" នៅលឹបលស្អីទៀត ឆាប់ជួយដោះសម្លៀកបំពាក់ខ្ញុំទៅ ! " កុងជុន តម្លើងសំឡេងដាក់រាងតូចឱ្យមកជួយដោះសំលៀកបំពាក់ មើលទៅជាបុគ្គលិកថ្មីពិតមែន មិនយល់ការអ្វីសោះ ។
"....."ជឿហាន លូកដៃទៅចាប់សាច់ក្រណាត់ចេញទាំងមិនហ៊ានមើលទៅរាងកាយដ៏រឹងមាំពោពេញទៅដោយភាពទាក់ទាញនោះឡើយ ធ្វើឱ្យរាងក្រាស់ចងចិញ្ចើមនឹងងាកមករកគេទាំងងឿងឆ្ងល់ ។
" គ្រែងជាបុគ្គលិកម៉ាស្សាមែនទេ ហេតុអ្វីធ្វើឬកដូចស្រីក្រមុំមិនធ្លាប់ឃើញរាងកាយមនុស្សប្រុសទៅកើត !? " កុងជុន សួរត្រង់ៗ ជាធម្មតាបុគ្គលិកធ្វើការបែបនេះមិនដែលមានអាការៈដូចជាគេនេះឡើយ។
" ពិតជាសុំទោសណាស់ ខ្ញុំទើបតែមកធ្វើការមិនបានមួយអាទិត្យនោះទេ ទើបមិនសូវទម្លាប់ ! " ជឿហាន
" ពិតមែនឬ ? " កុងជុន ដូចជាចាប់អារម្មណ៍នឹងព្រឹត្តិកម្មរបស់រាងតូចខ្លាំងណាស់ នាយបានសួរទាំងមុខព្រាននឹងដើរទៅជិតរាងតូចសន្សឹមៗ ។
" គឺ ខ្ញុំថា លោកគួរតែរកអ្នកផ្សេងមកម៉ាស្សាឱ្យល្អជាង ! " ជឿហាន កាន់តែភ័យខ្លាំងឡើងក៏ចង់ចេញទៅវិញនឹងប្ដូរឱ្យអ្នកថ្មីមកវិញម្ដង ។
" ឈប់សិន ! " សាច់មកដល់មាត់ទៅហើយ រឿងអ្វីបណ្ដោយឱ្យទៅងាយៗនោះ ? កុងជុន បានចាប់កដៃរបស់រាងតូចជាប់ដើម្បីអាក់ដំណើរ ។
" បងស្រីនិយាយហើយ ថាបុគ្គលិកផ្សេងគឺសុទ្ធតែរវល់ នៅក្នុងហាងមានតែឯងម្នាក់ប៉ុណ្ណោះ ! " កុងជុន
" តែខ្ញុំអាចនឹងធ្វើឱ្យលោកមានអារម្មណ៍មិនល្អលើសដើម ! " ជឿហាន
" មិនចេះមែនទេ ? " កុងជុន សួរទាំងញញឹម ។
" បាទ ! " ជឿហាន
" គួរឱ្យចាប់អារម្មណ៍មែន ! ត្រូវការឱ្យខ្ញុំបង្រៀនឯងដែរទេ ? " នាយនៅតែចូលខ្លួនមកជិតរាងតូច គឺជិតយកតែមែនទែន ។
" បើមិនចេះ ចាំបងបង្រៀន ! " រាងក្រាស់ឱនទៅខ្សឹបដាក់ត្រចៀករាងតូច ។ សំឡេងប្រហើរតិចៗខ្សល់ដង្ហើមប៉ះត្រចៀកធ្វើឱ្យគេលេបទឹកមាត់ឡាន់ក្អឹកៗតែម្ដង ។
រឿង :អ្នកម៉ាស្សាខ្វះជំនាញ 🔞
Comincia dall'inizio
