Episode 65 : បងមិនបានកុហកអូនទេ

1.5K 186 5
                                    


« អូនហា៎.! អត់អាណិតប្តីបន្តិចទេឬ? »Jungkookក៏តាមទៅអោបប្រពន្ធដែលកំពុងតែបិទភ្នែកសង្ងំគេងនោះទៀតព្រោះនាយមិនទាន់អស់ចិត្តឡើយ។

« អូនងងុយហើយចាំនិយាយពេលក្រោយទៅ »Taehyungតបជាមួយស្វាមីទាំងសម្លេងងុលៗនៅក្នុងភួយ ខណៈនោះជុងហ្គុកក៏ព្រមស្ងាត់។

« ដូចជាធុំក្លិនDemonថេយ៍.! »Taehyungស្ងាត់មួយសន្ទុះមុននឹងស្ទុះក្រោកអង្គុយចេញពីក្នុងភួយធ្វើអោយជុងហ្គុកដែលសង្ងំគេងនោះភ្ញាក់ច្រង៉ាង។

« ឯណាDemon? »Jungkookស្ទុះក្រោកអង្គុយតាមប្រពន្ធងាកសម្លឹងរកមើលDemonហាក់ដូចជាភ្ញាក់ផ្អើលខុសធម្មតា ហើយទឹកមុខក៏រាងសប្បាយចិត្តថែមទៀតទើបធ្វើអោយថេយ៉ុងសង្ស័យ។

« ហេតុអ្វីក៏មើលទៅបងដូចជាសប្បាយចិត្តម្លេះ? »Taehyungសួរទាំងសម្លក់មុខប្តីដោយក្តីសង្ស័យហើយក៏មានអារម្មណ៍ថាភ័យខ្លាចជុងហ្គុកមានចិត្តស្រឡាញ់Demonថេយ៍ម្នាក់ទៀត។

« ទេ.! បងមានបានសប្បាយឯណ្ណារ »Jungkookក្រវីក្បាលប្រកែកទាំងមុខឡេឡឺប៉ុន្តែដោយសារតែថេយ៉ុងសម្លឹងមុខនាយពេកហើយក៏ដឹងថាថេយ៉ុងមិនជឿរទើបព្រមសារភាព៖

« គឺបងចូលចិត្តកន្ទុយរបស់គេ..ហ៊ឹសៗ »Jungkookនិយាយហើយក៏សើចទាំងខ្មាស់អៀនប្រពន្ធព្រោះវាជាការពិត ដែលគេសប្បាយនេះព្រោះចង់ប៉ះកន្ទុយDemonថេយ៍ទៀត។

« មានប្រពន្ធជិតមានកូនហើយនៅធ្វើចរឹកដូចកូនក្មេងទៀត.! ប្តីទារកម្នាក់នេះ »Taehyungក្រវីក្បាលទាំងហួសចិត្តនឹងប្តី មិនបានប៉ុន្មានផងសម្លេងគោះទ្វាក៏បានបន្លឺឡើងទើបថេយ៉ុងប្រញាប់រត់ទៅបើកយ៉ាងលឿន។

« Demonថេយ៍? »គ្រាន់តែTaehyungបើកទ្វាមកភ្លាមក៏ឃើញថាDemonថេយ៍កំពុងតែឈរយំនៅខាងមុខទ្វា រីឯទឹកភ្នែកឡើងរហាម។

« ហិកៗ... »Demonថេយ៍មិនមាត់ប៉ុន្តែក៏ចូលទៅអោបថេយ៉ុងហើយយំកាន់តែខ្លាំងលើសដើម ដោយសារឮសម្លេងយំទើបជុងហ្គុកក្រោកមកមើលដែរ។

« មានរឿងអ្វីនឹង? ហេតុអ្វីក៏ឯងយំ? »Taehyungដាក់ដៃលើខ្នងរបស់Demonថេយ៍រួចអង្អែលលួងលោមតិចៗ ចំណែកDemonថេយ៍វិញគិតតែពីយំសួរក៏មិនឆ្លើយ។

🌟ភរិយាអាថ៌កំបាំង💛Where stories live. Discover now