Episode 6 : អូនសុំទោស.!

2.4K 262 4
                                    


Jungkookញញឹមទាំងទឹកភ្នែកហូរកាត់ផែរថ្ពាល់ នាយក្រាស់បោះជំហ៊ានថយក្រោយវិញទាំងសេចក្តីឈឺចាប់ព្រោះមិនចង់នៅមើលសកម្មភាពរបស់ភរិយាខ្លួនជាមួយនឹងប្រុសផ្សេងឡើយ។

« ជុង? »Taehyungមានអារម្មណ៍ដឹងខ្លិនរបស់ស្វាមីពីចម្ងាយ នាយរហ័សរុញJiwonចេញក៏ឃើញផែរខ្នងរបស់ជុងហ្គុកដើរចេញបាត់ទៅហើយ។

« ហ្គេមចាប់ផ្តើម.! »Jiwonញាក់ស្មាញញឹមចុងមាត់ដាក់ថេយ៉ុងហាក់ដូចជាមានគម្រោងរៀបចំជាមុន។

« ចង្រៃអើយ.! »Taehyungក៏ប្រញាប់រត់ទៅតាមស្វាមីទាំងទឹកមុខចង់យំព្រោះដឹងថាជុងហ្គុកបានឃើញគេជាមួយJiwonហើយ។

« ហ៊ើយ~ ពិបាកបន្តិចហើយបេប៊ី.! »Jiwonពុតខ្លួនញញឹមយ៉ាងពិសពុលមុននឹងរលាយខ្លួនទៅវិញបាត់។

Taehyungបើកទ្វាចូលទៅខាងក្នុងOfficeក៏បានឃើញJungkookកំពុងតែអង្គុយធ្វើការដូចជាគ្មានរឿងអ្វីកើតឡើងព្រោះជុងហ្គុកពូកែលាក់អារម្មណ៍ខ្លាំងណាស់។

« លោកប្តី.! »Taehyungដើរលបៗចូលទៅរកស្វាមីដែលកំពុងតែអង្គុយយ៉ាងស្ងៀមស្ងាត់ មិនចាប់អារម្មណ៍ជាមួយគេទាល់តែសោះ។

« .... »Jungkookងើបមុខមកសម្លឹងមុខភរិយាបន្តិចមុននឹងអោនមុខទៅធ្វើការវិញទាំងទឹកមុខស្មើរ ចំណែកថេយ៉ុងដឹងខ្លួនច្បាស់ណាស់ថាជុងហ្គុកខឹងប៉ុន្តែមិនដឹងគួរធ្វើយ៉ាងមិចនោះទេ។

« ចុកស្មារទេ? អូនធ្វើសរសៃអោយ »Taehyung សួរខណៈពេលដែលខ្លួនកំពុងតែឈរជិតស្វាមី នាយចាប់ផ្តើមមានអារម្មណ៍មិនស្រណុកក្នុងខ្លួននៅពេលដែលជុងហ្គុកមិនព្រមនិយាយរកគេបែបនេះ។

« ទេ.! »Jungkookឆ្លើយបែបហីៗមិនខ្វល់ខ្វាយជាមួយនឹងភរិយាដែលកំពុងតែយកចិត្តខ្លួន។

« បងទៅរកអូនក្នុងបន្ទប់ទឹកមុននេះមែនទេ? »Taehyungចាប់ផ្តើមសួរនៅពេលដែលជុងហ្គុកចាប់ផ្តើមគម្រោះគម្រើយដាក់គេកាន់តែខ្លាំង។

« ទេ.! »Jungkookឆ្លើយម្តងទៀត ចម្លើយរបស់នាយគឺតែងតែអត់រហូត។

« អឹម.! »Taehyungដោយសារតែខឹងនឹងជុងហ្គុកដែលឆ្លើយថាអត់រហូត នាយក៏ស្ទុះទៅទាញមុខរបស់ស្វាមីយកមកថើបមាត់របស់នាយម្តងទៀតប៉ុន្តែលើកនេះគឺខាំតែម្តងព្រោះក្រឺតស្វាមីពេក។

🌟ភរិយាអាថ៌កំបាំង💛Where stories live. Discover now