ភាគទី14 : នាយនឹងព្រមទេ?

6.5K 382 0
                                    

Jungkook បណ្ដើររាងតូច Taehyung ចុះមកក្រោមពេលនោះបងៗរបស់នាយក៏ងាកមកសម្លឹងមើលពួកគេ

< យើងអង្គុយចាំចង់ស្ពឹកគូទហើយទើបយាងចុះមកហើយពួកឯងរវល់ធ្វើស្អី ?! > Jin និយាយឡើងពេលពួកគេដើរមកអង្គុយលើសាឡុង

< Jimin! > Taehyung ស្រដីហៅ Jimin
ទាំងញញឹពេលឃើញគេនៅអង្គុយជិត NamJoon

< លើកមុនរអ៊ូរថានឹកគេទើបបងនាំគេមកលេងឯង > NamJoon

< NamJoon Hyung គួរអោយស្រលាញ់បំផុតហើយ > Taehyung

< នាំគ្នាចេញទៅលេងនៅខាងក្រៅសិនទៅ > Jungkook ប្រាប់ទើប Taehyung កាន់ដៃ Jimin ដើរចេញទៅទាំងមាន Yoongi តាមសម្លឹងមើលមុខ Jimin

< មុននេះឯងលឺយើងសួរទេ? > Jin

< គ្មានអីទេខ្ញុំគ្រាន់តែលេបថ្នាំទើបងងួយដេកពេលភ្ញាក់ទើបចុះមក > Jungkook

< បងជឿវានិយាយដែរ Jin បងមានឃើញស្នាមនៅលើ.ក Taehyung ទេមិនប្រាប់ក៏ដឹងថាពួកគេទើបទៅតែធ្វើស្អីរួចហើយ > Jhope និយាយក៏ដឹងស្រាប់ហើយចរឹកម៉ាហ្វៀគឺនិយាយឆៅៗបែបហ្នឹង

< ពួកឯងទាំងពីរដល់ណាហើយ? > Jin

< ក៏ធម្មតា > Jungkook

< ធម្មតាដេកជាមួយគ្នាស្អិតរមួតចឹង? > Jin

< ពួកបងដឹងទេ Taehyung គឺជាមនុស្សម្នាក់នោះ > Jungkook

< ម្នាក់ណា? > NamJoon ធ្វើមុខឆ្ងល់

< ក្មេងប្រុសដែលខ្ញុំធ្លាប់ប្រាប់ពួកបងនោះអីគេគឺជាក្មេងម្នាក់នោះដែលខ្ញុំបានតាមរកមករហូត > Jungkook

< ហ្ហាស!! មិចក៏ឯងដឹងថាជាគេ? > NamJoon រៀងភ្ញាក់ផ្អើលបន្តិចដូចគ្នាអាចជានិស្ស័យឬការចៃដន្យអោយប្រាកដដែលពួកគេបែកគ្នាយូរហើយតែក៏មកជួបគ្នាម្ដងទៀតអ៊ីចឹង?

< ព្រោះគេពាក់ខ្សែកដែលឆ្លាក់ឈ្មោះខ្ញុំថាជា Jk
ខ្ញុំបានសួរគេហើយគេក៏បាននិយាយរៀបរាប់រឿងទាំងអស់វាដូចពេលដែលពួកយើងធ្លាប់នៅជាមួយគ្នាទើបខ្ញុំជឿជាក់ថាជាគេ > Jungkook

< គេដឹងថាថាឯងជាម្នាក់នោះឬអត់? > Yoongi

< មិនដឹងទេពីមុនគេស្គាល់តែឈ្មោះកាត់របស់ខ្ញុំទើបគេមិនដឹងថាខ្ញុំជាម្នាក់នោះ > Jungkook

꧁ចំណងស្នេហាម៉ាហ្វៀ꧂ [ចប់]Where stories live. Discover now