Episode 11 : ប្រងើយកន្តើយ.!

2.3K 216 0
                                    


   បន្ទាប់ពីនិយាយគ្នាអស់មួយសន្ទុះធំរួចមក ជុងហ្គុកក៏ទៅអង្គុយតុធ្វើការរបស់នាយវិញទាំងទឹកមុខមីងមាំមិនសូវដឹងខ្យល់ព្រោះការងារដែលត្រូវធ្វើថ្ងៃនេះគឺរួចរាល់អស់ហើយទាំងដែលគេមិនទាន់សូម្បីតែប៉ះឯកសារផង ហេតុអ្វីក៏វារួចរាល់?

« ល្ងាចនេះជូនអូនទៅញ៊ាំTteok-bokkiបានទេ? »Taehyungស្នើរសុំស្វាមីពីចម្ងាយបន្ទាប់ពីអង្គុយសុខៗនឹកឃើញឃ្លានទាំងដែលខ្លួនជាបិសាចសោះ។

« ហឹម.! »Jungkookក្រហឹមបែបដឹងឮព្រោះពេលនេះនាយកំពុងតែអានសៀវភៅVampireដែលបាន ទិញនូវថ្ងៃមុននោះ ដៃក្រាស់បើកសន្លឹកស្តើងមើលមួយៗទាំងកែវភ្នែកយកចិត្តទុក្ខដាក់ហាក់ដូចជាកំពុងផ្ចឹតផ្ចង់អានសៀវភៅនេះមែនទែន។

« Vampireអាចត្រូវកម្តៅបានដែរមែនទេ? »Jungkookសួរខ្លួនឯងតិចៗបន្ទាប់ពីយល់ដឹងអំពីVampireបានខ្លះបន្ទាប់ពីអានសៀវភៅនេះ។

« Vampireបួស? ហេតុអ្វីក៏ពិបាកយល់យ៉ាងនេះ? »Jungkookពោលឡើងម្តងទៀតទាំងភ្ញាក់ផ្អើលបន្ទាប់ពីអានដល់ចំណងជើងនេះ នាយប្រុងនឹងបើកសន្លឹកបន្ទាប់អានប៉ុន្តែខណៈនោះTaehyungក៏ស្ទុះមកទាញសៀវភៅចេញពីដៃរបស់នាយ។

« ហេតុអ្វីក៏អានសៀវភៅប្រភេទនេះទៀតហើយ? »Taehyungបោះសៀវភៅទៅខាងក្រោយរួចក៏ហើបមាត់សួរស្វាមីទាំងរឹកពារមិនពេញចិត្ត។

« ហេតុអ្វីបងអានមិនបាន? »Jungkookសួរបកវិញទាំងភ្នែករបស់នាយសម្លឹងកែវភ្នែករបស់ថេយ៉ុងមិនដាក់ភ្នែក គ្រាន់តែនាយចង់អានសោះក៏ហាមដែរអាVampireនេះវាអាក្រក់ណាស់ណាទៅ?

« មកពីមិនល្អទើបអូនមិនចង់អោយបងអាន.! បើបងរួចរាល់ការងារហើយពួកយើងគួរតែត្រលប់ទៅផ្ទះវិញទៅព្រោះអាចនឹងមានពេលច្រើននៅជាមួយគ្នានោះអី.! »Taehyungនិយាយប្តូរប្រធានបទបន្ទាប់ពីត្រូវកែវភ្នែកមុតស្រួចរបស់ស្វាមីសម្លឹងមកគេចំៗដូចជាមិនពេញចិត្តនឹងសម្តីរបស់ថេយ៉ុង។

« ហឹម.! »Jungkookដកដង្ហើមធំមិនហាស្តីមុននឹងក្រោកឡើងដើរត្រុយចេញទៅខាងក្រៅបាត់ ខណៈនោះថេយ៉ុងក៏រហ័សរត់ទៅតាមពីក្រោយរាងក្រាស់ដូចគ្នា។

Skip✨

   Demonថេយ៍កំពុងតែអង្គុយយោលជើងលើដើម ឈើធំមួយបែកមេឃសាខាដោយភ្នែករបស់នាយកំពុងតែមើលមនុស្សជាច្រើនកំពុងតែដើរកាត់ក្រោមជើងរបស់គេប៉ុន្តែមនុស្សអស់ទាំងនោះមិនអាចមើលឃើញគេបានឡើយ។

🌟ភរិយាអាថ៌កំបាំង💛Where stories live. Discover now