រឿង :អ្នកម៉ាស្សាខ្វះជំនាញ 🔞

Start from the beginning
                                        

      " បងស្រី ! " សំឡេងពីរោះរណ្តំដូចឃ្មុំកំពុងហើរ ស្រដីទាំងញញឹមស្រស់ទៅកាន់បងជីដូនមួយរបស់គេ ។ កុងជុន គឺជាកូនប្រុសច្បងគ្រួសារកុង ត្រូវជាប្អូនជីដូនរបស់យ៉ាងមី ដែលជាម្ចាស់ហាងម៉ាស្សាមួយនេះ ។

      " អីយ៉ា ជុនអឺ មកហាងរបស់បងហេតុអ្វីមិនប្រាប់បងមុនផង ! " យ៉ាងមី គ្រាន់តែឃើញអ្នកលោះភ្លាមក៏រាងភ្ញាក់ផ្អើលបន្តិច ព្រោះតែគេមិនមិនបានប្រាប់ជាមុនដូចរាល់ដងឡើង ។

      " គឺថ្ងៃនេះធ្វើការមានអារម្មណ៍មិនល្អទើបចង់មកឱ្យបុគ្គលិករបស់បងធ្វើឱ្យធូរសរសៃបន្តិច ! " កុងជុន

      " អឺក...! ឯងមកមិនប្រាប់បងមិនបានត្រៀមទុកមុននោះទេ បុគ្គលិករបស់បងគ្មានអ្នកណាទំនេរឡើយ ! " យ៉ាងមី

      " ចុះ ម្នាក់នេះនោះ ឃើញឈរទំនេរតើ ! " កុងជុន មើលទៅរាងតូចដែលឈរមិននិយាយស្ដីនោះ ។

     " ម្នាក់នេះមែនទេ ? គេជាបុគ្គលិកថ្មីថ្វីដៃមិនល្អនោះទេខ្លាចតែឯង...! " យ៉ាងមី

     " មិនអីទេ ឱ្យតែខ្ញុំបាត់តានតឹងទៅបានហើយ ! " និយាយមិនទាន់ចប់ផងក៏ត្រូវ កុងជុន និយាយ រួចក៏ដើរចូលទៅខាងក្នុងរកចាំមុន ។

      " លើកនេះឯងត្រូវតែយកចិត្តទុកដាក់ឱ្យបានល្អ គេគឺជាប្អូនជីដូនរបស់ខ្ញុំ ! " យ៉ាងមី

      " មិនកើតទេដឹងថៅកែស្រី មុននេះខ្ញុំទើបតែធ្វើឱ្យភ្ញៀវរត់បាត់ទេ បើខ្ញុំធ្វើឱ្យគេខឹងតើគិតយ៉ាងម៉េចទៅ ? " ជឿហាន

      " មិនដឹងទេ អាល្អិតនេះបើគេថាចង់ធ្វើអ្វីហើយអ្នកណាក៏មិនអាចជំទាស់ដែរ ! ពឹងលើឯងហើយណា ! " ដោយសារតែនាងស្គាល់ កុងជុន ច្បាស់ទើបមិនអាចប្រកែកបានមានតែឱ្យរាងតូចទៅម៉ាស្សាឱ្យនាយសិនហើយ មិនដូច្នោះទេហាងរបស់គេនឹងខ្ទិចមិនខាន់ ឮថាតានតឹងរឿងការងារផង ។

       // ក្នុងបន្ទប់ //

      កំលោះតូចដើរសន្សឹមៗចូលមកខាងក្នុងទាំងភ័យៗ រាល់លើកគឺជាភ្ញៀវធម្មតាគេមិនសូវជាខ្លាចនោះទេ តែលើកនេះជាប្អូនប្រុសរបស់ម្ចាស់ហាង ធ្វើឱ្យគេភ័យជាងរាល់ដង ។

💞 ប្រជុំរឿងខ្លី 🔞Where stories live. Discover now