Episode 58 : ផែនការណ៍

1.4K 188 10
                                    


« ថេយ៍? នេះអូន?? »Jungkookគាំងមិនដឹងនិយាយយ៉ាងមិចនូវពេលដែលប្រពន្ធរបស់ខ្លួនបែរជាព្រមអោយអ្នកដទៃទៅជាមួយ។

« អូនយ៉ាងមិច? »Taehyungសួរបកប្តីវិញទាំងលើកជញ្ចើមឌឺ ធ្វើអោយប្តីក្រឺតមិនស្ទើរ។

« សម្រេចថាស្អែកយើងនឹងទៅចាំឯងនៅខាងមុខភូមិគ្រិះចុះ.! អញ្ចឹងយើងទៅវិញសិនហើយ »Finnញញឹមពេញចិត្តនូវពេលដែលថេយ៉ុងព្រមតាមបំណងរបស់គេមុននឹងក្រោកដើរចេញទៅ។

« អូនគិតអ្វី? ហេតុអ្វីក៏អូនព្រមអោយអ្នកដទៃទៅរំខានក្តីសុខរបស់ពួកយើងបែបនេះ »គ្រាន់តែហ្វីនចេញផុតភ្លាមJungkookក៏សួរទៅកាន់ភរិយាដែលកំពុងតែអង្គុយលើភ្លៅខ្លួនភ្លែត។

« គ្រាន់តែអោយគេទៅជាមួយហ្នឹងរំខានដែរឬ? អូនមិនគិតអញ្ចឹងទេ.! »Taehyungមិនខ្វល់ថាជុងហ្គុកព្រមឬមិនព្រមទេសំខាន់គេចង់អោយហ្វីនទៅ។

« ថេយ៍ឬក៏អូនមិនដឹងថាវាចង់ញ៉ែរអូន? »Jungkookនិយាយប្រាប់ប្រពន្ធទាំងជ្រួញជញ្ចើមព្រោះប្រពន្ធគេឥឡូវប្លែកៗយ៉ាងមិចមិនដឹង។

« រឿងអ្វីដែលថាអូនមិនដឹងនោះ? បានហើយឈប់និយាយទៅ បងគ្មានថ្ងៃមិនយល់ពីអូនទេ »Taehyungក្រោកចេញពីលើភ្លៅរបស់ជុងហ្គុកដើរទៅអង្គុយលើសាឡុងវិញ។

« អូនទេដែលមិនយល់ពីបងនោះ.! »Jungkookនិយាយដាក់ប្រពន្ធតែប៉ុណ្ណឹងហើយក៏ងាកមុខមកចុចកុំព្យូទ័រវិញទាំងមុខក្រញូវជាប់ព្រោះខឹងប្រពន្ធដែលតែងតែផ្គើនខ្លួន។

« អូនទេដែលមិនយល់ពីបងនោះ..អ៊ាកៗ »Taehyungធ្វើមានជីបអូចៗនិយាយតាមប្តីតិចៗទាំងទឹកមុខសម្លក់សម្លឹង ចំណែកឯជុងហ្គុកវិញឃើញប្រពន្ធធ្វើបែបនេះចង់តែចាប់ក្រញិចអោយយំទេប៉ុន្តែខ្ចិលធ្វើបាបទើបសុខចិត្តអត់និយាយរកតែម្តង។

Skip✨

   Demonថេយ៍បាននាំយ៉ុនហ្គីមកដល់ខាងមុខក្លោងទ្វាឋាននរកបានសម្រេច មកដល់យ៉ុនហ្គីសម្លឹងមើលឡើងចំហមាត់ទៅហើយប៉ុន្តែក៏គួរអោយខ្លាចខ្លាំងដែរព្រោះសម្លេងយំស្រែកនៃសេចក្តីឈឺចាប់របស់ប្រេតដែលទទួលទណ្ឌកម្មពីDemonលាន់ឮរំពងចេញមកខាងក្រៅ។

« យ៉ាងមិចនឹង? ក្រែងថាចង់ឃើញនរកឬ? ហេតុអ្វីក៏ឈប់? »Demonថេយ៍ងាកមកសួរយ៉ុនហ្គីបន្ទាប់ពីឃើញនាយក្រាស់ស្រាប់តែឈប់នៅខាងមុខក្លោងទ្វាទាំងទឹកមុខភ័យៗ។

🌟ភរិយាអាថ៌កំបាំង💛Where stories live. Discover now