Episode 31 : លើកលែងទោស.!

1.9K 182 0
                                    


Jungkookមិននិយាយស្តីប៉ុន្តែក៏ធ្វើមុខឡេឡឺបន្ទាប់ពីបានឃើញល្វែងអាក្រាតខាងលើរបស់ភរិយា ខណៈនោះថេយ៉ុងក៏រហ័សទាញកន្សែងយកមកបិទបាំងខ្លួនមុននឹងងាកមកនិយាយជាមួយស្វាមីវិញ។

« ចេញមកធ្វើអ្វីទៀតហើយ? »Taehyungសួរម្តងទៀតនូវពេលដែលឃើញជុងហ្គុកមិនព្រមឆ្លើយគិតតែពីឈរថ្មឹងសម្លឹងមុខគេភ្លឹសៗដូចកូនក្មេងឃើញរបស់អ្វីមួយ ស្រឡាញ់តែមិនហ៊ាននិយាយអញ្ចឹង។

« ... »Jungkookសម្លឹងមុខភរិយាបានមួយសន្ទុះនាយក៏បានដើរចូលបន្ទប់ទឹកវិញធ្វើមិនដឹងមិនឮនូវសំណួររបស់ភរិយាទៅវិញ។

« ? »Taehyungឈរសម្លឹងផែរខ្នងរបស់ជុងហ្គុកទាំងឆ្ងល់ក្នុងចិត្ត តាំងពីក្រោកពីគេងមកជុងហ្គុកធ្វើខ្លួនចម្លែកៗយ៉ាងមិចមិនដឹងទេ។

បន្ទាប់ពីផ្លាស់សម្លៀកបំពាក់រួចរាល់ថេយ៉ុងក៏បានចុះទៅខាងក្រោមមុនដើម្បីធ្វើអាហារពេលព្រឹកបន្តិចបន្តួចសម្រាប់ពួកគេនាព្រឹកនេះ រំលងទៅមួយសន្ទុះជុងហ្គុកក៏បានរត់ចុះមកខាងក្រោមទាំងទឹកមុខភ័យៗ។

« ថេយ៍.! បងខំតែភ័យ »Jungkookរត់មកអោបកាយតូចរបស់ភរិយាដែលកំពុងតែឈរចំអិនអាហារនោះទាំងទឹកមុខញញឹមសប្បាយចិត្ត។

« ភ័យ? បងភ័យរឿងអ្វី? »Taehyungសួរស្វាមីខណៈពេលដែលដៃកំពុងតែកាន់វែកចម្អិតអាហារដដែល គ្រាន់តែគេចុះមកក្រោមចោលសោះក៏ភ័យដែរលោកប្តីអឺយលោកប្តី។

« គ្មានអ្វីទេ.! ហឹម...ឆ្ងុយដល់ហើយនៀក គ្រាន់តែធុំខ្លិនឃ្លានអ្នកចម្អិតតែម្តង »Jungkookពោលឡើងទាំងមុខច្រឡឺមហើយក៏ព្យាយាមនិយាយបង្វិលប្រធានបទ តាមពិតពេលគេចុះមកនោះគេភ័យខ្លាចថេយ៉ុងចូលបន្ទប់នោះចោលគេទៀតគ្រាន់តែគេមិនហ៊ាននិយាយប្រាប់ថេយ៉ុងប៉ុណ្ណោះ។

« ច្រឡឺម.! »Taehyungញញឹមទាំងអឹមអៀនលើកដៃរុញមុខស្វាមីចេញពីកញ្ចឹង.ករបស់គេតិចៗនូវពេលដែលត្រូវស្វាមីចាប់ថើបកញ្ចឹង.កខ្សឺតៗ។

« ច្រឡឺមព្រោះស្នេហ៍អូន.! »Jungkookប្រើសម្តីផ្អែមដូចជាស្ករនិយាយទៅកាន់ភរិយា ចំណែកឯថេយ៉ុងវិញអៀនឡើងរឹងខ្លួនអស់ទៅហើយ។

🌟ភរិយាអាថ៌កំបាំង💛Where stories live. Discover now