រឿង : ខ្មាន់កាំភ្លើង ដៃឆៅ

Start from the beginning
                                        

      " អ្នកណាក៏ស្គាល់ថា ស៊ាវចាន គឺជាម៉ាហ្វៀ កូនចៅរបស់គេច្រើនជាងស្រមោចទៅទៀត ! ការងារមួយនេះមិនងាយស្រួលនោះទេ ! " អីុប៉ ក៏លើកជើងគងទៅលើតុ និងនិយាយរបៀបមិនចង់ទទួលការងារនេះនោះទេ។

      " ហឹម ! " លោកលី ឃើញដូច្នេះក៏ធ្វើសញ្ញោឱ្យកូនចៅយករបស់ម្យ៉ាងចេញមក ។ លុយយ៉ាងច្រើនបានដាក់នៅលើតុពីមុខរបស់ អីុប៉ ធ្វើឱ្យនាយសមចិត្តជាខ្លាំង ។

       " ៥០លាននេះគឺជារបស់លោក បើលោកអាចសម្លាប់ ស៊ាវចាន បាន ! " លីឆូវ

       " ហឹស ! លោកលីពិតជាមនុស្សស្រួលនិយាយគ្នាពិតមែន ! " អីុប៉ តបទៅវិញទាំងសើចតិចៗ មុននេះគ្រាន់តែជារបៀបនិយាយថ្លៃតម្លៃឈ្នួលប៉ុណ្ណោះ ។

        " ការងារនេះ ខ្ញុំទទួល ! " អីុប៉

        " ខ្ញុំនៅរង់ចាំដំណឹងល្អពីលោក ! " ក្រោយពីនិយាយគ្នាចប់ រាងក្រាស់ក៏ត្រឡប់មកកន្លែងស្នាក់នៅរបស់ខ្លួនវិញ និងបានឱ្យមនុស្សរបស់ខ្លួនឆែកមើលពីសកម្មភាពរបស់រាងតូច ស៊ាវចាន ។

        " បងប្រាកដទេ ថាចង់ចងសត្រូវជាមួយ ស៊ាវចាន នោះ ? អ្នកណាក៏ដឹងថា ស៊ាវចាន ជាមនុស្សត្រជាក់ខាងក្រៅក្ដៅខាងក្នុងដែរ បើសម្លាប់គេមិនបានយើងប្រាកដជាសយធំហើយ ! " ហ្គូរសីុង គឺជាបងប្អូនល្អរបស់ អីុប៉ ក្នុងចំណោមឃាតករ១២នាក់ មានតែ ហ្គូរសីុង ប៉ុណ្ណោះដែលស្និទ្ធស្នាលជាមួយ អីុប៉ ជាងគេ ។

         " ខ្ញុំចេញមុខដោយផ្ទាល់ ឯងខ្លាចស្អីទៅ ? ឬឯងសង្ស័យលើសមត្ថភាពរបស់ខ្ញុំ ? " អីុប៉ អង្គុយគងអន្ទាក់ខ្លានៅលើកៅអី និយាយតបទៅហ្គូរសីុងយ៉ាងជឿជាក់បំផុតថាគេអាចធ្វើបាន ។

        " គឺខ្ញុំគ្រាន់តែបារម្ភ បើមានអ្វីថ្លោះធ្លោយចេញមក ពួកយើងស្លាប់មិនខាននោះទេ ! " ហ្គុរសីុង

         " មើលទៅឯងដូចជាខ្លាច ស៊ាវចាន នោះណាស់ ! ខ្ញុំកាន់តែចង់ដឹងខ្លាំងហើយ ថារាងតូចៗមុខដូចស្រីបែបនេះពូកែប៉ុណ្ណាទៅ ? " អីុប៉

         // ភូមិគ្រិះ ស៊ាវ //
     
        នៅក្នុងភូមិគ្រិះដ៏ល្អប្រណិតព្រាបបាននឹងឋានសួគ៌ វាមានមិនច្រើននោះទេនៅក្នុងប្រទេសចិននេះ ។ អ្នកកំលោះអង្គុយនៅក្នុងអាងទឹកដោយមានអង្គរក្សឈរយាមយ៉ាងតឹងរឹងបំផុត ។

💞 ប្រជុំរឿងខ្លី 🔞Where stories live. Discover now