Episode 70 : គេជាអ្នកឌឺបងមុន.!

1.3K 186 6
                                    


អ្នកទាំងពីរដើរសម្តៅចូលមកខាងក្នុងស្របពេលដែលម្នាក់ក្នុងចំណោមអ្នកទាំងពីរគ្រាន់តែឃើញជុងហ្គុកភ្លាមក៏សម្លក់មុខជុងហ្គុកភ្លែត ធ្វើអោយជុងហ្គុកឃើញហើយចាប់ផ្តើមវិភាគ។

« ... »Jungkookឈរស្ងៀមប៉ុន្តែក៏កំពុងតែវិភាគយ៉ាងយកចិត្តទុកដាក់ ក្នុងចិត្តគិតថាប្រពន្ធរបស់ខ្លួនមិនអាចសុខៗមកសម្លក់ខ្លួនបែបនេះបានទេទើបនាយដើរទៅអោបម្នាក់ទៀតដែលធ្វើមុខស្លូតៗនោះ។

   គ្រាន់តែបានប៉ះរាងកាយនោះភ្លាមក៏ធ្វើអោយជុងហ្គុកដឹងភ្លាមថាមិនមែនជាប្រពន្ធខ្លួននោះទេព្រោះក្លិនខ្លួននេះតាមនាយចាំជាក្លិនរបស់Demonថេយ៍។

« គឺបង..បងអោបទទួលភ្លៀវទេប្រពន្ធសម្លាញ់.! »Jungkookរហ័សបកស្រាយទាំងសើចមិនសូវសមមុននឹងស្ទុះទៅអោបប្រពន្ធសាច់ក្រអូបរបស់ខ្លួនវិញ រីឯថេយ៉ុងវិញក៏ខាំមាត់តាមសម្លក់ជុងហ្គុក។

« ប្តីម៉ាកស្អីមើលប្រពន្ធខ្លួនឯងមិនស្គាល់! »Taehyungរអ៊ូតិចៗប៉ុន្តែក៏មិនហ៊ានរករឿងជុងហ្គុកដែរព្រោះជុងហ្គុកកំពុងមានទុក្ខស្រាប់។

« មែននឹង.! »Demonថេយ៍និយាយថែមពីក្រោយទាំងពេបមាត់ពេប.ក មុននេះប៉ិសនឹងធាក់ជុងហ្គុកមួយជើងកប់ជញ្ជាំងទៅហើយ។

« រឿងអ្វីដែលថាបងមិនស្គាល់នោះ មុននេះបងទទួលមនៗតើស៎ »Jungkookនិយាយកុំអោយប្រពន្ធខឹងស្របពេលដែលដៃលើកទៅអោបរិទ្ធចង្កេះតូចរបស់ថេយ៉ុងយ៉ាងណែន។

« ប្រុសបោក.! »Taehyungដឹងថាជុងហ្គុកកុហក់ទើបលើកដៃទៅច្បិចចុងច្រមុះរបស់ប្តីទាំងសម្លក់បែបលេងសើច។

« អាស្វា.! ឯងមិនកើតអ្វីទេឬ? យើងពិតជាបារម្ភពីឯងណាស់ »Jiminគ្រាន់តែឃើញDemonថេយ៍ភ្លាមនាយក៏រហ័សរត់មកអោបកាយតូចនោះជាប់ទាំងរំភើបចិត្តដែលDemonថេយ៍មិនខឹងពួកគេ។

« យមរាជមិនងាយស្រាប់ទេ..ហិៗ »Demonថេយ៍និយាយចេញមកទាំងសើចបាត់ភ្នែកដាក់ជីមីន ធ្វើអោយជីមីនឃើញហើយទ្រាំនឹងភាពគួរអោយស្រឡាញ់នោះមិនបានទើបលូកដៃមកចាប់ហែកមុខរបស់Demonថេយ៍លេងតិចៗ។

   រំលងរហូតដល់យប់កម្មពិធីបុណ្យសពក៏បានចប់សព្វគ្រប់ អ្នកទាំងប្រាំបានសម្រាកនៅភូមិគ្រិះចនមួយយប់សិនព្រោះទម្រាំចប់កម្មពិធីក៏យប់ជ្រៅណាស់ទៅហើយ ពួកគេមានគេងបន្ទប់មួយពីរនាក់ដោយអោយDemonថេយ៍គេងម្នាក់ឯង។

🌟ភរិយាអាថ៌កំបាំង💛Where stories live. Discover now