Taehyung អង្គុយកាន់ដៃ Jungkook
ដែលសន្លប់ស្ដូកស្ដឹងនោះទាំងទឹកភ្នែកហូរមិនឈប់ពេលគ្រូពេទ្យកំពុងតែលាងរបួសអោយនាយព្រោះ Wine ប្រាប់ថាមិនអាចនាំនាយទៅមន្ទីរពេទ្យបាន ទេ! ដឹងស្រាប់ហើយថាពពួកម៉ាហ្វៀតែងតែមានសត្រូវគ្រប់ទិសទីចឹងហើយបើនាំនាយទៅមន្ទីរពេទ្យនាយកាន់តែអាចនឹងមានគ្រោះថ្នាក់បានក្រោយពេលរួចហើយគ្រូពេទ្យក៏ត្រឡប់ទៅវិញ< ហេតុអីបានជាគេក្លាយទៅជាបែបនេះ Wine? > Taehyung សួរទៅ Wine ពេលគេដើរចូលមកក្នុងបន្ទប់វិញក្រោយពេលជូនគ្រូពេទ្យត្រឡប់ទៅវិញរួចហើយ
< ចៅហ្វាយគាត់មានរឿងជាមួយនឹងសត្រូវរបស់គាត់ > Wine
< គេជាអ្នកណា? > Taehyung
< គេឈ្មោះ SeokHwa > Wine
< SeokHwa ?? > Taehyung អង្គុយរកនឹកចង់ដឹងថាគេជានរណាខ្លួនធ្លាប់ស្គាល់ឬអត់? ហើយក៏ដឹងថាជាប្រុសម្នាក់ដែលគេធ្លាប់ជួបនៅឯផ្សារលើកមុននោះ
< ពិតមែនហើយគេនឹងជាសត្រូវរបស់ចៅហ្វាយគេតែងតែតាមឈ្នានីសរករឿងចៅហ្វាយរហូតតែក៏មិន ដែលបានសម្រេច > Wine
< ហេតុអីបានជាពួកគេក្លាយជាសត្រូវនឹងគ្នាបែបនេះ ?? > Taehyung សួរទាំងឆ្ងល់
< គឺជារឿងរកសុីមួយទៀតចៅហ្វាយធ្លាប់និយាយថាគេតាមរករឿងគាត់តាំងពីគាត់នៅរៀនគេថាម៉ាក់របស់ចៅហ្វាយជាមនុស្សស្រីដែលតោងអ្នកមានចង់បានលុយហើយទុកកូនចោលថាចៅហ្វាយជាកូនអត់ឪទើបគាត់គុំគួននឹងគេ > Wine
< អម្បាញ់មិញលោកថាម៉ាក់របស់គេទុកគេចោលហើយទៅតាមប្ដីថ្មីមែនទេ? > Taehyung សួរ បញ្ចាក់ហេតុអីជីវិត Jungkook ដូចជាបងប្រុសម្នាក់ដែលខ្លួនធ្លាប់ស្គាល់ម្ល៉េះ? ដែលត្រូវម្ដាយទុក ចោលហើយទៅនៅជាមួយនឹងប្ដីថ្មី ??
< ប្រហែលនឹងឯងអ្នកប្រុស > Wine និយាយព្រោះតែគេក៏មិនសូវដឹងរឿងដូចគ្នា
< តើលោកដឹងអ្វីទាក់ទងជាមួយនឹង Jungkook ពីមុនទេឬគេធ្លាប់និយាយអ្វីប្រាប់លោកឬអត់? > Taehyung
< គាត់មិនដែលនិយាយឡើយសូម្បីតែម៉ាក់របស
គាត់ក៏ខ្ញុំមិនដែលលឺគាត់និយាយឈ្មោះអីដែរ > Wine
YOU ARE READING
꧁ចំណងស្នេហាម៉ាហ្វៀ꧂ [ចប់]
General Fictionដោយសារតែបំណុលទើបធ្វើអោយគេត្រូវចូលទៅរស់នៅជាមួយនឹងម៉ាហ្វៀដែលកាចសាហាវម្នាក់តែវាក៏ក្លាយជាចំណងស្នេហារវាងពួកគេទាំងពីរ។