" ចៅហ្វាយ ! " សីុសីុង
" កុំចេះ ! " ជុងគុង សង្កត់សំឡេងដាក់កូនចៅបន្តិចដើម្បីគម្រាមនេះឯង ។
" ល្អ ! ក្រោករួចទេ ? " ថេយ៉ុង ក៏គ្រា ស៊ាវចាន់ ឡើងដើម្បីនាំគេទៅមន្ទីរពេទ្យ ។ ខណៈដែលនៅក្នុងឡាន ជុងគុក ចេះតែលួចមើល ថេយ៉ុង មិនឈប់ អារម្មណ៍របស់គេប្រាប់ថាម្នាក់នេះហើយគឺជាម្ចាស់បេះដូងរបស់គេ ( ឃើញភ្លាមស្រឡាញ់ភ្លែត)
// មន្ទីរពេទ្យ //
ជុងគុក បាននាំ ស៊ាវចាន់ មកមន្ទីរពេទ្យដែលល្អបំផុត លំដាប់សេដ្ឋីដូចគេម៉េចនឹងអាចចូលមន្ទីរពេទ្យធម្មតាបានទៅ ។
" លោក ! ខ្ញុំថា ទៅមន្ទីរពេទ្យធម្មតាវិញទៅល្អជាង ! " ថេចុះពីលើឡានក៏ហៅរាងក្រាស់បន្តិចខណៈដែលបានឃើញមន្ទីរពេលដែលល្អបែបនេះ ក្នុងចិត្តប្រាកដណាស់គឺខ្លាចថាថ្លៃព្យាបាលថ្លៃនោះឯង ។
" ហេតុអ្វីទៅ? " ជុងគុក
" មន្ទីរពេទ្យល្អថ្លៃព្យាបាលក៏ថ្លៃដែរ ! " ថេយ៉ុង
" មិនអីទេ ! ប្អូនប្រុសរបស់ឯងគឺមនុស្សរបស់ខ្ញុំជាអ្នកធ្វើឱ្យរបួស រឿងថ្លៃព្យាបាលនោះទុកឱ្យខ្ញុំជាអ្នកទទួលខុសត្រូវចោះ ! " ជុងគុក តាំងខ្លួនជាវិរៈបុរសជួយតួស្រីភ្លាមៗ ចង់បង្ហាញថាគេគឺជាអ្នកមានលុយថ្លៃព្យាបាលប៉ុណ្ណឹងមិនធ្វើឱ្យគេក្រនោះទេ ។
" បងឮទេ គេជាអ្នកចេញថ្លៃព្យាបាល ! " ស៊ាវចាន់
" មិនល្អទេដឹង ? " ថេយ៉ុង
" បងចង់ឱ្យខ្ញុំខូចសម្រស់មែនទេ ? ណាមួយខ្ញុំត្រូវទៅដាក់ពាក្យប្រគួតទៀត បើមុខខ្ញុំបែបនេះគេម៉េចនឹងទទួលទៅ ! " ស៊ាវចាន់
" មិនអីទេប្អូនថ្លៃ ! អ្ហើយ មិនមែនទេ ! គឺ ស៊ាវចាន់ ! រឿងមុខរបួសនេះឯងទុកចិត្តចោះ នេះជាមន្ទីរពេទ្យដ៏ល្បីបំផុតហើយ ស្នាមរបួសប៉ុណ្ណឹងធានាថាត្រឹមតែបីថ្ងៃនឹងជាដូចដើមមិនខាន ! " ជុងគុក
" អ៊ីចឹង ក៏ឆាប់នាំខ្ញុំទៅ ខ្ញុំឈឺខ្លាំងណាស់ !" ស៊ាវចាន់
មិនឱ្យទាស់ចិត្តនោះឡើយ ជុងគុក ក៏នាំ ស៊ាវចាន់ ទៅព្យាបាលថែមទាំងប្រាប់ក្រុមគ្រូពេទ្យឱ្យយកចិត្តទុកដាក់ទៀតផង ។
រឿង : លង់ស្នេហ៍កំលោះមុខលុយ
Start from the beginning
