ផ្តើមរឿង🌟

8.8K 447 5
                                    


កម្លោះសង្ហាររាងស្រឡះវ័យ20ឆ្នាំឈរខាងមុខទ្វាដែលមានកម្រាស់ក្រាស់ដែលនាយមិនអាចចូលបាន មើលទៅហាក់ដូចជានាយកំពុងតែរងចាំនរណាម្នាក់នៅខាងមុខនោះទាំងកណ្តាលយប់ម៉ោងប្រហែល 2ព្រឹកទៅហើយ តើនាយកំពុងចាំនរណា?

« ថេយ៉ុង.! អូននៅក្នុងបន្ទប់នេះទៀតហើយមែនទេ? »Jungkookលើកដៃគោះទ្វាបន្ទប់សម្ងាត់របស់ភរិយាតិចៗទាំងរអៀសចិត្តព្រោះភរិយារបស់គេបានហាមហើយហាមទៀតថាមិនអោយចូលក្នុងបន្ទប់នេះឬមករញេរញៃក្នុងបន្ទប់នេះដាច់ខាត។

« ហឹម.! ធ្វើជាប្តីគេពិតជាថោកទាបណាស់មែនទេ? »Jungkookសួរខ្លួនឯងទាំងអន់ចិត្តនឹងភរិយាយ៉ាងខ្លាំង។ សរុបមកវិញថេយ៉ុងបានរៀបការជាមួយគេអស់រយៈពេលពីរឆ្នាំមកហើយ ប៉ុន្តែគេមិនដែលដឹងអ្វីសោះពីភរិយារបស់គេ។

-សង្ខេប : Jungkookរៀបការជាមួយនឹងថេយ៉ុងអស់រយៈពេល2ឆ្នាំមកហើយ ពោលគឺពួកគេរៀបការតាំងពីអាយុ18ឆ្នាំតាមរបៀបគ្រួសារផ្សំផ្គុំ។ ប៉ុន្មានខែដំបូងជុងហ្គុកពិតជាមិនអាចទទួលយកថេយ៉ុងបានទេ.! ដឹងព្រោះអ្វីទេ? ក៏ព្រោះតែថេយ៉ុងមានកាយវិការចម្លែកៗខុសពីមនុស្សទូរទៅដែលជុងហ្គុកធ្លាប់ស្គាល់ ហើយគេមានទម្លាប់អាក្រក់មួយគឺ ថេយ៉ុងតែងតែចេញពីបន្ទប់របស់ពួកគេទៅសង្ងំក្នុងបន្ទប់សង្ងាត់មួយទៀតដែលគ្មាននរណាចូលបានក្រៅពីថេយ៉ុងនោះ គេតែងតែទៅបន្ទប់នោះរាងរាល់ម៉ោង 12យប់បន្ទាប់មកម៉ោង5ព្រឹកនាយក៏ចេញមកវិញ។ ទម្លាប់នេះថេយ៉ុងតែងតែប្រព្រឹត្តិចាប់តាំងពីរៀបការដំបូងមកម្លេះ ពោលគឺថេយ៉ុងមិនដែលបានគេងជាមួយជុងហ្គុកឡើយតាំងពីរៀបការមកគឺ2ឆ្នាំ.! គេ គេងជាមួយគ្នាបានមួយភ្លែតៗមុនម៉ោង12ប៉ុណ្ណោះ។

« បងអន់ចិត្តណាស់ប្រពន្ធសម្លាញ់.! »Jungkook គេងបង្ហូរទឹកភ្នែកគិតរឿងប្រពន្ធមិនឈប់ នាយតែងតែបែបនេះរាល់យប់រាល់ពេលដែលថេយ៉ុងចាកចេញ។ ថេយ៉ុងតែងតែខឹងរួចស្រែកកំហ៊កស្តីអោយជុងហ្គុកនៅពេលដែលនាយសួរដេញដោលគេច្រើន ថេយ៉ុងដាក់កំហឹតជុងហ្គុកដាច់ខាតមិនអោយទៅប៉ះពាល់បន្ទប់របស់គេឡើយ ជុងហ្គុកអន់ចិត្តនឹងខ្លួនឯងដែលមិនអាចដឹងថាប្រពន្ធខ្លួនទៅធ្វើអ្វីក្នុងបន្ទប់នោះ តាំងពីការមកនាយមិនដែលមានអីៗជាមួយរាងតូចសូម្បីតែម្តងប៉ុន្តែនាយស្រឡាញ់ប្រពន្ធនាយខ្លាំងណាស់។

🌟ភរិយាអាថ៌កំបាំង💛Where stories live. Discover now