Episode 29 : បុត្រប្រសារ.!

1.8K 192 0
                                    


ទម្រាំតែមកដល់Officeវិញជុងហ្គុកឡើងទន់ជង្គង់ដើរទៅមុខសឹងតែលែងរួចទៅហើយ មកដល់ខាងក្នុងក៏បានឃើញថេយ៉ុងកំពុងតែគេងញ៊ាំនំមើលទូរទស្សហ៍យ៉ាងរំភើយទៅវិញ។

« ... »Jungkookមិននិយាយអ្វីនោះទេនូវពេលដែលបានឃើញថេយ៉ុងកំពុងតែគេងមើលទូរទស្សហ៍ក្នុងOfficeទាំងមិនខ្វល់ខ្វាយពីគេ បន្ទាប់មកនាយក្រាស់ក៏បានដើរទៅអង្គុយនៅតុធ្វើការរបស់នាយវិញទាំងញើសហូរសឹងតែជោគអាវទៅហើយ។

« ល្ងង់ម្លេះ? »Taehyungដៀងភ្នែកលួចមើលស្វាមីឃើញជុងហ្គុកអង្គុយធ្វើការទាំងមុខឡើងស្លេក នាយក៏និយាយឡើងភ្លាមៗតែម្តង។

« ? »Jungkookមិនមាត់ប៉ុន្តែក៏ងើបមុខមកសម្លឹងមុខថេយ៉ុងទាំងមិនយល់ អោយគេឡើងជណ្តើរជើងដល់គេឡើងតាមសម្តីថាគេល្ងង់ទៅវិញ។

« មើលអ្វី? បងនឹងហើយល្ងង់ខ្លាំងណាស់.! អូនអោយឡើងជណ្តើរជើងក៏ឡើងពិតមែន? មើលចុះញើសឡើងជោគអស់ហើយ »Taehyungដើរមកចាប់ចង្ការរបស់ជុងហ្គុកអោយសម្លឹងមុខរបស់គេបន្តិចមុននឹងយកដៃអាវរបស់គេទៅជូតញើសលើថ្ងាស់អោយស្វាមី។

« យ៉ាងមិច? ក្រែងអូនចង់អោយបងឡើងជណ្តើរជើងមិនអញ្ចឹង? ពេលនេះបងព្រមធ្វើតាមសម្តីអូនហើយ មិនពេញចិត្តទៀតឬ »Jungkookលើកជញ្ចើមសួរនាយតូចវិញ ខណៈនោះថេយ៉ុងក៏បានឡើងទៅអង្គុយលើភ្លៅរបស់ជុងហ្គុកស្របពេលដែលភ្លៅរបស់ជុងហ្គុកកំពុងតែស្ពឹកសឹងតែស្លាប់ទៅហើយ នៅមកអង្គុយពីលើថែមទៀតប្រពន្ធអឺយប្រពន្ធ។

« ស្តាប់បង្គាប់បែបនេះគួរតែយករង្វាន់ឬអត់? »Taehyungលើកដៃអោប.ករបស់ជុងហ្គុករួចក៏អោនមុខទៅជិតមុខរបស់ស្វាមីទាំងទឹកមុខSexy។

« រង្វាន់? »Jungkookផ្ទួនពាក្យប្រពន្ធបន្តិចបែបសួរប៉ុន្តែមិនមែនគេមិនដឹងនោះទេថាថេយ៉ុងចង់ធ្វើអ្វីគ្រាន់តែគេធ្វើមិនដឹងប៉ុណ្ណោះ។

« អូនគិតថាបងមិនល្ងង់នោះទេហាន់នី.! »Taehyungលើកដៃអង្អែលលើបបូរមាត់របស់ស្វាមីតិចៗទាំងញញឹមចុងមាត់ និយាយអោយចំគឺអោយដៃស្វាមីតែម្តង។

« អូនចង់មែនទេបេប៊ី? »Jungkookសួរត្រង់ៗធ្វើអោយថេយ៉ុងអៀនក្រាបក្បាលនឹងស្មាររបស់នាយភ្លាមមួយរំពេច លេងត្រង់ៗបែបនេះនរណាមិនអៀន(;'༎ຶٹ༎ຶ')។

🌟ភរិយាអាថ៌កំបាំង💛Where stories live. Discover now