ភាគទី21 : គេបានដឹងរឿងអស់ហើយ

4.2K 266 0
                                    

មុននេះបន្តិច NamJoon ទើបតែចេញមកពីធ្វើការទៅការខុសត្រូវនៅឯក្លឹបរបស់គេបន្តទៀតនោះពេលកំពុងជិះឡានតាមផ្លូវទៅក្លឹបគេស្រាប់តែបានឃើញក្មេងម្នាក់រូបរាងដូចនឹង Taehyung អង្គុយនៅកន្លែងបង់សាធារណៈទើបគេចេញទៅមើលអោយច្បាស់ថា Taehyung ពិតមែនឬអត់?ហើយពេលដើរមកដល់ជិតទើបដឹងថាជាគេម្នាក់នោះជារាងតូចពិតមែនតែថាតើគេមកអង្គុយធ្វើអីនៅត្រង់នេះតែម្នាក់ឯងទាំងយប់អញ្ចឹង ??

< Taehyung > NamJoon ហៅ Taehyung ដែលអង្គុយអោនមុខចុះនោះធ្វើអោយគេងើបមុខឡើងយ៉ាងលឿន

< NamJoon Hyung ហឹ្ហកៗៗ! > Taehyung ងើបហក់ទៅអោប NamJoon ទាំងយំ

< មានរឿងអីមិចល៏មកយំនៅទីនេះចឹង? ហើយចុះ Jungkook ទៅណាហេតុអីបានជាអោយទុកអោយឯងមកអង្គុយម្នាក់ឯងបែបនេះ ?? > NamJoon

< កុំនិយាយពីឈ្មោះមនុស្សបោកប្រាស់ដូចជាគេទៀតអី > Taehyung

< ឯងនិយាយចង់មានន័យថាយ៉ាងមិច? > NamJoon

< គេកុហកខ្ញុំ NamJoon Hyung ខ្ញុំស្អប់គេ !!! > Taehyung និយាយទាំងស្រែកយំខ្លាំងៗ

< មិនអីទេណា! ឈប់យំ > NamJoon អោបគេវិញហើយនិយាយលួងលោមគេគ្រាន់តែនិយាយ ប៉ុណ្ណឹងគេក៏ដឹងបាត់ទៅហើយថា Jungkook កុហកអ្វីក្មេងម្នាក់នេះ!

< ហ្ហឹកៗៗ > Taehyung បានត្រឹមតែយំនៅក្នុងរង្វង់ដៃ NamJoon

< យប់ហើយត្រឡប់ទៅវិញទេបងជូនទៅ > NamJoon

< អត់ទេ! ខ្ញុំមិនទៅវិញទេ > Taehyung

< ហេតុអី? > NamJoon

< ខ្ញុំមិនចង់ជួបមុខគេនៅពេលនេះទេ > Taehyung

< អា៎ៗ! បងយល់ហើយមិនអីទេណាចឹងឯងទៅ Condo បងសិនទេនៅអង្គុយទីនេះម្នាក់ឯងវាគ្រោះថ្នាក់ណាស់ > NamJoon និយាយនេះគិត ថាសំណាងហើយដែលខ្លួនជិះកាត់ឃើញចុះបើពួកក្មេងបែកថ្នាំឃើញវិញនោះតើគិតយ៉ាង ?!

< អឹម! > Taehyung ងក់ក្បាលយល់ព្រមដោយសារតែគេខឹងពេកទើបគេហ៊ានចេញមកម្នាក់ឯងមិនខ្លាចអ្វីសោះបែបនេះ

< ឈប់យំបានហើយ > NamJoon ថាហើយលើកដៃជូតទឹកភ្នែកអោយគេហើយកាន់ដៃរាងតូចដើរទៅរកឡានរបស់ខ្លួនរួចហើយទើបបើកឡានចេញទៅ។

꧁ចំណងស្នេហាម៉ាហ្វៀ꧂ [ចប់]Where stories live. Discover now