្អាតមានតែស្នាមញញឹមមានក្ដីសុខរាល់ថ្ងៃតែមកថ្ងៃនេះសភាពរបស់គេពេលនេះមើលសឹងតែមិនយល់

< គាត់ធ្វើបាបខ្ញុំគាត់និយាយមើលងាយខ្ញុំគាត់ឈប់ស្រលាញ់ខ្ញុំទៀតហើយនៅពេលនេះតើខ្ញុំមាននៅសល់នរណាទៀតទៅ SooYeon? > Taehyung

< កុំគិតបែបនោះអីអ្នកប្រុសនៅមានខ្ញុំនៅមានចៅហ្វាយធំទៀតដែលនៅចាំកាពារអ្នកប្រុសគ្រប់គ្នាសុទ្ធតែស្រលាញ់អ្នកប្រុសទាំងអស់ > SooYeon និយាយលួងលោមគេកុំអោយគិតច្រើន

꧁ចំណងស្នេហាម៉ាហ្វៀ꧂ [ចប់]Where stories live. Discover now