Episode 17 : ឈឺណាស់.!

1.9K 196 1
                                    


Taehyungនៅតែរឹងទទឹងធ្វើមុខស្មើរដាក់ឪពុកហាក់ដូចជាមិនញញើតជាមួយនឹងគាត់ទាល់តែសោះ កាយវិការមិនចុះសម្រុងរបស់ថេយ៉ុងធ្វើអោយស្តេច Kimកាន់តែឆេះខ្លាំងលើសដើម។

« ឥឡូវបុត្រលែងគោរពយើងជាបិតាហើយតើមែនទេ? »ស្តេចKimសួរថេយ៉ុងទាំងច្រឡោតខឹងរហូតដល់ក្រហមភ្នែក ពេលនេះគ្មានអ្នកណាអាចឃាត់កំហឹងរបស់គាត់បានទៀតនោះទេ។

« បុត្រមិនបានខុសបុត្រមិនសុំព្រះរាជទានទោសជាដាច់ខាត »Taehyungឆ្លើយតបជាមួយបិតាទាំងទឹកមុខប្រាកដប្រជា គ្រាន់តែគេនិយាយការពិតបន្តិច បន្តួចគាត់ក៏ច្រឡោតដល់ម្លឹងទៅហើយចុះទម្រាំគាស់ កកាយទាំងអស់ទៀតគាត់មិនសម្លាប់គេហើយទេឬ?

« ល្អ.! សេនា...ឆាប់ចាប់រាជបុត្រថេយ៉ុងយកទៅវាយ20ដំបងភ្លាមទៅ »ស្តេចKimអស់មេត្តាធម៌ក៏បានបញ្ជាសេនាដែលយាមនៅខាងក្រៅចាប់ថេយ៉ុងយកទៅដាក់ទោសតាមកំហឹងរបស់គាត់ ខណៈនោះ Vampireចំនួនពីរនាក់ក៏ប្រញាប់រត់មកកៀកដៃរបស់ថេយ៉ុងសងខាងជាប់។

« នេះមានរឿងអ្វីកើតឡើងនឹង? ហេតុអ្វីក៏បងបញ្ជាគេអោយចាប់បុត្របែបនេះ? »ម្ចាស់ក្សាត្រីយាងមកពីខាងក្រៅថានឹងមករកស្តេចKimប៉ុន្តែមកដល់ក៏បានឃើញសេនាកំពុងតែកៀកស្មាររបស់បុត្រទ្រង់ជាប់។

« វាចង់ធ្វើឃាតយើង.! »ស្តេចKimនិយាយឡើងមួយម៉ាត់ធ្វើអោយថេយ៉ុងស្រក់ទឹកភ្នែកមកដោយមិនបាច់បង្ខំ ធ្វើឃាតអញ្ចឹងឬ? គាត់កំពុងតែបង្ខូចគេច្បាស់ណាស់ ខឹងដល់ថ្នាក់បង្ខូចបុត្រខ្លួនឯង។

« ពិតឬបុត្រ »ម្ចាស់ក្សាត្រីKimងាកមកមើលមុខរបស់បុត្រទាំងមិនសូវជឿរនូវសម្តីរបស់ស្តេចKim គាត់ចិញ្ចឹងTaehyungតាំងពីបាតជើងក្រហមរហូតដល់ធំដឹងក្តីគាត់អាចដឹកអំពីចរឹករបស់បុត្រទ្រង់ច្បាស់ណាស់ថាគេមិនអាចធ្វើបែបនោះបានឡើយ។

« បុត្រគ្មានអ្វីត្រូវនិយាយឡើយ »Taehyungហូរទឹកភ្នែកមកម៉ាត់ៗ គេតវ៉ារកត្រូវអោយខ្លួនឯងលែងចេញនៅពេលដែលស្តេចKimមកបង្ខូចគេបែបនេះ។

« វាយវា20ដំបងរហូតដល់វាហារមាត់សុំរាជទានទោសពីយើង.! ថេយ៉ុងបុត្រត្រូវរាប់ខ្លួនឯងរហូតដល់ 20បើមិនរាប់យើងនឹងអោយបុត្ររាប់ឡើងវិញរហូតដល់គ្រប់ទើបឈប់ »ស្តេចKimស្រែកបញ្ជាផ្អើលមួយវិមានតែម្តង ខណៈនោះកូសាងក៏រហ័សរត់ចូលមកឈរខាងក្រោយម្ចាស់ក្សាត្រី បន្ទាប់ពីបញ្ជាហើយភ្លាមVampireទាំងពីរក៏បានបញ្ចេញដំបងភ្លើងចេញមកកាន់ប្រុងប្រៀបរួចជាស្រាច។

🌟ភរិយាអាថ៌កំបាំង💛Where stories live. Discover now