Episode 34 : Vampireខ្លាចឆ្កែ.!

1.8K 173 1
                                    


Jungkookស្រឡាំងកាំងធ្វើអ្វីលែងចេញនូវពេលដែលបានឃើញចង្កូមមុទស្រួចរបស់ស៊ូមីនកំពុងតែបញ្ចេញអោយគេឃើញគួរអោយរអាទើបនាយបណ្តោយអោយស៊ូមីនអូសនាយទៅបានយ៉ាងងាយ។

« ទៅណាបាត់ហើយ? »Taehyungដើរមកឆ្ងាយបន្តិចក៏ងាកក្រោយមកមើលស្វាមីវិញព្រោះគេគិតថាជុងហ្គុកប្រហែលជារត់តាមគេហើយប៉ុន្តែគ្រប់យ៉ាងខុសពីការគិតទាំងស្រុង នូវពេលដែលនាយងាកក្រោយវិញក៏បាត់ស្រមោលជុងហ្គុកឆឹងបាត់ទៅហើយទាំងដែលធម្មតាជុងហ្គុកមិនមែនទុកគេចោលអញ្ចឹងទេ ទើបថេយ៉ុងចាប់ផ្តើមភ័យឡើង។

Taehyungដកដង្ហើមញាប់ៗមុននឹងរត់ទៅរកកន្លែងដើមដែលគេបានទុកជុងហ្គុកចោលមុននេះ នូវពេលដែលមកដល់កន្លែងដើមវិញថេយ៉ុងក៏ចាប់ផ្តើមមានអារម្មណ៍មិនល្អឡើងមកព្រោះតែនាយកំពុងតែធុំក្លិនចំហាយបិសាចនៅម្តុំនេះ។

ងាយមកមើលSoominឯណ្ណោះវិញពេលនេះនាងបានចាប់ជុងហ្គុកមកក្រោយឃ្លាំមួយកន្លែងដែលមិនឆ្ងាយពីផ្សារនោះប៉ុន្មានឡើយ មូលហេតុដែលនាងមិនយកជុងហ្គុកទៅឆ្ងាយក៏ព្រោះតែគិតថាថេយ៉ុងមិនអាចតាមនាងទាន់នោះទេ។

« នាងជាអ្នកណា? ខ្ញុំដូចជាមិនធ្លាប់ស្គាល់នាងពីមុនមកនោះទេ »Jungkookចាប់ផ្តើមសួរឡើងនូវពេលដែលSoominប្រលែងដៃរបស់គេវិញ គេពិតជាឆ្ងល់ខ្លាំងណាស់ថានាងជាអ្នកណា បើនិយាយពីសត្រូវវិញនាយមិនធ្លាប់មានជាមួយអ្នកណាឡើយ ហេតុអ្វីក៏សុខៗមានមនុស្សស្រីមកចាប់គេទៅវិញ?

« យើងSoominជាអនាគតប្រពន្ធរបស់បងTae.! ឯងមិនស្គាល់យើងប៉ុន្តែយើងស្គាល់ឯង...សត្រូវបេះដូង »Soominលើកដៃទ្រចង្ការជុងហ្គុកឡើងរួចនិយាយសង្កត់ខ្លាំងត្រង់ប្រយោគចុងក្រោយ។

« អនាគតប្រពន្ធថេយ៍? »Jungkookផ្ទួនពាក្យរបស់នាងទាំងជ្រួញជញ្ចើម ឬក៏ស្រីម្នាក់នេះជាស្រីស្នេហ៍របស់ប្រពន្ធគេ?ಠ_ಠ

« យើងមិនមែនស្រីរបស់បងថេយ៍ទេអាចង្រៃ.! យើងជាអនាគតប្រពន្ធយល់ទេ? »Soominស្រែកដាក់ជុងហ្គុកទាំងភ្នែកឡើងក្រហម ឆ្ងល់មែនទេថាហេតុអ្វីក៏Soominដឹងពាក្យក្នុងចិត្តរបស់ជុងហ្គុក? គ្រប់យ៉ាងក៏ព្រោះតែនាងជាបិសាចដែលតាំងសីល៌យូរជាងគេដូចច្នេះហើយទើបនាងមានសមត្ថភាពអាចស្តាប់ឮពាក្យក្នុងចិត្តរបស់មនុស្សគ្រប់រូប។

🌟ភរិយាអាថ៌កំបាំង💛Where stories live. Discover now